Trending now

ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំ វៀតណាម៖ «ខ្ញុំជឿជាក់ថាប្រទេសវៀតណាមនឹងរៀបចំការបោះឆ្នោតប្រកបដោយជោគជ័យ»

18:11 | 22/05/2021

ការបោះឆ្នោតសមាជិកសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្ដិ ២០២១ - ២០២៦ នាថ្ងៃទី២៣ ឧសភា ឆ្នាំ២០២១ គឺជាពិធីបុណ្យធំរបស់ប្រជាជនវៀតណាមទាំងមូល ហើយជ្រើសរើសសមាជិកគំរូ ដែលតំណាងឲ្យសេចក្តីប្រាថ្នារបស់ម្ចាស់ឆ្នោតចំពោះស្ថាប័នមានអំណាចបំផុតរបស់រដ្ឋ និងស្ថាប័នមានអំណាចរបស់រដ្ឋនៅមូលដ្ឋាន។ លោក Sengphet Houngboungnuang ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំ វៀតណាមបានបញ្ជាក់ដូចខាងលើនៅពេលឆ្លើយបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃកាសែតកងទ័ពប្រជាជនវៀតណាម។

មិត្តភក្តិអន្តរជាតិជឿជាក់ថាវៀតណាមបានរៀបចំប្រកបដោយជោគជ័យការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ មិត្តភក្តិអន្តរជាតិជឿជាក់ថាវៀតណាមបានរៀបចំប្រកបដោយជោគជ័យការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥
ការបោះឆ្នោតនៅប្រទេសវៀតណាមក្នុងការយល់ឃើញរបស់មិត្តភក្តិអន្តរជាតិ (អត្ថបទទី ២)៖ សិទ្ធិបោះឆ្នោត ការបោះឆ្នោតនៅប្រទេសវៀតណាមក្នុងការយល់ឃើញរបស់មិត្តភក្តិអន្តរជាតិ (អត្ថបទទី ២)៖ សិទ្ធិបោះឆ្នោត
ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំ វៀតណាម៖ «ខ្ញុំជឿជាក់ថាប្រទេសវៀតណាមនឹងរៀបចំការបោះឆ្នោតប្រកបដោយជោគជ័យ»
លោក Sengphet Houngboungnuang ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំ វៀតណាម

លោក Sengphet Houngboungnuang ជឿជាក់ថា ការបោះឆ្នោតសមាជិកសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្ដិ ២០២១ - ២០២៦ នៅវៀតណាមនឹងទទួលជោគជ័យ និងជ្រើសរើសបានតំណាងមានសមត្ថភាព និងបទពិសោធន៍ក្នុងការបង្កើតច្បាប់ និងការត្រួតពិនិត្យការអនុវត្តគោលនយោបាយនិងច្បាប់ ដើម្បីធានាឲ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅវៀតណាមកាន់តែយុត្តិធម៌ ប្រជាធិបតេយ្យ រួមវិភាគទានក្នុងការកសាងប្រទេសតាមទិសដៅប្រជាជនសម្បូររុងរឿង ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌ ហើយសម្រេចបានគោលដៅជាប្រទេសកំពុងអភិវឌ្ឍដែលមានឧស្សាហកម្មទំនើប ដោយប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ក្នុងឱកាសរំលឹកខួបលើកទី ១០០ នៃទិវាបង្កើតបក្ស និងវៀតណាមនឹងក្លាយជាប្រទេសអភិវឌ្ឍ ដោយប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ក្នុងឱកាសរំលឹកខួបលើកទី១០០ នៃទិវាបង្កើតប្រទេស។

លោក Sengphet Houngboungnuang បានថ្លែងថា ក្នុងឱកាសនេះ ខ្ញុំសូមជូនពរថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម មានសុខភាពល្អ សុភម្គល និងទទួលបានជោគជ័យកាន់តែច្រើនថែមទៀតក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តមរបស់ខ្លួន។ ខ្ញុំសូមជូនពរការបោះឆ្នោតសមាជិកសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្ដិ ២០២១ - ២០២៦ របស់វៀតណាមនឹងទទួលបានជោគជ័យ៕លោក Sengphet Houngboungnuang បានសង្កត់ធ្ងន់ថា ការបោះឆ្នោតនាថ្ងៃទី ២៣ ឧសភា ឆ្នាំ២០២១ នឹងប្រព្រឹត្តទៅក្នុងបរិបទនៃជំងឺ Covid-19 កំពុងផ្ទុះឡើងនៅលើពិភពលោក។ ប៉ុន្តែ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា រដ្ឋាភិបាល និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ បានចាត់វិធានការសមស្របនឹងស្ថានភាពនៃជំងឺរាតត្បាត។

ជំនួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតបានប្រព្រឹត្តទៅដោយធានាសុខភាពរបស់បេក្ខជន និងម្ចាស់ឆ្នោត ធានាឲ្យការបោះឆ្នោតត្រូវបានរៀបចំតាមផែនការដែលគ្រោងទុកជាមុន។ កម្មាភិបាល បក្ខជន និងប្រជាជននៅទូទាំងប្រទេសបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំការបោះឆ្នោតដើម្បីធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយប្រជាធិបតេយ្យ យុត្តិធម៌ អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ សន្តិសុខ សណ្តាប់ធ្នាប់ សន្សំសំចៃ និងពិតជាពិធីបុណ្យធំមួយរបស់ប្រជាជនវៀតណាមទាំងមូល។លោក Sengphet Houngboungnuang វាយតម្លៃថា ការបោះឆ្នោតសមាជិកសភា និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់និមួយៗនៅវៀតណាម គឺជាព្រឹត្តិការណ៍នយោបាយសំខាន់របស់ប្រទេស និងជាឱកាសសម្រាប់ប្រជាជនវៀតណាមអនុវត្តសិទ្ធិធ្វើម្ចាស់របស់ខ្លួន ស្របតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ។ លោក Sengphet Houngboungnuang ថ្លែងថា ការបោះឆ្នោតសមាជិកសភានីតិកាលទី១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្ដិ ២០២១ - ២០២៦ ត្រូវបានរៀបចំតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីការបោះឆ្នោតសមាជិកសភា និងសមាជិកក្រុមប្រឹក្សាប្រជាជនរបស់វៀតណាម។ ការបោះឆ្នោតបានបង្ហាញពីអត្តចរិតប្រជាធិបតេយ្យនៃរបបសង្គមនិយមនៃរដ្ឋរបស់ប្រជាជនដើម្បីប្រជាជន នៅវៀតណាម តាមរយៈទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រជាជន និងរដ្ឋ

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤