Trending now

តោះយើងស្វែងយល់អំពីសូត្រខ្មែរ

14:07 | 25/07/2021 ហេង វុធ្ធី

សូត្រខ្មែរ ជាផលិតផលសម្រេច នៃសិប្បកម្មតម្បាញមួយប្រភេទ បានបង្ហាញពីអត្តសញ្ញាតិជាតិ ផ្សារភ្ជាប់ទៅនឹងវប្បធម៌ ប្រពៃណីដើរទន្ទឹមគ្នាទៅនឹងសង្គម ស្តែងឱ្យឃើញនូវអរិយធម៌មួយ បាននឹងកំពុងមានការរីកចម្រើន តាំងពីសម័យបុរាណ រហូតមកដល់សម័យបច្ចុប្បន្ន ហើយសព្វថ្ងៃផលិតផលសូត្រខ្មែរ ត្រូវបានបរទេសទទួលស្គាល់លើបទដ្ឋានគុណភាព នៅលើឆាកអន្តរជាតិ ទៀតផង។

នេះហើយជា «សូត្រមាសភាច» ដ៏ប្រណីតរបស់ខ្មែរ ដែលមានតម្លែខ្ពស់ត្បាញរាប់ឆ្នាំ ទើបបានមួយក្បិនៗ នេះហើយជា «សូត្រមាសភាច» ដ៏ប្រណីតរបស់ខ្មែរ ដែលមានតម្លែខ្ពស់ត្បាញរាប់ឆ្នាំ ទើបបានមួយក្បិនៗ
របរតម្បាញសូត្រក្នុងជីវភាពសង្គមរបស់ជនវៀតណាម របរតម្បាញសូត្រក្នុងជីវភាពសង្គមរបស់ជនវៀតណាម
តោះយើងស្វែងយល់អំពីសូត្រខ្មែរ
សូត្រខ្មែរ ជាផលិតផលសម្រេច នៃសិប្បកម្មតម្បាញមួយប្រភេទ បានបង្ហាញពីអត្តសញ្ញាតិជាតិ ផ្សារភ្ជាប់ទៅនឹងវប្បធម៌ ប្រពៃណីដើរទន្ទឹមគ្នាទៅនឹងសង្គម


លោក កែវ មុន្នី អគ្គលេខាធិការង សហគមន៍សូត្រខ្មែរ ភូមិស្រះជីកឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថាសហគមន៍ស្រុកភ្នំស្រុកមានប្រជាពលរដ្ឋ ៤០០ គ្រួសារ ជាស្រុកដែលមានភាពល្បីល្បាញ ក្នុងការផលិតសូត្រ និង នៅថែរក្សាបាននៅឡើយនូវប្រពៃណីទំនៀមទម្លាប់ ដាំដើមមនចិញ្ចឹមដង្កូវនាង បន្តសកម្មភាពត្បាញរវៃធ្វើសំពត់ហូល ផាមួងក្រម៉ាដែលមានគុណភាពខ្ពស់ ប្រកបដោយកេរ្តិ៍ឈ្មោះល្បីល្បាញ គួរសម។សូត្រខ្មែរ បានផលិតចេញដោយសរសៃសូត្រ មានវត្ថុធាតុដើមមកពី សំបុកសត្វដង្កូវនាងស៊ីសន្លឹករុក្ខជាតិមនជាអាហារហើយសូត្រទាំងនោះ ត្រូវបានគេយកទៅកែឆ្នៃធ្វើជាផលិតផល ហូល ផាមួង ចរបាប់ កាបូប កាតាប វត្ថុអនុស្សាវរីយ៍និងរបស់របរប្រើប្រាស់ផ្សេងៗទៀតជាច្រើន។ ក្នុងចំណោមបណ្តាផលិតផលទាំងនេះ ត្រូវបានភ្ញៀវជាតិ និងអន្តរជាតិ មានការបញ្ជាទិញយ៉ាងពេញនិយម ដើម្បីយកទៅប្រើប្រាស់ជុំវិញជីវភាពរស់នៅប្រចាំថ្ងៃ។

អ្នកបង ស៊ីណាត ជាសិប្បករមួយរូបនៅក្នុងសហគមន៍ និងជាអ្នកមានឯកទេសកម្មខ្លាំង ក្នុងការផលិតហូល ផាមួង ចរបាប់ប្រើសម្រាប់កាត់សម្លៀកបំពាក់បុរស-ស្ត្រី ក៏បានបកស្រាយអំពីលក្ខណៈពិសេសរបស់សូត្រខ្មែរ ឱ្យដឹងផងដែរថា សូត្រខ្មែរគឺកើតចេញពីសិប្បកម្មតម្បាញរវៃដោយដៃ។ សូត្រខ្មែរ ត្រូវបានប្រើប្រាស់ល័ក្តរុក្ខជាតិជ្រលក់ពណ៌ធម្មជាតិ ដែលអាចធ្វើឱ្យផលិតសរសៃសូត្រចេញជា ៣ប្រភេទ រួមមានជាអាទិ៍ សូត្រសាច់ សូត្រលាវ និងសូត្រក្បាលសុទ្ធសឹងជាប្រភេទសូត្រកំពុងពេញនិយម ផ្សេងៗពីគ្នា។

យោងតាមប្រភពព័ត៌មានពីក្រសួងពាណិជ្ជកម្ម បានបង្ហាញពីសកម្មភាពនាំចេញនូវផលិតផលសូត្រខ្មែរ ដែលផលិតដោយសា្នដៃប្រជាពលរដ្ឋខ្មែរ ធ្វើតាមលំនាំបូរាណខ្មែរសុទ្ធសាធនោះ ទៅធ្វើការតាំងពិព័រណ៍នៅ ទីក្រុងតូក្យូ ប្រទេសជប៉ុននៅអំឡុងខែកុម្ភៈ ឆ្នាំ២០១០ ដើម្បីទាក់ទាញបរទេសឱ្យស្គាល់ ពីផលិតផលដែលកើតចេញពីស្នាដៃ ប្រជាពលរដ្ឋខ្មែរសុទ្ធសាធមិនមានផលិតបែបឧស្សាហកម្មទំនើបទេ។ នៅឯបរទេសគេ បានចាប់ផ្តើមស្គាល់សូត្រខ្មែរកាន់តែច្រើនឡើង គួរឱ្យកត់សម្គាល់ហើយគេនិយមយកទៅធ្វើសម្លៀកបំពាក់ ដោយសារតែគេស្រឡាញ់ នូវការធ្វើដោយធម្មជាតិសុទ្ធសាធបែបនេះ។

តួលេខពីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កម្ពុជាអាចរកចំណូលរហូតដល់ ៣០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំប្រសិនបើឧស្សាហកម្មសូត្រខ្មែរ ត្រូវបានគេពង្រឹងគុណភាពឱ្យអស់ពីសមត្ថភាព។ ផលិតផលសូត្រកម្ពុជា នឹងដាក់តាំងលក់នៅលើទីផ្សារសហរដ្ឋអាមេរិក សិង្ហបុរី ចិន ហុងកុង និងអឺរ៉ុប ដោយទទួលបានការលើកលែងពន្ធទាំងស្រុង។

តោះយើងស្វែងយល់អំពីសូត្រខ្មែរ
នាងដ្កូវដែលជាវត្ថុធាតុដើមដើម្បីផលិតសូត្រខ្មែរ

សិប្បកម្មតម្បាញសូត្រមួយចំនួននៅក្នុងខេត្តសៀមរាប បានឱ្យដឹងថា សូត្រខ្មែរកំពុងទាក់ទាញភ្ញៀវទេសចរបរទេស និង ជនជាតិខ្មែរយ៉ាងច្រើនអនេកនាពេលបច្ចុប្បន្ននេះ។ ប្រធានផ្នែកលក់របស់ក្រុមហ៊ុនសិប្បកម្មចម្រុះអង្គរ Artisans Angkor ដែលកំពុងធ្វើសិប្បកម្មសូត្រខ្មែរ និងចម្លាក់ផ្សេងៗលក់ឱ្យអ្នកទេសចរ គឺអ្នកស្រី ស៊ី វណ្ណា បានមានប្រសាសន៍ថានៅរដូវសម្បូរភ្ញៀវសិប្បកម្មរបស់ក្រុមហ៊ុន ដែលមាន៥កន្លែងក្នុងទីរួមខេត្តសៀមរាប បានលក់សូត្រ និងវត្ថុអនុស្សាវរីយ៍ផលិតពីសូត្រក៏ដូចជារបស់របរផ្សេងៗទៅឱ្យភ្ញៀវទេសចរបរទេស ចំនួនប្រមាណ៣ម៉ឺននាក់ក្នុង១ខែៗ។ ចំណែកប្រជាពលរដ្ឋខ្មែរ ក៏មានសកម្មភាពបញ្ញាទិញ ដោយការគាំទ្រផលិតផលសូត្រខ្មែររបស់ជាតិខ្លួនផងដែរ។

អ្នកស្រី ស៊ី វណ្ណា បានអះអាងថា " នៅក្នុងខែខ្លះការបញ្ជាទិញមានដល់ទៅ៣ម៉ឺននាក់ឯណោះ ដូច្នេះលំហូរចូលនៃអតិថិជនបាននាំគ្នាមកគ្រប់ហាងយើងទាំងអស់។ ពួកគាត់អាចទិញចម្រុះរបស់ទាំងអស់តែម្ដង ហើយខ្មែរយើងក៏គាំទ្រផលិតផលដែលមានគុណភាពខ្ពស់។ ចំពោះដៃគូសហការ (Business Partners Travel Agency) យើងមានដូចជាខាងសណ្ឋាគារ ខាងមគ្គុទេ្ទសក៍ អ្នកបើកបរ ក៏បានគាំទ្រយើងយ៉ាងច្រើនទៀតផង"។

យើងអាចកំណត់បានថា ផលិតផលសូត្រខ្មែរ និងស្នាដៃដ៏ល្អរបស់សិប្បករក្នុងការផលិតសូត្រជូនទាំងភ្ញៀវជាតិ និងអន្តរជាតិគឺជាពង្រីក នូវសក្តានុពលទីផ្សារសិប្បកម្មយតម្បាញបែបប្រពៃណី និងឈានទៅកាត់ចំណែកទីផ្សារអន្តរជាតិ ។ ជាក់ស្តែងផលិតផលធ្វើឡើងពីសូត្រខ្មែរចម្រុះពណ៌១០០% ដែលបានមកពីខេត្ត ស្រុក ឃុំ ដាច់ស្រយាលនៃព្រះរាជា-ណាចក្រកម្ពុជា ។ បើកាលណាទីផ្សារសូត្រខ្មែរបច្ចុប្បន្ន និងទៅអនាគត មានសន្ទុះក្លាំក្លា នោះវាជាសញ្ញាណមុខព្រួញសេដ្ឋកិច្ចថ្មីមួយ ក្នុងការរួមចំណែកជួយកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើននូវកម្រិតជីវភាពរបស់ប្រជាជនក្រីក្រ និងជំរុញលើកទឹកចិត្តឱ្យពួកគាត់បង្កើនផលិតកម្មសូត្រខ្មែរធម្មជាតិបន្ថែមទៀត៕

ហេង វុធ្ធី

Thmeythmey/Loadkhmer

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤