យុគសម័យ - ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅប្រទេសវៀតណាម លោក Sengphet Houngboungnuangបានមានប្រសាសន៍ថា វិធានការរបស់វៀតណាមក្នុងការឆ្លើយតបនឹងរោគរាតត្បាត Covid-19 បានក្លាយជាគំរូនិងមេរៀនដ៏មានតម្លៃសម្រាប់ប្រទេសជាច្រើន។
![]() |
ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅប្រទេសវៀតណាម លោក Sengphet Houngboungnuang(រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
បទសម្ភាសជាមួយអ្នកយកព័ត៌មានរបស់ទស្សនាវដ្តីយុគសម័យ លោកឯកអគ្គរដ្ឋទូតឡាវ Sengphet Houngboungnuangបានសង្កត់ធ្ងន់ថាខ្ញុំមានការចាប់អារម្មណ៍និងជឿជាក់យ៉ាងខ្លាំងចំពោះគោលនយោបាយរបស់បក្សនិងរដ្ឋាភិបាលវៀតណាមក្នុងការបង្ការនិងទប់ស្កាត់ការរាតត្បាត Covid-19 ។
គណៈកម្មាធិការបក្ស អាជ្ញាធរគ្រប់ជាន់ថ្នាក់ គណៈកម្មាធិការរណសិរ្សមាតុភូមិស្ថាប័នពាក់ព័ន្ធ ជាពិសេសកម្លាំងពេទ្យនិងកងទ័ព ប៉ូលីសនិងកម្មាភិបាលនៅតាមតំបន់មានការផ្ទុះឡើងនូវការរីករាលដាលនៃជំងឺនេះបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពមានការច្នៃប្រឌិត ដើម្បីអាចគ្រប់គ្រងជំងឺរាតត្បាតបាន។ ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតថែមទាំងលើកកម្ពស់ផលិតកម្មនិងធ្វើអាជីវកម្ម ធានាសន្តិសុខសង្គម យកចិត្តទុកដាក់ចំពោះសុខភាពប្រជាជន ជាពិសេសប្រជាជនដែលរស់នៅក្នុងតំបន់ដែលមានការរីករាលដាល។
ប្រទេសវៀតណាមបានបង្កើតមូលនិធិវ៉ាក់សាំង Covid-19 ដោយមានការចូលរួមពីសង្គមទាំងមូល។ ទន្ទឹមនឹងនេះ ប្រទេសវៀតណាមបានប្រើមូលនិធិបម្រុងរបស់រដ្ឋាភិបាលដើម្បីគាំទ្រដល់ប្រជាជនប្រមូលផ្តុំកម្លាំង ដើម្បីជួយប្រជាជននៅតំបន់ដែលមានការរីករាលដាលនៃជំងឺរាតត្បាតនេះ ក្នុងការប្រមូលផលនិងលក់ផលិតផលកសិកម្ម…
ប្រជាជនវៀតណាមបានបង្ហាញពីសាមគ្គីភាពប្រពៃណីស្នេហាជាតិ ការរួបរួមគ្នា ជួយគ្នាទៅវិញទៅមក មានស្មារតីអន្តរជាតិដ៏ថ្លៃថ្លា កិច្ចសហប្រតិបត្តិការ ជំនឿទុកចិត្តនិងប្រមូលផ្តុំកំលាំងក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19 ។
វិធានការរបស់វៀតណាមក្នុងការទប់ទល់នឹងជំងឺរាតត្បាត Covid-19 បានក្លាយជាគំរូនិងមេរៀនដ៏មានតម្លៃសម្រាប់ប្រទេសជាច្រើន។
ក្នុងនាមជាប្រធានស្ថាប័នបេសកកម្មការទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅប្រទេសវៀតណាម ខ្ញុំមានទំនួលខុសត្រូវរួមចំពោះស្ថាប័ន បុគ្គលិកនៃស្ថានទូត ក៏ដូចជានិស្សិតឡាវនិងពលរដ្ឋឡាវដែលកំពុងសិក្សានិងធ្វើការនៅប្រទេសវៀតណាម។ ខ្ញុំបានលើកទឹកចិត្តដល់បុគ្គលិកនៃស្ថានទូត និស្សិតឡាវនិងប្រជាជនឡាវដែលកំពុងរស់នៅក្នុងប្រទេសវៀតណាមមានអារម្មណ៍ស្ងប់ចិត្តនិងគោរពតាមបទប្បញ្ញត្តិនិងវិធានការណ៍នានា ដើម្បីការពារនិងបង្ការនឹងជំងឺរាតត្បាត Covid-19 ដែលរដ្ឋាភិបាលវៀតណាមបានដាក់ចេញ។
ថែមទាំង ធ្វើចលនាបុគ្គលិកនៃស្ថានទូតឱ្យចូលរួមក្នុងការចាក់វ៉ាក់សាំងប្រឆាំងនឹងការរាតត្បាត Covid-19 យោងតាមសេចក្តីជូនដំណឹងនិងការអនុញ្ញាតរបស់ក្រសួងការបរទេសវៀតណាមសម្រាប់គណៈប្រតិភូការទូតនិងអង្គការអន្តរជាតិប្រចាំនៅប្រទេសវៀតណាម។ បច្ចុប្បន្ន កម្មាភិបាលនិងនិយោជិកនៃស្ថានទូតឡាវប្រចាំនៅទីក្រុងហាណូយ និងស្ថានអគ្គកុងស៊ុលឡាវនៅទីក្រុង Da Nang និងទីក្រុងហូជីមិញ និស្សិតឡាវនិងប្រជាជនឡាវដែលរស់នៅក្នុងប្រទេសវៀតណាមមិនមានឃើញករណីឆ្លងជំងឺ Covid-19 នៅឡើយ … / ។

thoidai.com.vn
មតិពីមិត្តអ្នកអាន