Trending now

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន ចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ NATO ឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក

19:22 | 15/02/2020

ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយថា ចិនចង់បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនាជាមួយ អង្គការ NATO ដោយឈរលើគោលការណ៍សមភាព និងគោរពគ្នាទៅវិញទៅមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។

លោក វ៉ាង យី។

លោក វ៉ាង យី ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg នាឱកាសចូលរួមសន្និសីទសុន្តិសុខ ក្នុងទីក្រុង មុយនិច ប្រទេសអាល្លឺម៉ង់ ក្នុងសប្ដាហ៍នេះ។ ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក វ៉ាង លោក Stoltenberg បានគូសបញ្ជាក់ថា អង្គការ NATO ចង់សហការជាមួយចិន ដើម្បីដោះស្រាយបញ្ហាជាច្រើនក្នុងនោះរួមមាន អាហ្វហ្គានីស្ថាន តំបន់មជ្ឈិមបូព៌ា អ៉ីរ៉ាល់ ព្រមទាំងការគ្រប់គ្រងអាវុធជាដើម ហើយមិនតែប៉ុណ្ណោះ លោកប្រមុខបក្សសម្ព័ន្ធយោធា មួយនេះ ក៏បានបង្ហាញពីជំនឿទុកចិត្តដែរថា NATO នឹងទទួលបានផលចំណេញយ៉ាងច្រើនពីកិច្ចសហប្រតិបត្តិការជាមួយចិន ហើយភាគីទាំងពីរអាចនឹងចូលរួមចំណែក ក្នុងការរក្សារសន្តិភាព និងស្ថេរភាពពិភពលោក។

គួរបញ្ជាក់ថា ខណៈសហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាសម្ព័ន្ធមិត្តអាមេរិកមួយចំនួន បង្ហាញការព្រួយបារម្ភពីការកើនឡើងនៃឥទិ្ធពលយោធាចិននៅក្នុងតំបន់ លោក វ៉ាង យី បានអះអាងថា គោលនយោបាយការពារជាតិ គឺជាវិធានការការពារខ្លួនសុទ្ធសាធ មិនមែនជាការគំរាមកំហែងអ្វីនោះទេ៕

(ប្រភពព័ត៌មាន: freshnewsasia)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ