Trending now

CPP មានប្រៀប​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​នាពេលខាងមុខ

18:16 | 28/05/2021 ហេង វុធ្ធី

បើទោះបីជា​ប្រឈម​នឹង​ការ​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ ក៏​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់អំណាច​ទំនងជា​អាច​ដណ្តើមបាន​អ​សនៈ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ភាគច្រើន​។ ដោយសារ​គណបក្ស​តូចៗ និង​បក្សប្រឆាំង​ដែល​ទើប​បង្កើត​ថ្មី មិនទាន់​អាច​ដំណើរការ​ពេញលេញ​ដើម្បី​ជ្រើសរើស​បេក្ខជន​ដែលមាន​សក្តានុពល​បាន​។​

សម្តេច​តេ​ជោៈ​មាន​ការងារ​បួន​ដែល​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​ស្តារឡើងវិញ​ក្រោយ​វិបត្តិ​កូ​វីដ​១៩ សម្តេច​តេ​ជោៈ​មាន​ការងារ​បួន​ដែល​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​ស្តារឡើងវិញ​ក្រោយ​វិបត្តិ​កូ​វីដ​១៩
រាជរដ្ឋាភិបាល​កម្ពុជាកំណត់​យក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំក្រោយ ដើម្បី​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់​ រាជរដ្ឋាភិបាល​កម្ពុជាកំណត់​យក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំក្រោយ ដើម្បី​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់​
CPP មានប្រៀប​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​នាពេលខាងមុខ
CPP មានប្រៀប​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​នាពេលខាងមុខ

អ្នកឃ្លាំមើល​ការបោះឆ្នោត​ក៏បាន​និយាយ​ផងដែរ​ថា​ការ​ផ្ទុះឡើង​នៃ​ជំងឺ​រាតត្បាត​បានផ្តល់​ប្រយោជន៍​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​ពួកគេ​មាន​មន្ត្រី​គណបក្ស​មូលដ្ឋាន​ដែល​កំពុងកាន់​ដំណែង​ស្រាប់ ហើយ​ទំនងជា​មិន​ប៉ះពាល់​ដល់​ការ​ប្រជែង​នោះទេ​។​

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​និយាយថា​ដោយ​មិនមាន​ម​ទ្ទិល​ចំពោះ​គណបក្ស​ចាស់វស្សា​មួយ​នេះ​ក្នុងការ​ទទួលបាន​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ឆ្នាំក្រោយ​។​

​យោងតាម​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណត្តិ​ទី ៥ ដែលជា ការបោះឆ្នោត​ថ្នាក់ក្រោម​ជាតិ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃអាទិត្យ​ទី ៥ ខែមិថុនា​ឆ្នាំ ២០២២​។​

​លោក សំ គ​ន្ធា​មី នាយក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត (NICFEC) បាន​និយាយថា​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​-១៩ នឹង​ផ្តល់​ផលប្រយោជន៍​ដល់​គណបក្សកាន់អំណាច​ក្នុងការ​បោះឆ្នោត​ឃុំ​-​សង្កាត់​នាពេលខាងមុខ​។​

​លោក​បន្តថា​៖ «​គាត់ (CPP) កាន់អំណាច​ស្រាប់​។ សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ និង​មេឃុំ​ជាដើម​ភាគច្រើន​គឺ​មកពី​គណបក្ស (CPP) ដែល​ប្រជាជន​បាន​ស្គាល់​រួចទៅហើយ បើទោះបីជា​ពួកគាត់​គ្មាន​ពេលវេលា​ធ្វើការ​ឃោសនា ក៏​ពលរដ្ឋ​ស្គាល់​ពួកគេ​រួចទៅហើយ​។ គណបក្ស​ដែលមាន​អ​សនៈ​ស្រាប់​ក្នុង​ក្រុមប្រឹក្សាឃុំ​សង្កាត់​គឺមាន​ប្រៀប ឯ​គណបក្ស​ថ្មីៗ ពលរដ្ឋ​នៅ​មិនទាន់​ស្គាល់​ទេ បើ​ពួកគេ​មិនបាន​ទៅ​ឃោសនា​នៅ​មូលដ្ឋាន ជាពិសេស​ផ្សព្វផ្សាយ​អំពី​គោលនយោបាយ​របស់ខ្លួន​»​។​

​លោក​បន្ថែមថា​៖ «​យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ពួកគាត់​មាន​ក្រុមការងារ​ចុះ​ពង្រឹង​មូលដ្ឋាន ទី​២​អាជ្ញាធរ និង​ក្រុម​បឹ​ក្សា​ឃុំ​សង្កាត់​សុទ្ធសឹងតែ​មកពី​គណបក្ស​ប្រជាជន​។ គណបក្សកាន់អំណាច​គឺមាន​លទ្ធភាព​ច្រើន [​ដើម្បី​ក្រោ​ប​ក្ដាប់​អ​សនៈ​]​។ ក្រុមការងារ​របស់​ពួកគេ​នៅតែមាន​លទ្ធភាព​ចុះទៅ​មូលដ្ឋាន សួរសុខទុក្ខ​ពលរដ្ឋ​។ ពួកគេ​មាន​ភ្នាក់ងារ និង​បណ្ដាញ​នៅ​ទូទាំងប្រទេស​»​។​

​កាលពី​ម្សិលមិញ​លោក គង់ មុនី​កា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ (KWP) បាន​យល់ស្រប​ដោយ​និយាយថា​ដំណើរការ​នៃ​ការបោះឆ្នោត​នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​គណបក្សកាន់អំណាច​ជាង​គណបក្សនយោបាយ​ដទៃទៀត​។​

​លោក​បន្តថា​៖ «​ជាការ​ពិត​គ្រប់ការ​បោះឆ្នោត​តែងតែ​ផ្តល់​ផលចំណេញ​ដល់​CPP ព្រោះ​ទាំង​ច្បាប់បោះឆ្នោត និង​លក្ខខណ្ឌ​នានា​សម្រាប់​ដាក់​បេក្ខជន ភ្នាក់ងារ​សង្កេត​ការ​ណ៌​…​។ ល​។ សុទ្ធតែ​បង្ក​ការលំបាក​ដល់​គណបក្ស​នយោបាយ​ផ្សេង​»​។​

​ទោះយ៉ាងណា លោក ឥសាន បាន​និយាយថា​ទោះបី​គណបក្ស​ប្រជាជន​កម្ពុជា​រំពឹងថា​នឹង​ឈ្នះ​ការបោះឆ្នោត​ឃុំ​សង្កាត់​នាពេលខាងមុខ​ក៏ពិតមែន ក៏ប៉ុន្តែ​គណបក្ស​នឹងមិន​«​ជិះសេះ​លេង​ដៃ​»​នៅ​ថ្នាក់មូលដ្ឋាន​នោះទេ​។​

​លោក​បន្តថា​៖ «​យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​នៅតែ​ប្រកាន់​ជំហរ​ក្នុង​ការធ្វើសកម្មភាព​ល្អ ដើម្បី​ប្រជាជន​ដោយស្មោះ ដើម្បី​ឲ្យ​ប្រជាជន​ជឿទុកចិត្ត​»​។​

​លោក​បន្ថែមថា​យើង​យកចិត្តទុកដាក់​ចំពោះ​សុខុមាលភាព​របស់​ប្រជាជន ហើយ​គណបក្ស​នឹងមិន​លើកលែង​ដល់​មន្ត្រី​គណបក្ស​ប្រជាជន​មូលដ្ឋាន​ណាមួយ​ដែល​រំលោភ​អំណាច​ឡើយ​។​

​លោក​ថា​៖ «​គណបក្ស​កំពុង​ដោះស្រាយ​បណ្ដើៗ​ហើយ ជាពិសេស​រឿង​ទំនាស់​ដីធ្លី យើង​បាន​ដោះស្រាយ​ច្រើន​ករណី​ហើយ នៅសល់តែ​ចំនួន​តិចតួច​ប៉ុណ្ណោះ​»​។​

​អំឡុងពេល​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៤២ អាណត្តិ​ទី​V នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​សុំ​ឲ្យ​សមាជិក​សមាជិកា​គណបក្ស ចាប់ផ្តើម​រៀបចំខ្លួន​សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ ២០២២ ។​

​គណបក្ស​ប្រជាជន​កម្ពុជា​បានស្នើ​ឲ្យ​សមាជិក​វ័យក្មេង​របស់​ខ្លួន​រៀបចំ​សម្រាប់​ការបោះឆ្នោត​ដោយ​ណែនាំ​ឲ្យ​សមាជិក​សមាជិកា​គណបក្ស​ទាំងអស់ ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​ធានាបាន​នូវ​ជ័យជំនះ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុងអំឡុងពេល​នៃ​ការបោះឆ្នោត​ឃុំ​សង្កាត់​នាពេលខាងមុខ​។​

​ចាប់តាំងពី​ការបោះឆ្នោតជាតិ​ឆ្នាំ ២០១៣ នៅពេលដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បាត់បង់​អាសនៈ​រដ្ឋសភា​ចំនួន ២២ ទៅ​គណបក្សប្រឆាំង​។ លោក ហ៊ុន សែន បានប្រកាស​ធ្វើកំណែទម្រង់​ជា​បន្តបន្ទាប់​រួមមាន​ការដោះស្រាយ​អំពើពុករលួយ ការដំឡើង​ប្រាក់​ឈ្នួល​របស់​មន្ត្រីរាជការ​សាធារណៈ និង​ការធ្វើកំណែទម្រង់​វិស័យ​អប់រំ​។​

​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អនុវត្ត​នូវ​«​អភិក្រម​ទាំង​៥» ដែល​រួមមាន​«​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​» ដើម្បី​ចៀសវាង​ការធ្វើ​ខុស​ដែល​ប៉ះពាល់​ដល់​ផលប្រយោជន៍ ឬ​អារម្មណ៍​របស់​ប្រជាជន​។​ លោក ឥសាន បាន​ឲ្យ​ដឹងថា​ថា​អភិក្រម​ទាំង​៥ នេះ​នៅ​នៅតែ​បន្ត​អនុវត្ត​។​

​លោក​និយាយថា​៖ «​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ដដែល ប៉ុន្តែ​យុទ្ធសាស្ត្រ​នឹងមាន​ការផ្លាស់ប្ដូរ​ទៅតាម​ស្ថានភាព និង​ដំណាក់កាល​នីមួយៗ​។ យើង​មិនអាច​ប្រាប់​ឥឡូវនេះ​បានទេ ព្រោះ​នៅសល់​ពេល​១​ឆ្នាំ​ទៀត ប៉ុន្តែ​វា​មិន​ខុសពី​អាណត្តិ​មុន​ប៉ុន្មាន​ទេ​»​។​

​លោក​បន្តថា​៖ «​យើង​រំពឹងទុក​ថា​គណបក្សរ​បស់​យើង​នឹង​ឈ្នះ ប៉ុន្តែ​យើង​មិនអាច​កំណត់​អ​សនៈទុក​មុន​បានទេ ពីព្រោះ​វា​ជាការ​ប្រមាថ​ឆន្ទៈ​ប្រជាពលរដ្ឋ ថា​តើ​យើង​នឹង​ឈ្នះ​ភ្លូក​ទឹក ភ្លូក​ដី​ឬ​យ៉ាងណា ចាំមើល​លទ្ធផល​ជាក់ស្ដែង​»​។​

​ថ្មីៗ​នេះ​គណបក្សនយោបាយ​មួយចំនួន​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ពន្យារពេល​ការបោះឆ្នោត​ឃុំ​ដោយ​និយាយថា​ដោយសារតែ​ជំងឺ​រាតត្បាត​ពួកគេ​មិនមាន​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​ពង្រាយ​បេក្ខជន​ឲ្យ​បាន​ទូលំទូលាយ​ដូចដែល​បានគ្រោង​ទុក​នោះទេ​។​

​ថ្មីៗ​នេះ គ​.​ជ​.​ប បាន​ជូនដំណឹង​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​និង​សាធារណជន​អំពី​ការពន្យារពេល​នៃ​ការបោះឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ឆ្នាំ​២០២១ ដោយសារ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ ក៏ដូចជា​ការប្រជុំ​ពិគ្រោះ​យោបល់​តាម​អ៊ិន​ធរ​ណេ​ត​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី ២១ ខែមេសា​។​

​លោក គ​ន្ធា​មី បាន​និយាយថា​៖ «​ការស្នើរ​នេះ​មាន​ហេតុផល​សមរម្យ ព្រោះ​អ្នកណា​ក៏​គេ​ដឹង​ពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩​។ ក្នុង​ច្បាប់​ក៏មាន​ចែង​ពី​ករណី​ប្រធាន​ស័ក្តិ ដែល​អាច​លើក​ពេល​ការបោះឆ្នោត​បាន​។ ជំងឺ​កូ​វីត​ដ ១៩ នៅ​មិនទាន់​ធូរស្រាល​នៅឡើយ យើង​នៅមាន​បញ្ហា​ប្រឈម​នៅឡើយ​។ បើ​ស្ថានភាព​មិនទាន់​ធូរស្បើយ​អ្នកបោះឆ្នោត​ក៏​មិន​ហ៊ាន​ទៅ​បោះឆ្នោត​ដែរ​»​។​

​ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើកឡើងថា​គណបក្ស​កាន់អំណាច​មិន​ចាប់អារម្មណ៍​នឹង​ការស្នើសុំ​ឲ្យ មានការ​ពន្យារពេល​ការបោះឆ្នោត​ឃុំ​សង្កាត់​នាពេលខាងមុខ​នោះទេ ហើយ​បាន​ហៅ​សំណើ​នោះ​ថា​មិនមាន​លក្ខណៈ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​។​

​លោក ឥសាន ធ្លាប់បាន​និយាយថា​៖ «​ការបោះឆ្នោត​ត្រូវធ្វើ ៥ ឆ្នាំ​ម្ដង​ជា​ទៀងទាត់​។ បើ​គណបក្សនយោបាយ​ទាំងអស់​បានទទួល​រង​គ្រោះ​ដោយសារ​កូ​វីត​-១៩ ដូច្នេះ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ទទួលរង​គ្រោះ​ដូចគ្នា​ដែរ​។ ពួកគេ​មិនអាច​ធ្វើ​សកម្មភាព នៅ​មូលដ្ឋាន​បាន យើង​ក៏​មិនអាច​ធ្វើបាន​ដូចគ្នា​ដែរ​»​។​

ហេង វុធ្ធី

Khmertimes/Postkhmer

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤