Trending now

ពិធីបំពាក់គ្រឿងឥស្សរិយសមិត្តភាពជូនអតីតឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម

10:11 | 11/06/2021 ហេង វុធ្ធី

យុគសម័យ - នារសៀលថ្ងៃទី ៨ ខែមិថុនា ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង បានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយសមិត្តភាពដល់អតីតឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម លោក Lee Huyk ដោយទទួលស្គាល់នូវការចូលរួមវិភាគទានដ៏ថ្លៃថ្លារបស់ឯកអគ្គរដ្ឋទូតក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកូរ៉េខាងត្បូង។

វៀតណាម - កូរ៉េខាងត្បូង៖ ស្វែងរកដំណោះស្រាយ ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម ឧស្សាហកម្មនិងថាមពលរវាងប្រទេសទាំងពីរ វៀតណាម - កូរ៉េខាងត្បូង៖ ស្វែងរកដំណោះស្រាយ ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម ឧស្សាហកម្មនិងថាមពលរវាងប្រទេសទាំងពីរ
វៀតណាមតែងតែបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់វិនិយោគិនកូរ៉េខាងត្បូង វៀតណាមតែងតែបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់វិនិយោគិនកូរ៉េខាងត្បូង
ពិធីបំពាក់គ្រឿងឥស្សរិយសមិត្តភាពជូនអតីតឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម
ទិដ្ឋភាពនៃពិធីនេះ

អញ្ជើញថ្លែងនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង លោក Nguyen Vu Tung បានមានប្រសាសន៍ថានៅក្នុងតួនាទីជាឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាមចាប់ពីឆ្នាំ ២០១៦-២០១៨ ឯកអគ្គរដ្ឋទូត Lee Hyuk បានជំរុញយ៉ាងសកម្មនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាម - កូរ៉េខាងត្បូង ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាពលករជាដើម។

ក្នុងតួនាទីជាអគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន - កូរ៉េខាងត្បូង (AKC) ចាប់ពីឆ្នាំ ២០១៨-២០២១ ឯកអគ្គរដ្ឋទូត Lee Hyuk បានរៀបចំសកម្មភាពយ៉ាងសកម្មដើម្បីជំរុញទំនាក់ទំនងកូរ៉េខាងត្បូង - វៀតណាមក្នុងក្របខ័ណ្ឌអាស៊ាននិងកូរ៉េខាងត្បូង ជាមួយបណ្តាប្រទេសអាស៊ានដែលលេចធ្លោគឺសកម្មភាពមានអត្ថន័យរបស់មជ្ឈមណ្ឌលអាស៊ាន - កូរ៉េខាងត្បូង ក្នុងឱកាសខួបលើកទី ៣០ នៃការបង្កើតភាពជាដៃគូកូរ៉េខាងត្បូង - អាស៊ាន (ក្នុងឆ្នាំ ២០១៩) ដោយសង្ឃឹមថាឯកអគ្គរដ្ឋទូត Lee Hyuk នឹងបន្តរួមចំណែករឹតបន្តឹងចំណងមិត្តភាពរវាងប្រជាជនវៀតណាម - កូរ៉េខាងត្បូង និងចែករំលែកបទពិសោធន៍ដ៏មានតម្លៃរបស់ខ្លួនដើម្បីអភិរក្សនិងលើកកម្ពស់ ការអភិវឌ្ឍទំនាក់ទំនងវៀតណាម - កូរ៉េខាងត្បូងឲ្យកាន់តែប្រសើរឡើងផងដែរ។

គ្រឿងឥស្សរិយសមិត្តភាពគឺជាគ្រឿងឥស្សរិយសដ៏ថ្លៃថ្នូរបស់រដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រគល់ជូនជនបរទេសដែលបានចូលរួមវិភាគទានយ៉ាងធំធេងក្នុងការកសាងពង្រឹងនិងអភិវឌ្ឈន៍នាក់ទំនងមិត្តភាពរវាងវៀតណាមនិងបណ្តាប្រទេសនៅលើពិភពលោក៕

ហេង វុធ្ធី

baotintuc

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤