Trending now

ជួយគាំទ្រសហគ្រាសវៀតណាមក្នុងការនាំទំនិញចូលទៅកាន់ទីផ្សារអឺរ៉ុប

16:15 | 10/07/2021

អឺរ៉ុបកំពុងជាទីផ្សារនាំចេញធំ និងមានសក្តានុពលសម្រាប់សហគ្រាសវៀតណាម ជាពិសេសលើ​វិស័យ​វាយនភណ្ឌ ជលផល គ្រឿងសង្ហារឹម និងផលិតផលឈើ។ ដើម្បីទទួលប្រសិទ្ធភាពពីទីផ្សារនេះ សហគ្រាសវៀតណាមគប្បីស្វែងយល់ច្បាស់អំពីស្តង់ដារគុណភាព បច្ចេកទេស ក៏ដូចជានិន្នាការនៃទីផ្សារ។

ខេត្ត Ben Tre បាននាំចេញផ្លែឈើទៅទីផ្សារអឺរ៉ុបជាលើកដំបូង ខេត្ត Ben Tre បាននាំចេញផ្លែឈើទៅទីផ្សារអឺរ៉ុបជាលើកដំបូង
ឱកាសសម្រាប់ផលិតផលកសិកម្មរបស់វៀតណាមចូលទីផ្សារអឺរ៉ុប ឱកាសសម្រាប់ផលិតផលកសិកម្មរបស់វៀតណាមចូលទីផ្សារអឺរ៉ុប

នេះជាខ្លឹមសារដែលអ្នកជំនាញ​បាន​វិភាគនៅឯសិក្ខាសាលាតាមប្រព័ន្ធវីដេអូ “ការចូលក្នុងទីផ្សារអឺរ៉ុប” ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលជម្រុញពាណិជ្ជកម្ម និងវិនិយោគទីក្រុងហូជីមិញ (ITPC) និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង​ប្រចាំ​នៅវៀតណាម នារសៀលថ្ងៃទី៧ ខែកក្កដា។

ជួយគាំទ្រសហគ្រាសវៀតណាមក្នុងការនាំទំនិញចូលទៅកាន់ទីផ្សារអឺរ៉ុប
រូបថតឧទាហរណ៍ (vnanet.vn)

លោក Nguyen Tuan នាយករង ITPC បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-អឺរ៉ុប ទទួលបានលទ្ធផលយ៉ាងសកម្មនៅពេលកន្លងមក ហើយត្រូវបានព្យាករណ៍ថានឹងមានកំណើនខ្លាំងថែមទៀត ដោយសារការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប - វៀតណាម (EVFTA)។

លោក Adam Koulaksezian នាយកនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅវៀតណាម (CCIFI) បានឲ្យដឹងថា បច្ចុប្បន្ន វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំទី១៥ របស់ EU និងជាដៃគូធំជាងគេរបស់ EU ក្នុងអាស៊ាន។ ការនាំចេញនាំចូលកំពុងអភិវឌ្ឍ និងត្រូវបានព្យាករណ៍ថានឹងបន្តមានកំណើន នៅពេលខាងមុខនេះ ហើយជាឱកាសធំសម្រាប់ការនាំចេញរបស់វៀតណាម៕

Quan doi Nhan dan

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ