Trending now

រៀនភាសាជនជាតិភាគតិចដើម្បីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជនឱ្យកាន់តែស្អិតរមួត

14:23 | 15/06/2021

អនុវត្តចលនានៃការរៀនភាសាបរទេស និងភាសាជនជាតិភាគតិចសម្រាប់កម្មាភិបាល និងកងកម្លាំងការពារព្រំដែន នាពេលកន្លងមកកងទ័ពការពារព្រំដែនខេត្ត Dien Bien បានម្ចាស់ការកសាងនូវគំរូយ៉ាងសកម្មក្នុងការរៀនភាសាបរទេស និងរៀនភាសាជនជាតិភាគតិច។ ដោយហេតុនេះរួមចំណែកដល់ការលើកកម្ពស់ប្រសិទ្ធភាពការងារ និងបំពេញតាមតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី។

ជួយគាំទ្រយ៉ាងជាក់ស្តែងដល់សិស្សជនជាតិភាគតិច ជួយគាំទ្រយ៉ាងជាក់ស្តែងដល់សិស្សជនជាតិភាគតិច
ជនជាតិភាគតិចនៅខេត្ត Binh Phuoc  សប្បាយរីករាយចូលរួមក្នុងថ្ងៃបោះឆ្នោតទូទាំងប្រទេស ជនជាតិភាគតិចនៅខេត្ត Binh Phuoc សប្បាយរីករាយចូលរួមក្នុងថ្ងៃបោះឆ្នោតទូទាំងប្រទេស

នៅឆ្នាំ ២០១៥ លោកអនុសេនីយ៍ឯក To Hien Quyen កម្មាភិបាលនៃប៉ុស្តិ៍ការពារព្រំដែន Si Pa Phin ដែលត្រូវបានបញ្ជូនទៅឃុំ Phin Ho (Nam Po, Dien Bien) ដើម្បីកាន់តួនាទីជាអនុលេខាគណៈកម្មាធិការបក្សឃុំ។ ឃុំ Phin Ho នៅពេលនោះជាឃុំមួយដែលមានជនរួមជាតិជិត ៧០% ជាជនជាតិ Mong ។ ដោយសារតែគាត់មិនចេះភាសារបស់ជនរួមជាតិភាគតិចនៅទីនេះទេ ដូច្នេះរាល់ពេលដែលគាត់ចុះទៅឃោសនាច្បាប់ ឬ ចុះទៅជនបទដើម្បីណែនាំប្រជាជនចេះរបៀបធ្វើការ ចេះដាំដុះប្រកបរបរនោះ គឺលោក Quyen សុទ្ធតែត្រូវពឹងពាក់លើអ្នកបកប្រែ ដូច្នេះប្រសិទ្ធភាពការងាររបស់គាត់គឺមិនខ្ពស់ ហើយមិនបានយល់ពីគំនិត និងអារម្មណ៍របស់ប្រជាជនទេ។

អនុវត្តគោលនយោបាយរបស់កងទ័ពការពារព្រំដែនខេត្ត Dien Bien ក្នុងការរៀនភាសាជនជាតិភាគតិចនោះ គាត់បានចុះឈ្មោះចូលរួមវគ្គរៀនភាសា Mong ដែលរៀបចំឡើងដោយកងទ័ពការពារព្រំដែនខេត្ត Dien Bien។ លោក To Hien Quyen បាននិយាយថា៖ “ទោះបីខ្ញុំមានវិញ្ញាបនប័ត្រភាសា Mong ហើយក្តី ប៉ុន្តែដើម្បីលើកកម្ពស់សមត្ថភាពក្នុងការស្តាប់ និងការនិយាយនោះ ខ្ញុំនៅតែត្រូវសិក្សាយ៉ាងសកម្មនៅក្នុងភូមិ។ រាល់ពេលដែលខ្ញុំចុះទៅផ្ទះរបស់ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ ឬទៅវាលស្រែ ពេលហូបបាយ ... ខ្ញុំសុទ្ធតែយកចិត្តទុកដាក់ស្តាប់ និងស្វែងយល់បន្ថែមពីភាសារបស់ប្រជាជននៅទីនេះ។ នៅពេលដែលគាត់ចេះភាសា Mong ល្អគ្រាន់បើហើយនោះ គាត់បានមានជំនឿចិត្តកាន់តែខ្លាំងនៅពេលទំនាក់ទំនងជាមួយអ្នកភូមិ ហើយទទួលបានក្តីស្រឡាញ់របស់អ្នកភូមិ បានជាការឃោសនា និងការផ្សព្វផ្សាយច្បាប់ដល់ប្រជាជននៅតាមតំបន់ព្រំដែនក៏មានភាពងាយស្រួលជាង និងមានប្រសិទ្ធភាពជាងមុនដែរ។

រៀនភាសាជនជាតិភាគតិចដើម្បីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជនឱ្យកាន់តែស្អិតរមួត
កម្មាភិបាលនៃប៉ុស្តិ៍ការពារព្រំដែន Muong Muon (ខេត្ត Dien Bien) ចុះសួរសុខទុក្ខប្រជាជននៅក្នុងស្រុក Muong Cha (រូបថតថតមុនថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២១)

ជាជនជាតិភាគតិច Mong និងយល់ដឹងអំពីទំនៀមទម្លាប់របស់ប្រជាជននៅមូលដ្ឋាន លោកអនុសេនីយ៍ឯកបំរុង Thao A Sinh ប្រធានក្រុមចលនាមហាជននៃប៉ុស្តិ៍ការពារព្រំដែន Si Pa Phin ត្រូវបានប្រគល់ភារកិច្ចចងក្រងមេរៀន និងបង្រៀនវគ្គភាសា Mong សម្រាប់កម្មាភិបាល និងយុទ្ធជនក្នុងអង្គភាព។ លោកអនុសេនីយ៍ឯកបំរុង Thao A Sinh បានសង្កត់ធ្ងន់ថា៖ “ដើម្បីបង្កលក្ខណៈងាយស្រួលដល់កម្មាភិបាល និងយុទ្ធជនក្នុងការស្វែងយល់ និងការប្រាស្រ័យទាក់ទងជាធម្មតាជាមួយប្រជាជនដោយភាសា Mong នោះ ខ្ញុំបានផ្តោតលើខ្លឹមសារអំពីប្រភពដើមនៃភាសា Mong ការបញ្ចេញសំឡេង របៀបសរសេរ និងទំនៀមទម្លាប់ វប្បធម៌ប្រពៃណី របស់ជនជាតិ Mong។ ក្នុងពេលរៀន ខ្ញុំនាំអ្នករៀនចុះទៅតាមភូមិដើម្បីហាត់និយាយជាមួយជនរួមជាតិ Mong ដោយផ្ទាល់”។

កងទ័ពការពារព្រំដែនខេត្ត Dien Bien មានភារកិច្ចគ្រប់គ្រង និងការពារតំបន់ព្រំដែនជាតិដែលមានប្រវែងជាង ៤៥០ គីឡូម៉ែត្រ ក្នុងតំបន់មាន ២៩ ឃុំ ហើយក្នុងនោះមានជនជាតិភាគតិចចំនួន ១៦ ជនជាតិរស់នៅជាមួយគ្នា។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយកំណត់បាននូវតួនាទីសំខាន់ក្នុងការរៀនភាសាជនជាតិភាគតិច បញ្ជាការដ្ឋានការពារព្រំដែន Dien Bien បានសម្របសម្រួលយ៉ាងសកម្មជាមួយមជ្ឈមណ្ឌលភាសាបរទេស មជ្ឈមណ្ឌលអប់រំ បណ្តាភ្នាក់ងារនៃខេត្ត និងស្រុកដែលជាប់ព្រំដែនដើម្បីបណ្តុះបណ្តាល និងបង្រៀនភាសាជនជាតិភាគតិច និងភាសានៃប្រទេសជិតខាងសម្រាប់កម្មាភិបាល យុទ្ធជន។

តាមរយៈការស្វែងយល់ យើងខ្ញុំដឹងថា ដើម្បីបង្កើតបរិយាកាសអំណោយផល កែលម្អសមត្ថភាពភាសាបរទេស និងភាសាជនជាតិភាគតិចសម្រាប់កម្មាភិបាល និងយុវជនដើម្បីបំពេញតាមតម្រូវការនៃភារកិច្ចក្នុងស្ថានភាពថ្មី ចាប់ពីខែមករា ឆ្នាំ ២០២១ សម្ព័ន្ធយុវជនកងទ័ពការពារព្រំដែនខេត្ត Dien Bien បានបំផុសចលនារៀនភាសាបរទេស និងភាសាជនជាតិភាគតិចក្នុងចំណោមយុវជនដំណាក់កាលឆ្នាំ ២០២១-២០៣០ ។

តាមរយៈការបំផុសចលនានៃការរៀនសូត្រភាសាបរទេស និងភាសាជនជាតិភាគតិចក្នុងចំណោមកងទ័ពការពារព្រំដែននៃខេត្ត Dien Bien បានរួមចំណែកដល់ការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងការយល់ដឹង និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កម្មាភិបាល និងបង្កើនសមត្ថភាពភាសាបរទេស និងភាសាជនជាតិភាគតិចរបស់ពួកគេដើម្បីបំពេញបានយ៉ាងល្អនូវតម្រូវការនៃកិច្ចការកសាង និងការពារជាតិក្នុងស្ថានភាពថ្មី៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien