Trending now

វៀតណាមតែងតែបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់វិនិយោគិនកូរ៉េខាងត្បូង

07:55 | 05/04/2021

នារសៀលថ្ងៃទី ២ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានទទួលជួបឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំវៀតណាម លោក Park No Wan រួម​ទាំង​សមាគមធុរកិច្ចកូរ៉េខាងត្បូងនៅវៀតណាម សមាគមជនជាតិកូរ៉េខាងត្បូងនៅវៀតណាម និង​ក្រុមហ៊ុនបច្ចេកវិទ្យាជួរមុខគេរបស់កូរ៉េខាងត្បូងចំនួន៥ ដែលអញ្ជើញ​មកស្វែងរកឱកាស​បង្កើនការ​វិនិយោគនៅវៀតណាម។

វៀតណាមសហការជាមួយកូរ៉េខាងត្បូងជ្រើសរើសគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វៀតណាមសហការជាមួយកូរ៉េខាងត្បូងជ្រើសរើសគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ជម្រុញឱកាសសហប្រតិបត្តិការក្នុងការវិនិយោគ និងតភ្ជាប់ពាណិជ្ជកម្មវៀតណាម-កូរ៉េខាងត្បូង ជម្រុញឱកាសសហប្រតិបត្តិការក្នុងការវិនិយោគ និងតភ្ជាប់ពាណិជ្ជកម្មវៀតណាម-កូរ៉េខាងត្បូង
វៀតណាមតែងតែបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់វិនិយោគិនកូរ៉េខាងត្បូង
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំវៀតណាម លោក Park No Wan (រូបថត៖ VGP)

រដ្ឋាភិបាលវៀតណាមចាត់ទុកជោគជ័យរបស់សហគ្រាសវិនិយោគបរទេសនិយាយរួម និង​សហគ្រាសកូរ៉េខាងត្បូងនិយដោយឡែកជាជោគជ័យរបស់ខ្លួន។ ទោះបីជំងឺរាតត្បាតកូវីដ១៩កំពុងកើតយ៉ាងស្មុគស្មាញនោះ វៀតណាមតែងតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អ្នកជំនាញ និងវិនិយោគិនកូរ៉េខាងត្បូងឲ្យ​​ចូលមកវៀតណាមធ្វើអាជីវកម្មដោយមាននីតិវិធីអនុគ្រោះល្អបំផុត។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថាប្រទេសវៀតណាមកំពុងអនុវត្តគោលដៅពីរ ជាពិសេសទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត ឆ្ពោះទៅ បើកទ្វារ ដើម្បីធ្វើសមាហរណកម្មអន្តរជាតិ។

ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំប្រទេសវៀតណាម លោក Park No Wan បានសង្កត់ធ្ងន់ថាក្នុងបរិបទនៃការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩នោះ ប្រទេសកូរ៉េខាងត្បូងបានវាយតំលៃខ្ពស់ប្រទេសវៀតណាមដោយបានទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត និងអនុវត្តគោលដៅពីរក្នុងពេលតែមួយយ៉ាងជោគជ័យ។

នៅឆ្នាំ២០២២ ប្រទេសទាំងពីរនឹងអបអរសាទរខួបលើកទី ៣០ នៃ​ការបង្កើតទំនាក់ទំនងការទូត ប្រទេសកូរ៉េខាងត្បូងមានបំណងចង់រៀបចំដំណើរទស្សនកិច្ចថ្នាក់ជាន់ខ្ពស់ ជំរុញទំនាក់ទំនងវៀតណាម - កូរ៉េខាងត្បូងឱ្យឡើងកម្រិតកំពស់ថ្មីមួយទៀត។ បច្ចុប្បន្ននេះ ស្ថានទូតកំពុងតែរៀបចំយ៉ាងសកម្មសម្រាប់ព្រឹត្តិការណ៍នេះ។ រដ្ឋាភិបាលកូរ៉េខាងត្បុងក៏ចង់ឆ្លៀតយកឱកាសនេះដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាមក្នុងវិស័យថ្មីមួយចំនួនរួមមានសន្តិសុខ និងការពារជាតិ។ ប្រទេសកូរ៉េខាងត្បូងមានបំណងរៀបចំជើងហោះហើរដើម្បីនាំថ្នាក់ដឹកនាំជាន់ខ្ពស់​នៃក្រុមហ៊ុនសាជីវកម្មកូរ៉េខាងត្បូងចូលមកប្រទេសវៀតណាម ដូច្នេះសង្ឃឹមថារដ្ឋាភិបាលនវៀតណាមនឹងជួយសម្រួលដល់ការហោះហើរទាំងនេះក្នុងបរិបទនៃការរីករាលដាលកូវីដ១៩ ៕

kh.qdnd.vn

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ