Trending now

ជួយគាំទ្រយ៉ាងជាក់ស្តែងដល់សិស្សជនជាតិភាគតិច

10:59 | 27/05/2021

គោលនយោបាយពិសេសមួយរបស់បក្ស និងរដ្ឋចំពោះតំបន់ជនជាតិភាគតិចគឺផ្តល់អាទិភាពក្នុងការជ្រើសរើសសិស្ស និងជួយគាំទ្រដល់សិស្ស និស្សិតជនជាតិភាគតិចក្នុងវិស័យអប់រំ។

ជនជាតិភាគតិចនៅខេត្ត Binh Phuoc  សប្បាយរីករាយចូលរួមក្នុងថ្ងៃបោះឆ្នោតទូទាំងប្រទេស ជនជាតិភាគតិចនៅខេត្ត Binh Phuoc សប្បាយរីករាយចូលរួមក្នុងថ្ងៃបោះឆ្នោតទូទាំងប្រទេស
ខេត្ត Kon Tum៖ ផ្សព្វផ្សាយអំពីការបោះឆ្នោតដល់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ព្រំដែន ខេត្ត Kon Tum៖ ផ្សព្វផ្សាយអំពីការបោះឆ្នោតដល់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ព្រំដែន

ជាក់ស្តែង ក្នុងអនុក្រឹត្យលេខ ៥៧ / ២០១៧ / NĐ-CP ចុះថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០១៧ របស់រដ្ឋាភិបាលស្តីពី “គោលនយោបាយផ្តល់អាទិភាពលើការជ្រើសរើសសិស្ស និងជួយគាំទ្រលើការសិក្សាសម្រាប់កុមារថ្នាក់មត្តេយ្យសិក្សា សិស្ស និងនិស្សិតជនជាតិភាគតិច” បានចែងថា៖ កុមារថ្នាក់មត្តេយ្យសិក្សា សិស្ស​ និងនិស្សិតនៃក្រុមជនជាតិភាគតិចចំនួន ១៦ ដែលមានចំនួនប្រជាជនតិចជាង ១០,០០០ នាក់ រួមមាន៖ ជនជាតិ Cong, Mang, Pu Peo, Si La, Co Lao, Bo Y, La Ha, Ngai, Chut, O Du, Brau, Ro Mam, Lo Lo, Lu, Pa Then, La Hu ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានសឹក្សានានានៃប្រព័ន្ធអប់រំជាតិ ត្រូវបានផ្តល់អាទិភាពឲ្យចូលសិក្សានៅតាមបណ្ដាគ្រឹះស្ថានសឹក្សាដែលសមស្របតាមបំណងប្រាថ្នារបស់ពួកគេ។

ជួយគាំទ្រយ៉ាងជាក់ស្តែងដល់សិស្សជនជាតិភាគតិច
សិស្ស​ជន​ជាតិ​ភាគតិច​នៅ​ខេត្ត Yen Bai (រូបថត៖ moet.gov.vn)

ជាពិសេស សិស្ស និស្សិតនឹងទទួលបានការជួយឧបត្ថម្ភ​​រពីរដ្ឋក្នុងការសិក្សាដូចជា៖ កុមារថ្នាក់មត្តេយ្យសិក្សានៅគ្រឹះស្ថានអប់រំមត្តេយ្យសិក្សាទទួលបានប្រាក់ឧបត្ថម្ភស្មើនឹង ៣០% នៃ​ប្រាក់ខែគោល/ម្នាក់/ខែ; សិស្សដែលកំពុងសិក្សានៅសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យទទួលបានប្រាក់ឧបត្ថម្ភស្មើនឹង ៤០% នៃ​ប្រាក់ខែគោល/ម្នាក់/ខែ; សិស្សដែលកំពុងសិក្សានៅសា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​ទទួលបានប្រាក់ឧបត្ថម្ភស្មើនឹង ១០០% នៃប្រាក់ខែគោល/ម្នាក់/ខែ។ សិស្ស​ និស្សិតដែលកំពុងសិក្សានៅតាមមហាវិទ្យាល័យ និងគ្រឹះស្ថានអប់រំវិជ្ជាជីវៈទទួលបានប្រាក់ឧបត្ថម្ភស្មើនឹង ១០០% នៃ​ប្រាក់ខែគោល / ម្នាក់/ ខែ។

យោងតាមការវាយតម្លៃរបស់នាយកដ្ឋានអប់រំជនជាតិភាគតិច (ក្រសួងអប់រំ និងបណ្តុះបណ្តាល) បន្ទាប់ពីការអនុវត្តអស់រយៈពេល ៤ ឆ្នាំមក គោលនយោបាយខាងលើបាននាំមកនូវផលវិជ្ជមានជាច្រើន​។ មិនត្រឹមតែផ្តល់អំណោយផលក្នុងការជ្រើសរើសសិស្សប៉ុណ្ណោះទេ ដោយសារមាន​ការផ្តល់ប្រាក់ឧបត្ថម្ភនោះបានជាសិស្សានុសិស្សមានឱកាសបន្តការសិក្សា ដោយរក្សាបាននូវអត្រាទៅរៀន កាត់បន្ថយចំនួនសិស្សបោះបង់ចោលការសិក្សា រួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្ត និងពង្រឹងប្រព័ន្ធអប់រំទាំងថ្នាក់មត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ គុណភាពអប់រំត្រូវ​បាន​កែលម្អជាបណ្តើរៗ៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស