Trending now

ទំហំពាណិជ្ជកម្មនៃការនាំចេញនឹងនាំចូលរបស់វៀតណាមកើនឡើង ៣៣%

09:56 | 08/06/2021 ហេង វុធ្ធី

យុគស​ម័យ - ទោះបីរងការរីករាលដាលនៃជំងឺ COVID-១៩ ក៏ដោយ ប៉ុន្តែការនាំចូលនិងនាំចេញសរុបរបស់វៀតណាមក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២១ នៅតែរក្សាបានកំណើនខ្ពស់ដោយសម្រេចបាន ៣៣,៥% ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ។

ទំហំពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជាកើនឡើងបីដង ទំហំពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជាកើនឡើងបីដង
ដើមឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជាវៀតណាមរក្សាបានកំណើនខ្ពស់ ដើមឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជាវៀតណាមរក្សាបានកំណើនខ្ពស់
ទំហំពាណិជ្ជកម្មនៃការនាំចេញនឹងនាំចូលរបស់វៀតណាមកើនឡើង ៣៣%
ទំហំពាណិជ្ជកម្មនៃការនាំចូលនិងនាំចេញរបស់វៀតណាមកើនឡើង ៣៣%

យោងតាមទិន្នន័យរបស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានឱ្យដឹងថាទំហំពាណិជ្ជកម្មនៃការនាំចូលនិងនាំចេញសរុបក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២១ នៅតែរក្សាបានកំណើនខ្ពស់ដោយសម្រេចបាន ២៦២,២៥ ពាន់លានដុល្លារកើនឡើង ៣៣,៥% ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ដែលក្នុងនោះការនាំចេញ នាំចូលសម្រេចបាន ១៣០,៩៤ ពាន់លានដុល្លារកើន ៣០,៧% ។ ចំណូលពីការនាំចូលសម្រេចបាន ១៣១,៣១ ពាន់លានដុល្លារ កើនឡើង ៣៦,៤% ។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ការនាំចេញទំនិញក្នុងខែឧសភាបានកើនឡើងដល់ ៣៥,៦% ក្នុងនោះវិស័យសេដ្ឋកិច្ចក្នុងស្រុកកើនឡើង ១៨,៨% វិស័យវិនិយោគបរទេស (រួមទាំងប្រេងឆៅ) កើនឡើង ៤៣% ។

ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២១ មានទំនិញចំនួន ២២ មុខដែលសម្រេចបានទំហំនាំចេញជាង ១ ពាន់លានដុល្លារស្មើរនឹង ៨៧,៣% នៃតំលៃប្រាក់នាំចេញសរុប (៦ មុខទំនិញនាំចេញលើស ៥ ពាន់លានដុល្លារស្មើនឹង ៦៣,៨%) ក្នុងនោះនាំចេញ ទូរស័ព្ទនិងគ្រឿងបន្លាស់មានតម្លៃនាំចេញធំជាងគេគឺ ២១,៩ ពាន់លានដុល្លារស្រូបយក ១៦,៧% នៃតំលៃប្រាក់នាំចេញសរុបកើនឡើង ១៩,៦% ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ។ គ្រឿងអេឡិចត្រូនិចកុំព្យូទ័រនិងគ្រឿងបន្លាស់សម្រេចបាន ១៩,៥ ពាន់លានដុល្លារកើន ២៦%; គ្រឿងម៉ាស៊ីនឧបករណ៍និងគ្រឿងបន្លាស់សម្រេចបាន ១៤,៩ ពាន់លានដុល្លារកើនឡើង ៧៤,៨% ។ សម្លៀកបំពាក់សម្រេចបាន ១២,២ ពាន់លានដុល្លារកើន ១៥%; ស្បែកជើងសម្រេចបាន ៨.៥ ពាន់លានដុល្លារកើនឡើង ២៦,៤% ។ គ្រឿងឈើនិងផលិតផលឈើសម្រេចបាន ៦,៦ ពាន់លានដុល្លារកើន ៦១,៣% …។

ជាទូទៅក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២១ ចំណូលពីការនាំចូលទំនិញត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១៣១,៣១ ពាន់លានដុល្លារពោលគឺកើនឡើង ៣៦,៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលក្នុងនោះវិស័យសេដ្ឋកិច្ចក្នុងស្រុកសម្រេចបាន ៤៥,៨ ពាន់លានដុល្លារកើនឡើង ៣០,២% ។ FDI សម្រេចបាន ៨៥,៥១ ពាន់លានដុល្លារកើនឡើង ៣៩,៩% ។

ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មព្យាករណ៍ថាសកម្មភាពនាំចូលនិងនាំចេញនឹងបន្តកើនឡើងថែមទៀតនាពេលខាងមុខនៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីត្រូវបានប្រតិបត្តិបន្តិចម្តង ៗ កាន់តែទូលំទូលាយនិងមានប្រសិទ្ធភាពនោះ។ កិច្ចព្រមព្រៀង CPTPP, EVFTA, UKFTA …នឹងបន្តបង្កើតលក្ខខណ្ឌសម្រាប់ទំនិញវៀតណាមដើម្បីជ្រៀតចូលក្នុងទីផ្សារដៃគូជាមួយពន្ធអនុគ្រោះដោយហេតុនេះបានជួយជំរុញកំណើននាំចេញយ៉ាងខ្លាំងក្លានាពេលខាងមុខ៕

ហេង វុធ្ធី

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់