Trending now

សម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានបំផុសចលនាបរិច្ចាគនិងគាំទ្រមូលនិធិវ៉ាក់សាំងបង្ការកូវីដ - ១៩

10:25 | 04/06/2021 ហេង វុធ្ធី

យុគសម័យ - ថ្លែងមតិក្នុងពិធីបើកសម្ភោធ លោកស្រី Nguyen Thi Thu Giang ប្រធានសហជីព VUFO បានមានប្រសាសន៍ថា ឆ្លើយតបទៅនឹងការអំពាវនាវរបស់លោកស្រី ប្រធាន VUFO កម្មាភិបាល បុគ្គលិក និងនិយោជិកបានចូលរួមវិភាគទានយ៉ាងក្លៀវក្លាគាំទ្រវ៉ាក់សាំង COVID-១៩ ព្រមទាំងកៀកស្មាគ្នាជាមួយប្រជាជនទាំងមូលទទួលខុសត្រូវចំពោះប្រទេសជាតិ។ ក្នុងឱកាសនេះ VUFO អំពាវនាវនិងសង្ឃឹមថានឹងទទួលបានការគាំទ្រខាងសំភារៈនិងស្មារតីពីអង្គការសមាជិក VUFO មិត្តភក្តិនិងដៃគូអន្តរជាតិដើម្បីជួយប្រជាជនវៀតណាមទប់ស្កាត់នឹងជំងឺរាតត្បាត COVID១៩ ។

គិលានុបដ្ឋាយិកានិងគ្រូពេទ្យចំនួន ១៩ នាក់ មកពីមន្ទីរពេទ្យ ជោរៃភ្នំពេញត្រូវតែធ្វើចត្តាឡីស័ក  ដោយសារតែប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ ១៩ គិលានុបដ្ឋាយិកានិងគ្រូពេទ្យចំនួន ១៩ នាក់ មកពីមន្ទីរពេទ្យ ជោរៃភ្នំពេញត្រូវតែធ្វើចត្តាឡីស័ក ដោយសារតែប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ ១៩
សេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងកូវីដ ១៩ សម្រាប់ពលរដ្ឋវៀតណាមដែលរស់នៅនិងធ្វើការ នៅប្រទេសកម្ពុជា អ្នកចាក់វ៉ាក់សាំងកូវីដ ១៩ សេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងកូវីដ ១៩ សម្រាប់ពលរដ្ឋវៀតណាមដែលរស់នៅនិងធ្វើការ នៅប្រទេសកម្ពុជា អ្នកចាក់វ៉ាក់សាំងកូវីដ ១៩
សម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានបំផុសចលនាបរិច្ចាគនិងគាំទ្រមូលនិធិវ៉ាក់សាំងបង្ការកូវីដ - ១៩
សម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) បានបំផុសចលនាបរិច្ចាគនិងគាំទ្រមូលនិធិវ៉ាក់សាំងបង្ការ កូវីដ - ១៩។

នាព្រឹកថ្ងៃទី ២ មិថុនា នៅទីក្រុងហាណូយ សម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) និងសហជីព VUFO បានបំផុសចលនាបរិច្ចាគដើម្បីគាំទ្រមូលនិធិវ៉ាក់សាំងបង្ការជំងឺកូវីដ - ១៩ ។ កម្មាភិបាល បុគ្គលិក និងនិយោជិកម្នាក់ៗនៅក្នុងការិយាល័យអចិន្រ្តៃយ៍ VUFO បរិច្ចាគប្រាក់ខែយ៉ាងតិចមួយថ្ងៃសម្រាប់មូលនិធិការពារនិងប្រយុទ្ធប្រឆាំឲឲងនឹងជំងឺកូវីដ១៩ ។

ថ្លែងមតិក្នុងពិធីបើកសម្ភោធ លោកស្រី Nguyen Thi Thu Giang ប្រធានសហជីព VUFO បានមានប្រសាសន៍ថា ឆ្លើយតបទៅនឹងការអំពាវនាវរបស់លោកស្រី ប្រធាន VUFO Nguyen Thi Phuong Nga កម្មាភិបាល បុគ្គលិក និងនិយោជិកបានចូលរួមវិភាគទានយ៉ាងក្លៀវក្លាគាំទ្រវ៉ាក់សាំង COVID-១៩ ព្រមទាំងកៀកស្មាគ្នាជាមួយប្រជាជនទាំងមូលទទួលខុសត្រូវចំពោះប្រទេសជាតិ។ ក្នុងឱកាសនេះ VUFO អំពាវនាវហើយសង្ឃឹមថានឹងទទួលបានការគាំទ្រខាងសំភារៈនិងស្មារតីពីអង្គការសមាជិក VUFO មិត្តភក្តិនិងដៃគូអន្តរជាតិដើម្បីជួយប្រជាជនវៀតណាមទប់ស្កាត់នឹងជំងឺរាតត្បាត COVID១៩ ។

ក្នុងពិធីសម្ពោធនេះ VUFO និងសមាជិកមួយចំនួននៅថ្នាក់មជ្ឈិម បានរៃអង្គាសប្រាក់បានជាង ១០០ លានដុង។ យុទ្ធនាការរៃអង្គាសប្រាក់ដើម្បីគាំទ្រមូលនិធិវ៉ាក់សាំង COVID-19 របស់ VUFO នឹងធ្វើឡើងចាប់ពីថ្ងៃទី ២ ខែមិថុនាដល់ថ្ងៃទី ៦ ខែមិថុនាឆ្នាំ ២០២១ ។

មូលនិធិវ៉ាក់សាំង COVID-១៩ ត្រូវបានបង្កើតឡើងតាមសេចក្តីសម្រេចរបស់នាយករដ្ឋមន្រ្តីលេខ ៧៧៩ / QD-TTg ចុះថ្ងៃទី ២៦ ខែឧសភាឆ្នាំ ២០២១ ដើម្បីទទួលគ្រប់គ្រងនិងប្រើប្រាស់មូលនិធិនិងការគាំទ្រពីអង្គការនិងបុគ្គលក្នុងស្រុកនិងបរទេសនិងប្រភពដើមទុនស្របច្បាប់ផ្សេងទៀតគាំទ្រដល់ការនាំចូលការស្រាវជ្រាវផលិតវ៉ាក់សាំង និងការប្រើប្រាស់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីឌ១៩ផងដែរ ។ ជាក់ស្តែង គិតត្រឹមម៉ោង ១៦ ៈ ០០ ថ្ងៃទី ១ មិថុនាមូលនិធិវ៉ាក់សាំង COVID-១៩ ទទួលបានជាង ២៨ ពាន់លានដុងពីអង្គការនិងបុគ្គលនានា។ យោងតាមគោលការណ៍របស់រដ្ឋាភិបាល មនុស្សទាំងអស់ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ (ប្រមាណ ៧៥ លាននាក់) នឹងត្រូវទទួលថ្នាំបង្ការដោយឥតគិតថ្លៃដោយចំណាយសរុបក្នុងការទិញវ៉ាក់សាំងប្រមាណ ២៥,២០០ ពាន់លានដុង (ជាង ១ ពាន់លានដុល្លារ) ៕

ហេង វុធ្ធី

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ
ខេត្ត Soc Trang៖ ថែរក្សាជីវភាពរស់នៅរបស់ជនជាតិ​ខ្មែរ
ការពង្រឹងកិច្ចសហប្រតិបត្តិការបរទេសតាមរយៈការប្រកួតបាល់ទាត់
គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិឆ្នាំ ២០២៥ - ២០៣០៖ នវានុវត្តន៍ វិជ្ជាជីវៈ បង្កើតការទូតប្រជាជនក្លាហាន ទំនើប និងមានប្រសិទ្ធភាព