Trending now

គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមប្រគល់ថវិកាចំនួន ៤ ពាន់លានដុង ដើម្បីជួយឧបត្ថម្ភប្រជាជនវៀតណាមនៅឯបរទេស

15:16 | 26/05/2021 ឌីណា

យុគសម័យ - នារសៀលថ្ងៃទី ២៤ ឧសភា ថ្នាក់ដឹកនាំគណៈកម្មាធិការ​មជ្ឈិម​រសិរ្សមាតុភូមិ​វៀតណាមបានប្រគល់ថវិការឧបត្ថម្ភចំនួន ៤ ពាន់​លាន​ដុង ពី​មូលនិធិ​ទទួលការគាំទ្រ​សំរាប់ការបង្ការ​និងប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ​កូវីដ ១៩ ដល់គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាម​នៅឯបរទេស ​- ក្រសួងការបរទេស ។

សមាគមមិត្តភាពវៀតណាម - ឥណ្ឌាប្រគល់ជូនប្រជាជនឥណ្ឌានូវម៉ាស៊ីនជំនួយដង្ហើមចំនួន ១០០ គ្រឿងដែលមានតម្លៃជាង ១០ ពាន់លានដុង សមាគមមិត្តភាពវៀតណាម - ឥណ្ឌាប្រគល់ជូនប្រជាជនឥណ្ឌានូវម៉ាស៊ីនជំនួយដង្ហើមចំនួន ១០០ គ្រឿងដែលមានតម្លៃជាង ១០ ពាន់លានដុង
អាណិកជនវៀតណាមនៅប្រទេសថៃ រៃអង្គាសថវិកាជិត ៣.៩ ពាន់លានដុង ដើម្បីជួយឧបត្ថម្ភប្រជាជននៅភាគកណ្តាលវៀតណាម អាណិកជនវៀតណាមនៅប្រទេសថៃ រៃអង្គាសថវិកាជិត ៣.៩ ពាន់លានដុង ដើម្បីជួយឧបត្ថម្ភប្រជាជននៅភាគកណ្តាលវៀតណាម
គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមប្រគល់ថវិកាចំនួន ៤ ពាន់លានដុង ដើម្បីជួយឧបត្ថម្ភប្រជាជនវៀតណាមនៅឯបរទេស
អនុប្រធានគណៈកម្មាធិការ​មជ្ឈិម​រណសិរ្សមាតុភូមិ​វៀតណាម លោកស្រី Truong Thi Ngoc Anh បានប្រគល់ថវិការចំនួន ៤ ពាន់លានដុង​ដល់គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស។ (រូបថត៖ Quang Vinh)

ថវិកានេះនឹងត្រូវប្រើប្រាស់ដោយក្រសួងការបរទេស ដើម្បី​គាំទ្រ​សហគមន៍​ប្រជាជន​វៀតណាមនៅ​ប្រទេស ឡាវ កម្ពុជា ថៃ និង​ម៉ាឡេស៊ី ដើម្បីជំនះរាល់ការលំបាកដែល​បង្កឡើងដោយជំងឺរាតត្បាត​កូវីដ ១៩ ។

អនុប្រធានគណៈកម្មាធិការ​មជ្ឈិម​រណសិរ្សមាតុភូមិ​វៀតណាម លោកស្រី Truong Thi Ngoc Anh បានមានប្រសាសន៍ថា ថវិការនេះគឺជា​ទឹកចិត្ត ការចែករំលែករបស់ប្រជាជននៅទូទាំង​ប្រទេស​ជូន​ដល់​សហគមន៍ប្រជាជនវៀតណាមនៅឯបរទេសដែលកំពុងជួបការលំបាក ដោយជំងឺកូវីដ ១៩ ។

លោកស្រី Truong Thi Ngoc Anh បានអះអាងថា ​សកម្មភាព នេះជាការ​បង្ហាញយ៉ាងច្បាស់អំពីសាមគ្គីភាពរបស់ប្រជាជនវៀតណាម។ នោះក៏ជាប្រភពកម្លាំងផងដែរសម្រាប់ប្រជាជនយើងជំនះរាល់ការលំបាកនិងឧបសគ្គ។

អនុប្រធានគណៈកម្មាធិការ​មជ្ឈិម​រណសិរ្សមាតុភូមិ​វៀតណាម លោកស្រី Truong Thi Ngoc Anh សង្ឃឹមថា​ ថវិកានេះនឹងត្រូវបានចែកចាយ​ឱ្យបានទាន់ពេលវេលាដល់ប្រជាជនវៀតណាម នៅប្រទេសឡវ ថៃ​ កម្ពុជា និងម៉ាឡេស៊ី ​​ដោយគណៈកម្មាធិការរដ្ឋ​ទទួលបន្ទុក​ជនវៀតណាម​នៅឯបរទេស​ដើម្បីជំនះការលំបាកនិងឧបសគ្គដែលបណ្តាលមកពី ជំងឺរាតត្បាតកូវីដ ១៩ ។

ក្នុងនាមប្រជាជនវៀតណាមនៅឯបរទេស ជាពិសេសសហគមន៍​ជនវៀតណាមក្នុងប្រទេសទាំងបួនខាង លើនេះ លោកអនុរដ្ឋមន្ត្រីក្រសួងការបរទេស Dang Minh Khoi បានថ្លែង​អំណរ​គុណ​ចំពោះគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម។ ទន្ទឹមនឹងនេះបញ្ជាក់ថា ថវិកានេះគឺជាការលើកទឹកចិត្តដល់​ប្រជាជន​ក្នុងគ្រាលំបាកបំផុតនិងបង្ហាញយ៉ាងច្បាស់នូវគោលនយោបាយសាមគ្គីភាពដ៏ធំធេងរបស់បក្ស រដ្ឋនិងការយកចិត្តទុកដាក់​របស់​ប្រជាជន​នៅក្នុងប្រទេសឆ្ពោះទៅជនរួមជាតិនៅឯបរទេស ក្នុងស្មារតី "មិនទុកនរណាម្នាក់នៅខាងក្រោយ" ។ ជាមួយគ្នានេះ​ក្រសួងការបរទេស​នឹងប្រគល់ថវិកាជំនួយនេះដល់ប្រជាជននៅបណ្តាប្រទេសខាងលើ តាមរយៈស្ថានទូតវៀតណាមនៅឯបរទេស។

លោកអនុរដ្ឋមន្រ្តី Dang Minh Khoi ក៏បានបន្ថែមទៀតថា ​ក្នុងរយៈ​ពេល​កន្លងមក​ ក្រសួងការបរទេស​បានសម្របសម្រួលជាមួយ​ស្ថាប័ន​សមត្ថកិច្ចដែលរៀបចំជើងហោះហើរជិត ៥០០ ជើង ដើម្បីដឹកជញ្ជូន​ប្រជាជនវៀតណាមនៅឯបរទេសប្រមាណ ១៣០.០០០ នាក់​ដែលមានតម្រូវការត្រឡប់មកប្រទេស វៀតណាមវិញ។ នៅក្នុងខែមិថុនាខាងមុខនេះ ក្រសួងនឹងសម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីបន្តរៀបចំជើងហោះហើរមួយចំនួន​ដែលបន្ត​ដឹកជញ្ជូន​ប្រជាជនជួបការលំបាក ដោយសារតែការ រីករាលដាលនៃជំងឺរាតត្បាតគម្រប ១៩ បានត្រឡប់ទៅវៀតណាមវិញ រៀបចំពីធីរៃអង្គាស​ម៉ាស់ ឧបករណ៍វេជ្ជសាស្រ្តនិងគ្រឿងផ្គត់ផ្គង់ ដើម្បីគាំទ្រជនរួមជាតិ​វៀតណាម​នៅបរទេស… / ។

ឌីណា

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី