Trending now

កម្ពុជាពង្រឹងត្រួតពិនិត្យសុខភាពចំពោះ អ្នកដំណើរចូលមកកម្ពុជា

11:07 | 13/06/2021 ឌីណា

ដោយសារការវិវត្តន៍នៃជំងឺកូវីដ-១៩ នៅតែមានភាពស្មុគស្មាញ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូច្នេះលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់អភិបាលរាជធានី-ខេត្ត ត្រូវ ពង្រឹងការត្រួតពិនិត្យសុខភាព អ្នកដំណើរចូលមកកម្ពុជា ដោយធ្វើតេស្តអង់ទីហ្សែនរហ័ស ឱ្យបានម៉ឺងម៉ាត់។

សម្តេចតេជោ ហ៊ុន សែន៖ ទាំងពលរដ្ឋខ្មែរ និងជនបរទេសចូលមកកម្ពុជា ត្រូវអនុវត្តន៍តាមវិធានរបស់ក្រសួងសុខាភិបាល សម្តេចតេជោ ហ៊ុន សែន៖ ទាំងពលរដ្ឋខ្មែរ និងជនបរទេសចូលមកកម្ពុជា ត្រូវអនុវត្តន៍តាមវិធានរបស់ក្រសួងសុខាភិបាល
ជនបរទេសចូលមកកម្ពុជា ត្រូវតម្កល់លុយ៣ពាន់ដុល្លារ សម្រាប់ថ្លៃធ្វើតេស្តសុខភាព និងចត្តាឡីស័ក ជនបរទេសចូលមកកម្ពុជា ត្រូវតម្កល់លុយ៣ពាន់ដុល្លារ សម្រាប់ថ្លៃធ្វើតេស្តសុខភាព និងចត្តាឡីស័ក
កម្ពុជាពង្រឹងត្រួតពិនិត្យសុខភាពចំពោះ អ្នកដំណើរចូលមកកម្ពុជា
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីនៃក្រសួងសុខាភិបាលកម្ពុជា។ (រូបថត៖ dap.com.khmer)

ការក្រើនរំលឹកក៏ដូចជាជំរុញឱ្យអភិបាលរាជធានីខេត្តពង្រឹងការធ្វើតេស្តរហ័សដល់អ្នកដំណើរចូលមកប្រទេសកម្ពុជានេះដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ‑១៩ ក៏ដូចជាកាត់ផ្តាច់ការចម្លងពីបុគ្គលមួយទៅបុគ្គលមួយទៀតបានទាន់ពេលវេលាខណៈការឆ្លងជំងឺកូវីដ‑១៩នៅប្រទេសជិតខាងកម្ពុជាក៏ដូចជានីលើសកលលោកកំពុងមានការផ្ទុះជំងឺកូវីដ‑១៩យ៉ាងធ្ងន់ធ្ងរពិសេសវីរុសបម្លែងខ្លួនថ្មី។

យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីនៃក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា «ដើម្បីពង្រឹងការត្រួតពិនិត្យសុខភាព អ្នកដំណើរចូលមកកម្ពុជា តាមច្រកព្រំដែនទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ត្រូវធ្វើតែស្តអង់ទីហ្សែនរហ័ស ឱ្យបានម៉ឺងម៉ាត់។ អ្នកជំងឺដែលមាន វិជ្ជមានកូវីដ-១៩ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ចំណែកអ្នកដំណើរផ្សេងទៀត ដែលរួមដំណើរជាមួយអ្នកវិជ្ជមានកូវីដ-១៩ ត្រូវបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ»។

លោករដ្ឋមន្ដ្រី ក៏បានណែនាំដល់អភិបាលខេត្ត នៅតាមព្រំដែនថៃ និងវៀតណាម ត្រូវប្រជុំជាមួយសមភាគីថៃ ឬវៀតណាម ដើម្បីស្នើសុំ កិច្ចសហការក្នុងការពង្រឹង ការធ្វើតែស្តរកមេរោគកូវីដ-១៩ ជូនដល់ពលករ និងប្រជាជនទូទៅមុននឹងអនុញ្ញាតឱ្យ មកកម្ពុជាវិញ៕

លោករដ្ឋមន្ត្រី បានឱ្យដឹងនៅក្នុងលិខិតផ្ញើទៅកាន់អភិបាលរាជធានីខេត្ត ថា ក្នុងករណីធ្វើតេស្យរកឃើញមានវិជ្ជមាន​កូវីដ‑១៩ ត្រូវបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។ចំណែកអ្នកដំណើរផ្សេងទៀតដែលរួមដំណើរជាមួយអ្នកជំងឺកូវីដ‑១៩ ត្រូវបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័កដើម្បីឱ្យពួកគេធ្វើចត្តាឡីស័ក​រយៈពេល១៤ថ្ងៃ។

គួរបញ្ជាក់ថាគិតត្រឹមថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៣៧៣២១នាក់អ្នកជាសះស្បើយចំនួន៣០ ៦១៧នាក់អ្នកកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមានចំនួន៦៧០៤នាក់និងអ្នកស្លាប់ចំនួន៣១១នាក់សុទ្ធតែនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈឆ្នាំ២០២១៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤