Trending now

កិច្ចពិភាក្សា អាស៊ាន - អឺរ៉ុប លើកទី ២ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពធ្វើឡើងនៅបែលហ្សិក

10:16 | 12/02/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាថ្ងៃទី ១០/០២ នៅទីក្រុងប្រ៊ុចសែល (បែលហ្ស៊ិក) “កិច្ចពិភាក្សា អាស៊ាន - អឺរ៉ុប លើកទី ២ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព៖ ឆ្ពោះទៅរកការសម្រេចគោលដៅប្រកបដោយចីរភាព” ។ កិច្ចពិភាក្សាបានធ្វើឡើងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ អាស៊ាន - អឺរ៉ុប ក្នុងការអនុវត្តរបៀបវារៈរបស់អង្គការសហប្រជាជាតិឆ្នាំ ២០៣០ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពនិងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

កិច្ចពិភាក្សា អាស៊ាន - អឺរ៉ុប លើកទី ២ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពធ្វើឡើងនៅបែលហ្សិក។

ឧត្តមស្នងការសហភាពអឺរ៉ុបសម្រាប់សហប្រតិបត្តិការអន្តរជាតិលោកស្រី Jutta Urpilainen និងរដ្ឋមន្រ្តីក្រសួងការបរទេសថៃ Don Pramudwinai បានអញ្ជើញអធិបតីកិច្ចពិភាក្សា។​កិច្ចពិភាក្សាបានសង្កត់ធ្ងន់លើការគាំទ្រផ្នែកនយោបាយនៃកិច្ចសហប្រតិបត្តិការ អាស៊ាន - EU ក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍប្រកបដោយចីរភាព។

នៅក្នុងសុន្ទរកថាបើករបស់លោកស្រីលោកស្រី Urpilainen បានឲ្យដឹងថា៖ “ សហភាពអឺរ៉ុបនិងអាស៊ានបានសហការគ្នាយ៉ាងល្អក្នុងបញ្ហាជុំវិញការប្រើប្រាស់និងផលិតកម្មប្រកបដោយចីរភាពការអភិរក្សជីវៈចម្រុះ… ឥឡូវនេះដោយកិច្ចព្រមព្រៀងបៃតងអឺរ៉ុប សហភាពអ៊ឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកកិច្ចខិតខំប្រឹងប្រែងទាំងនេះទៅកម្រិតបន្ទាប់។ EU សហការជាមួយអាស៊ាននិងដៃគូដទៃទៀតដើម្បីស្វែងរកការផ្លាស់ប្តូរសង្គមនិងសេដ្ឋកិច្ចដែលមាននិរន្តរភាពនិងយូរអង្វែងនៅជុំវិញពិភពលោក"។

កិច្ចពិភាក្សានេះបានប្រមូលផ្ដុំមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបនិងអាស៊ានដោយផ្តោតលើបញ្ហាជាច្រើនដូចជាការប្រែប្រួលអាកាសធាតុ កំណើននិងហិរញ្ញវត្ថុបៃតង ការធ្វើសមាហរណកម្មតំបន់ក្នុងការអភិវឌ្ឍដ៏ទូលំទូលាយនិងចីរភាព សមភាពយេនឌ័រនិងការផ្តល់អំណាចសេដ្ឋកិច្ចដល់ស្ត្រី។

ភ្ញៀវផ្សេងទៀតរួមមានតំណាងមកពីសភាអ៊ឺរ៉ុប អង្គការ OECD ទីភ្នាក់ងារអង្គការសហប្រជាជាតិ មជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវនិងកិច្ចសន្ទនាអភិវឌ្ឍន៍ប្រកបដោយចីរភាពអាស៊ានក៏ដូចជាអ្នកតំណាងមកពីវិស័យឯកជនអឺរ៉ុបនិងអាស៊ាន៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិស័យទេសចរណ៍នៅតាមមូលដ្ឋានជាច្រើនមានសន្ទុះខ្លាំងក្លាក្នុងឱកាសឈប់សម្រាកបុណ្យ
វៀតណាម និងឥណ្ឌា កាន់តែមានភាពស៊ីចង្វាក់គ្នាក្នុងបណ្តាអាទិភាពតំបន់ និងសកលលោក
វៀតណាម - កូរ៉េខាងត្បូង៖ ជំរុញកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា តាមទិសដៅជាក់ស្តែង និងផ្សារភ្ជាប់ជាមួយការអនុវត្តជាក់ស្តែង
ចំណូលឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលកើនឡើង ៣៨%, ហេដ្ឋារចនាសម្ព័ន្ធឌីជីថលបន្តមានសន្ទុះខ្លាំងក្លា
ការប្រញាប់ប្រញាល់ពិនិត្យឡើងវិញ បន្តកាត់បន្ថយ និងធ្វើឱ្យសាមញ្ញនូវនីតិវិធីរដ្ឋបាលដែលពាក់ព័ន្ធនឹងវិស័យចំនួន ០៤