Trending now

សម្តេច​តេ​ជោៈ​មាន​ការងារ​បួន​ដែល​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​ស្តារឡើងវិញ​ក្រោយ​វិបត្តិ​កូ​វីដ​១៩

11:06 | 28/04/2021 ហេង វុធ្ធី

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​ក្នុង​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​៧៧​របស់ គណៈកម្មការ សេដ្ឋកិច្ច និង​សង្គមកិច្ច សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​អង្គការសហប្រជាជាតិ (UN-ESCAP) ក្រោម​ប្រធានបទ “​ការស្តារ​ឡើងវិញ​ក្រោយ​វិបត្តិ​តាមរយៈ​កិច្ចសហប្រតិបត្តិការ​តំបន់​នៅក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​” ទីក្រុង​បាងកក​, ថ្ងៃទី ២៦ – ២៩ ខែ មេសា ឆ្នាំ ២០២១​តាមរយៈ​ប្រព័ន្ធ​វីដេអូ​។​តាមរយៈ​វីដេអូ​ដែល បាន​ថត​ទុក នៅ​រសៀល​ថ្ងៃទី​២៦​ខែមេសា​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា ក្នុង​បរិការណ៍​នេះ​,​ការប្រយុទ្ធប្រឆាំង នឹង​ជំងឺ​កូ​វីដ​១៩​និង​ការ​ង្រឹ​ង​គុណភាព​និង​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​សុខាភិបាល​គឺជា​ការងារ​អាទិភាព​បំផុត​សម្រាប់​យើងទាំងអស់គ្នា ។

ក្រុង​ព្រះ​សីហនុ​ត្រូវ​បាន​បិទ​ខ្ទប់​ទាំង​ស្រុង​ ខណៈ​ភូមិ​ចំនួន​៥​ត្រូវ​បាន​ដាក់​ជា​តំបន់​ក្រហម​ ក្រុង​ព្រះ​សីហនុ​ត្រូវ​បាន​បិទ​ខ្ទប់​ទាំង​ស្រុង​ ខណៈ​ភូមិ​ចំនួន​៥​ត្រូវ​បាន​ដាក់​ជា​តំបន់​ក្រហម​
គិលានុបដ្ឋាយិកានិងគ្រូពេទ្យចំនួន ១៩ នាក់ មកពីមន្ទីរពេទ្យ ជោរៃភ្នំពេញត្រូវតែធ្វើចត្តាឡីស័ក  ដោយសារតែប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ ១៩ គិលានុបដ្ឋាយិកានិងគ្រូពេទ្យចំនួន ១៩ នាក់ មកពីមន្ទីរពេទ្យ ជោរៃភ្នំពេញត្រូវតែធ្វើចត្តាឡីស័ក ដោយសារតែប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ ១៩
សម្តេច​តេ​ជោៈ​មាន​ការងារ​បួន​ដែល​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​ស្តារឡើងវិញ​ក្រោយ​វិបត្តិ​កូ​វីដ​១៩
សម្តេច​តេ​ជោៈ​មាន​ការងារ​បួន​ដែល​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​ស្តារឡើងវិញ​ក្រោយ​វិបត្តិ​កូ​វីដ​១៩

កម្ពុជា​សូម​គូសបញ្ជាក់​ពី​សារសំខាន់ និង​ភាព​បន្ទាន់​នៃ​ការបែងចែក​និង​ប្រើប្រាស់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​សមធម៌ និង​ថ្លៃ​សមរម្យ ជាពិសេស សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ ។ ជាមួយគ្នានេះ​, កម្ពុជា​សូម​អំពាវនាវ​ដល់​ប្រទេស​មួយចំនួន កុំ​ប្រមូល​ទិញ​វ៉ាក់សាំង​លើស​តម្រូវការ​របស់ខ្លួន (hoarding) និង​សូមកុំ​ឱ្យមាន​ការប្រើប្រាស់ វ៉ាក់សាំង​ជា​ឧបករណ៍​នយោបាយ (vaccine politics) ។

ប្រមុខ​រាជរដ្ឋាភិបាល​បានបញ្ជាក់​ទី​កាន់​អង្គសន្និបាត​ថា ឆ្លៀត​ក្នុងឱកាស​នេះ​,​ខ្ញុំ​សូម​លើកឡើង​នូវ​ទស្សនៈ​ផ្ទាល់ខ្លួន មួយចំនួន ដែល​យើង​ត្រូវ​យកចិត្តទុកដាក់​ជាពិសេស​ពាក់ព័ន្ធ​នឹង​ការស្តារ​ឡើងវិញ​ក្រោយ​វិបត្តិ ដូចខាងក្រោម​៖

(១).​បន្ត​ជំរុញ​និង​គាំទ្រ​គោលការណ៍​សកលភាវូបនីយកម្ម​តាមរយៈ​ការបើកចំហ​ពាណិជ្ជកម្ម​អន្តរជាតិ​ឱ្យ​កាន់តែ​ទូលំទូលាយ និង​គាំទ្រ​ប្រព័ន្ធ​ពហុភាគី​និយម​ឱ្យ​កាន់តែ​ខ្លាំងក្លា ព្រមទាំង​ផ្តល់​ភាព​អនុ​-​គ្រោះ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ ដើម្បី​ធានាថា​ផលប្រយោជន៍​ដែល​កើតចេញពី​សកលភាវូបនីយកម្ម​ត្រូវបាន​វិភា​ជ​ប្រកបដោយ​សមធម៌ និង​ប្រសិទ្ធភាព ។

(២).​ជំរុញ​ឌី​ជី​ថ​លូ​ប​នីយកម្ម​ដោយ​ផ្តល់​អាទិភាព​ដល់​ការកសាង​រដ្ឋាភិបាល​ឌីជីថល​និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ ព្រមទាំង លើកទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន​ចាប់យក​បច្ចេកវិទ្យា​ឌីជីថល​ឱ្យបាន​ទូលំ​-​ទូលាយ​ដែល​នេះ​នឹង​ដើរតួ​ជា ជ​ន្ទ​ល់​កំណើនសេដ្ឋកិច្ច​ថ្មី ព្រមទាំង​ចូលរួមចំណែក​លើកកម្ពស់​ភាព​ប្រកួត​-​ប្រជែង និង​ជំរុញ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ។​

(៣). ជំរុញ​កសាង​ភាព​ធន់​ផ្នែក​សង្គម ដោយ​ផ្ដោតលើ​ការអភិវឌ្ឍ​ប្រព័ន្ធ​សុខាភិបាល​,​លើកកម្ពស់​សេវា​សុខភាព សាធារណៈ និង​ប្រព័ន្ធ​គាំពារ​សង្គម ទាំង​គុណភាព និង​វិសាលភាព ដើម្បី​ត្រៀមខ្លួន​ឆ្លើយតប​ទៅនឹង​វិបត្តិ ឬ​ហានិភ័យ​នានា ដែល​អាច​កើតឡើង​ជាយថាហេតុ​នាពេល​អនាគត ព្រមទាំង​ការអភិវឌ្ឍ​ធនធានមនុស្ស ។​

សម្តេច​តេ​ជោៈ​មាន​ការងារ​បួន​ដែល​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​ស្តារឡើងវិញ​ក្រោយ​វិបត្តិ​កូ​វីដ​១៩
សម្តេច​តេ​ជោៈ​មាន​ការងារ​បួន​ដែល​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​ស្តារឡើងវិញ​ក្រោយ​វិបត្តិ​កូ​វីដ​១៩

(៤). ជំរុញ​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម ដោយ​លើកកម្ពស់​កិច្ចដំណើរការ​អាជីវក​ម្ម​ក្នុង​សេដ្ឋកិច្ច​ផ្លូវការ និង​ធានា​ការទទួលបាន​ការគាំទ្រ ទាំង​ផ្នែក​គោលនយោបាយ និង​ហិរញ្ញប្បទាន ក៏ដូចជា​បច្ចេកទេស​គ្រប់គ្រង ដើម្បី​ជំរុញ​ការតភ្ជាប់​ទៅនឹង​ច្រវាក់​ផលិតកម្ម និង​ការបម្រើ​ដល់​ឧស្សាហកម្ម​ធំៗ ។ ទន្ទឹមនេះ​,​បង្កើន​ការវិនិយោគ​លើ ហេដ្ឋារចនាសម្ព័ន្ធ​បៃតង​ដើម្បី​សម្រប​ខ្លួន​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​និង​គ្រប់គ្រង​គ្រោះធម្មជាតិ​ដើម្បី​កសាង​ភាព ធន់​ទៅនឹង​វិបត្តិ​, ធានា​ចីរភាព និង​បរិ​យា​ប័ន្ន​នៃ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ។

​សម្តេច​បញ្ជាក់ថា ជារួម​កម្ពុជា​ជឿជាក់ថា​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​និង​ការ​ស្តារឡើងវិញ​ក្រោយ​វិបត្តិ​ទាមទារ ឱ្យ​យើងទាំងអស់គ្នា​ត្រូវ​ឆ្លើយតប​ជាបន្ទាន់​និង​ប្រកបដោយ​ការទទួលខុសត្រូវ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​ក្នុង​ក្របខណ្ឌ​តំបន់ និង​សកល ដោយ​ឈរលើ​ស្មារតី​សាមគ្គីភាព រួមទាំង​កិច្ចសហការ​និង​ការគោរព​គ្នា​ទៅវិញទៅមក​។

លោកហ៊ុន សែនបាននិយាយថា៖«ប្រទេសកម្ពុជាសូមបញ្ជាក់ពីសារៈសំខាន់និងភាពបន្ទាន់នៃការចែកចាយនិងការប្រើប្រាស់វ៉ាក់សាំង ប្រកបដោយលក្ខណៈសមធម៌និងមានតំលៃសមរម្យជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍»។

លោកបានបន្ថែមថា៖«ក្រៅពីនេះ ប្រទេសកម្ពុជាសូមអំពាវនាវដល់បណ្តាប្រទេសមួយចំនួនកុំឲ្យចាក់វ៉ាក់សាំងនេះលើសពីតម្រូវការក៏ដូចជាកុំប្រើវ៉ាក់សាំងជាឧបករណ៍នយោបាយ»។

លោកហ៊ុន សែនបាននិយាយថា ប្រទេសកម្ពុជាជឿជាក់យ៉ាងមុតមាំថាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការងើបឡើងវិញក្រោយវិបត្ដិ តម្រូវឱ្យប្រទេសទាំងអស់ត្រូវដោះស្រាយបញ្ហាប្រឈមក្នុងតំបន់និងពិភពលោកជាបន្ទាន់ប្រកបដោយស្មារតីទទួលខុសត្រូវ សាមគ្គីភាព ការសហការគ្នានិងការគោរពគ្នាទៅវិញទៅមក ៕

ហេង វុធ្ធី

Rasmeinews/Khmertime

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤