Trending now

សម្តេចតេជោ ហ៊ុន សែន៖ ទាំងពលរដ្ឋខ្មែរ និងជនបរទេសចូលមកកម្ពុជា ត្រូវអនុវត្តន៍តាមវិធានរបស់ក្រសួងសុខាភិបាល

16:09 | 19/07/2020 (សរុបដោយ ហេង វុធ្ធី)

តាមរយៈទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចភ្ញៀវទេសចរដែលធ្វើដំណើរមកកម្ពុជា ត្រូវតែធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។ ជាពិសេសនៅពេលពិនិត្យសុខភាពរួចហើយ អនុញ្ញាតឱ្យរស់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃ គឺត្រូវទទួលខុសត្រូវធ្វើតាមបញ្ជាណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានដាច់ខាត ដើម្បីសុវត្ថិភាពសុខភាពខ្លួនឯងផង និងសម្រាប់អ្នកដទៃផង»។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាជនបរទេសដែលចូលមកក្នុងប្រទេសកម្ពុជា ត្រូវតែអនុវត្តន៍តាមវិធានកំណត់ដោយក្រសួងសុខាភិបាល ដើម្បីបង្ការការរីករាលដាលជំងឺកូវីដ១៩។

តាមរយៈទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចភ្ញៀវទេសចរដែលធ្វើដំណើរមកកម្ពុជា ត្រូវតែធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។ ជាពិសេសនៅពេលពិនិត្យសុខភាពរួចហើយ អនុញ្ញាតឱ្យរស់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃ គឺត្រូវទទួលខុសត្រូវធ្វើតាមបញ្ជាណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានដាច់ខាត ដើម្បីសុវត្ថិភាពសុខភាពខ្លួនឯងផង និងសម្រាប់អ្នកដទៃផង»។

ការក្រើនរំលឹករបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងស្របពេលដែលស្ត្រីខ្មែរមានសញ្ជាតិអាមេរិកាំងម្នាក់ បានលួចចេញពីកន្លែងធ្វើចត្តាឡីស័កកាលពីថ្ងៃទី១៧ ខែកក្កដា កន្លងទៅនេះ។ សូមបញ្ជាក់ថា តាមវិធានរបស់ក្រសួងសុខាភិបាល រាល់អ្នកដំណើរទាំងពលរដ្ឋខ្មែរ និងជនបរទេសចូលមកក្នុងប្រទេសកម្ពុជា ត្រូវពិនិត្យរកជំងឺកូវីដ១៩ និងដាក់ចត្តាឡីស័ករយៈពេល២៤ម៉ោង។

ក្នុងករណីមានអ្នកដំណើរណាម្នាក់រកឃើញមានជំងឺកូវីដ១៩ នោះអ្នកដំណើរក្នុងយន្តហោះទាំងអស់ ត្រូវដាក់ឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាពបន្តនៅតាមទីតាំងដែលក្រសួងសុខាភិបាលបានរៀបចំ ឬទៅសណ្ឋាគារប្រសិនបើអ្នកដំណើរមិនចង់ធ្វើចត្តាឡីស័កនៅទីតាំងដែលក្រសួងបានរៀបចំទេនោះ។

តែប្រសិនបើក្នុងយន្តហោះមិនមាននរណាម្នាក់មានជំងឺកូវីដ១៩ទេនោះ អ្នកដំណើរទាំងអស់អនុញ្ញាតឱ្យធ្វើដំណើរទៅកាន់គោលដៅរបស់ពួកគេរៀងៗខ្លួន ប៉ុន្តែត្រូវម្ចាស់ការក្នុងការធ្វើចត្តាឡីស័កខ្លួនឯងរយៈពេល ១៤ថ្ងៃផងដែរ។

លើទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវបន្តការពារសុវត្ថិភាពសុខភាពខ្លួនឯង និងក្រុមគ្រួសារឱ្យបានខ្ពស់ កុំឱ្យឆ្លងជំងឺកូវីដ១៩។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានណែនាំឱ្យឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយត្រូវពាក់ម៉ាសការពារឱ្យបានល្អ មិនត្រូវធ្វេសប្រហែសដោយប្រមាថថាមិនអីនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំម្ចាស់កន្លែងធ្វើអាជីវកម្មតូចធំរួមទាំងផ្សាររដ្ឋ និងឯកជន តូបលក់ឥវ៉ាន់តូចធំ ដេប៉ូចែកចាយ ហាងកាហ្វេ ភោជនីយដ្ឋាន ការដ្ឋានសំណង់ ទីកន្លែងកាត់សក់ ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូដែលបានអនុញ្ញាតឱ្យបើកទ្វារឡើងវិញ ធនាគារ និងកន្លែងប្តូរប្រាក់តូចធំ ក្លីនិកតូចធំ ក្លីនិកធ្មេញ មន្ទីរពេទ្យរដ្ឋ និង មន្ទីរពេទ្យឯកជន ត្រូវតែមានជែល ទឹកអាល់កុល និងម៉ាសសម្រាប់ផ្តល់ជូនអតិថិជន ឬក្រុមគ្រួសារអ្នកជំងឺ ដើម្បីទប់ស្កាត់ការរីករាលដាលចម្លងរោគពីម្នាក់ទៅម្នាក់ ហើយត្រូវបន្តធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលគ្រប់ពេលវេលា។ សម្តេចតេជោ ក៏បានជូនពរឱ្យពលរដ្ឋខ្មែរចៀសផុតពីជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកកើតជំងឺកូវីដ១៩ ចំនួន ១៧១នាក់ (ស្ត្រី ៤២នាក់ និងបុរស ១២៩នាក់)។ ក្នុងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន ១៣៦នាក់ (ស្រី ៣៩នាក់ និងបុរស ៩៧នាក់) ហើយ ៣៥នាក់កំពុងសម្រាកព្យាបាល។ ក្នុងងនោះ ៣៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ហើយ២នាក់ជាមន្ត្រីស្ថានទូតអាមេរិក សម្រាកព្យាបាលនៅក្នុងស្ថានទូតអាមេរិក៕

(សរុបដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: Facebook Samdech Techo HunSen)

(សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ