Trending now

ប្រមុខដឹកនាំ UN អំពាវនាវឲ្យអន្តរជាតិ «ប្រកាសសង្គ្រាមចំពោះ ជំងឺរាតត្បាតសកល COVID-19»

19:01 | 14/03/2020

អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បានអំពាវនាវឲ្យគ្រប់គ្នាប្រកាសសង្គ្រាមចំពោះ COVID-19 ដែលវាបានកើតមានឡើងរយៈពេល ០២ថ្ងៃ បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានប្រកាសចាត់ទុក COVID-19 ជាជំងឺរាតត្បាតសកល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០។

អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) (រូបថត៖ Freshnews)

នៅក្នុងសេចក្តីថ្លែងការណ៍តាមរយៈវីដេអូ Link លោក Guterres បានលើកឡើងយ៉ាងដូច្នេះថា «យើងត្រូវតែប្រកាសសង្គ្រាមចំពោះវីរុសនេះ។ វាមានន័យថា ប្រទេសនានាមានទំនួលខុសត្រូវក្នុងការបង្កើនសកម្មភាព ជម្រុញល្បឿន និងសម្រុកទៅមុខ ក្នុងការអនុវត្តយុទ្ធសាស្រ្តទប់ស្កាត់វីរុសនេះ ប្រកបដោយប្រសិទ្ធភាព និងបង្កើនប្រព័ន្ធឆ្លើយតបបន្ទាន់ តាមរយៈការជម្រុញសមត្ថភាពធ្វើតេស្ត និងថែទាំអ្នកជំងឺយ៉ាងសកម្មបំផុត ជាលក្ខណៈត្រៀមទុកជាមុននៅតាមមន្ទីរពេទ្យ និងបង្កើនអន្តរាគមន៍ផ្នែកវេជ្ជសាស្ត្រ ដើម្បីសង្គ្រោះជីវិតអ្នកជំងឺ»

លោក Guterres បានលើកឡើងទៀតថា COVID-19 មិនត្រឹមតែកំពុងបង្កវិបត្តិដល់វិស័យសុខាភិបាលសកលប៉ុណ្ណោះឡើយ ប៉ុន្តែវាថែមទាំងបង្កឲ្យសេដ្ឋកិច្ចពិភពលោក រងផលប៉ះពាល់ជាបណ្តើរៗផងដែរ។ តាមក្រុមជំនាញរបស់ UN វិបត្តិនៃវីរុសកូរ៉ូណាថ្មីនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចសកលរងការខាតបង់រហូតដល់ ១ទ្រីលានដុល្លារក្នុងឆ្នាំ២០២០ ឬក៏អាចលើសនេះទៀត ដូច្នេះសង្គ្រាមប្រយុទ្ធប្រឆាំងវីរុសនេះ ត្រូវតែបង្កើតឡើង៕

(ប្រភពព័ត៌មាន: FreshNews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកកាសែតនូវែលសេឡង់ម្នាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមនុស្ស និងទឹកដីវៀតណាម
នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបចៅក្រមតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ
កងទ័ពកម្ពុជាមានកិត្តិយស និងមោទនភាពបានចូលរួមដង្ហែក្បួនព្យុហយាត្រានៅប្រទេសវៀតណាម
ព្រះពុទ្ធសាសនាវៀតណាមផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រជាជាតិ រួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពព្រះពុទ្ធសាសនាអន្តរជាតិ
«សច្ចធម៌ប្រវត្តិសាស្រ្ត ៣០ មេសា» តាមរយៈកញ្ចក់ទូរទស្សន៍ កម្ពុជា