Trending now

ទំហំសេដ្ឋកិច្ចវៀតណាមអាចឈានដល់កម្រិត៥០០ពាន់លានដុល្លាអាមេរិកនៅចុងឆ្នាំ

14:31 | 09/07/2021 យោងតាមវិទ្យុសំលេងវៀតណាម

ប្រសិនបើ រក្សាបាននូវល្បឿនកំណើន GDP ជាមធ្យមពី៦-៦,៥% ទំហំសេដ្ឋកិច្ចវៀតណាមនឹង វ៉ាដាច់ទំហំសេដ្ឋកិច្ចសឹង្ហបុរីក្រោយរយៈពេល១០ឆ្នាំទៀត។

សេដ្ឋកិច្ចវៀតណាមអាចសម្រេចបានកំណើន ៦.៧% នៅឆ្នាំ ២០២១ សេដ្ឋកិច្ចវៀតណាមអាចសម្រេចបានកំណើន ៦.៧% នៅឆ្នាំ ២០២១
សេដ្ឋកិច្ចវៀតណាមទទួលបានកំណើនល្អក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២១ សេដ្ឋកិច្ចវៀតណាមទទួលបានកំណើនល្អក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២១
ទំហំសេដ្ឋកិច្ចវៀតណាមអាចឈានដល់កម្រិត៥០០ពាន់លានដុល្លាអាមេរិកនៅចុងឆ្នាំ
ទំហំសេដ្ឋកិច្ចវៀតណាមអាចឈានដល់កម្រិត៥០០ពាន់លានដុល្លាអាមេរិកនៅចុងឆ្នាំ។

សូចនាករជាច្រើនបានបង្ហាញឲ្យឃើញថា ទំហំសេដ្ឋកិច្ចវៀតណាមអាចឈាន ដល់កម្រិត៥០០ ពាន់លានដុល្លាអាមេរិកនៅចុងឆ្នាំ២០២១។ កាសែត Sputnik របស់ រុស្ស៊ីទើបតែមានបទវិភាគស្ដីពីបញ្ហានេះ។

ជាក់ស្ដែង កាសែតនេះបានដកស្រង់របាយការណ៍វាយតម្លៃរបស់ធនាគារអភិវឌ្ឍ សឹង្ហបុរី (DBS) ដោយចាត់ទុកថា សេដ្ឋកិច្ចវៀតណាមមានសក្ដានុពលសម្រេចបាន កំណើនចន្លោះពី៦-៦,៥%ក្នុងទសវត្សរិ៍ខាងមុខ អាស្រ័យដោយកម្លាំងទាក់ទាញដើម ទុនវិនិយោគដោយផ្ទាល់ពីបរទេសយ៉ាងខ្លាំងក្លា និងកំណើនផលិតភាព។ ប្រសិនបើ រក្សាបាននូវល្បឿនកំណើន GDP ជាមធ្យមពី៦-៦,៥% ទំហំសេដ្ឋកិច្ចវៀតណាមនឹង វ៉ាដាច់ទំហំសេដ្ឋកិច្ចសឹង្ហបុរីក្រោយរយៈពេល១០ឆ្នាំទៀត។ ប៉ុន្តែ មិនត្រូវការរហូតដល់ ១០ឆ្នាំទេ តាមពិតក្នុងឆ្នាំ២០២០ ទំហំសេដ្ឋកិច្ចវៀតណាមសម្រេចបានទឹកប្រាក់ ប្រមាណ៣៤៣ ពាន់លានដុល្លាអាមេរិក ជាប់បញ្ជីឈ្មោះប្រទេសមានទំហំសេដ្ឋកិច្ចធំ បំផុតទាំង៤០ ហើយឈរលំដាប់ ទី៤ក្នុងអាស៊ាន។ ដោយមិនអើពើដល់ជម្ងឺរាត ត្បាតកូវីដ ១៩ ទេ សេដ្ឋកិច្ចវៀតណាមនៅតែមានកំណើន ហើយអះអាងទីតាំងដ៏រឹងមាំ ក្នុង Top ៤ ប្រទេសមានសេដ្ឋកិច្ចអភិវឌ្ឍឈានមុខគេនៅអាស៊ីអាគ្នេយ៍ ដោយឈរនៅ ពីក្រោយឥណ្ឌូនេស៊ី ថៃនិងហ្វីលីពីន។

យោងតាមកាសែតរបស់រុស្ស៊ី សេដ្ឋកិច្ចវៀតណាមមានភាពធន់ខ្ពស់ជាង ហើយ រក្សាបាននូវកំណើននាំចេញដ៏ខ្ពស់ត្រដែត។ នេះគឺជាសមិទ្ធផលដ៏សែនសំខាន់៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម