Trending now

ម្ហូបប្រចាំតំបន់នៅខេត្ត Lai Chau គួរឲ្យពិសារនៅតាមដំណើរលេងកំសាន្តនៅវៀតណាម

10:32 | 20/05/2021 ហេង វុធ្ធី

យុគសម័យ - នៅខេត្ត Lai Chau នៅមានម្ហូបមួយចំនួនទៀតច្នៃពីស្លែជ្រោះដូចជាសម្ល ស្លែអាំង​ និង​ស្លែឆាខ្ទឹមស។ក្រៅពីនោះក៏មានស្រាMong Ke ដែលបិទពីពោតដែរ។​ម្ហូបទាំងនេះ​រួមជាមួយវប្បធម៌ប្រពៃណីរបស់ប្រជាជនគ្រប់ជនជាតិបានទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិជាច្រើនមកទស្សនាទឹកដី Lai Chau

ខ្ពង់រាប Moc Chau ខ្សែផ្លូវ, ដំណើរកំសាន្ត, ស្វែងរក, តំបន់ពាយព្យនៃប្រទេសវៀតណាម ខ្ពង់រាប Moc Chau ខ្សែផ្លូវ, ដំណើរកំសាន្ត, ស្វែងរក, តំបន់ពាយព្យនៃប្រទេសវៀតណាម
ឧបករណ៍តន្រ្តីប្រពៃណីរបស់ជនជាតិភាគតិច Dao Khau នៅស្រុក Sin Ho ខេត្ត Lai Chau ឧបករណ៍តន្រ្តីប្រពៃណីរបស់ជនជាតិភាគតិច Dao Khau នៅស្រុក Sin Ho ខេត្ត Lai Chau
ម្ហូបប្រចាំតំបន់នៅខេត្ត Lai Chau គួរឲ្យពិសារនៅតាមដំណើរលេងកំសាន្តនៅវៀតណាម
កូនជ្រូកអាំង

ក្រៅពីមានទេសភាពធម្មជាតិស្រស់ស្អាតនិងមនុស្ស រាក់ទាក់ខេត្ត Lai Chauនៅប៉ែកពាយព្យវៀតណាមក៏ល្បីឈ្មោះដោយសារមាន ម្ហូបអាហារឈ្ងុយឆ្ងាញ់ជាច្រើនប្រភេទទៀតផង។មុខម្ហូបស្ទើរតែទាំងអស់ សុទ្ធតែបានច្នៃពីគ្រឿងផ្សំដែលផ្សាភ្ជាប់ជាមួយនឹងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនគ្រប់ជនជាតិនៅក្នុងខេត្ត។

ប្រជាពលរដ្ឋគ្រប់ជនជាតិនៅខេត្ត Lai Chau ភាគច្រើនគឺប្រកបរបរ ធ្វើស្រែ​ចំការ​និងចិញ្ចឹមសត្វដូចជាគោ ក្របី ជ្រូក មាន់ ទា ជាដើម។សត្វទាំង នេះសុទ្ធតែបានចិញ្ចឹមតាមបែបធម្មជាតិដើម្បីបំរើឲ្យតម្រូវការខាងម្ហូបអាហារជារៀងរាល់ថ្ងៃក៏ដូចជាពេលមានពិធីបុណ្យទានផងដែរ។នៅខេត្ត Lai Chau មានជ្រូកមួយប្រភេទដែលសាច់ឆ្ងាញ់​ដោយ​មួយ​ក្បាលមានទំងន់ ពី១០ដល់១៥គីឡូក្រាមតែប៉ុណ្ណោះ។

ម្ហូបប្រចាំតំបន់នៅខេត្ត Lai Chau គួរឲ្យពិសារនៅតាមដំណើរលេងកំសាន្តនៅវៀតណាម
បាយដំណើបពណ៌ស្វាយ

ជ្រូកប្រភទ​នេះស៊ីតែស្លឹក​ឈើនិង​មើម​ក្នុង​ព្រៃបានជាសាច់ឆ្ងាញ់និងមានខ្លាញ់តិច។ពីសាច់ជ្រូកនេះ​ បងប្អូន​ជន​ជាតិ​ភាគ​តិចក្នុងខេត្តបានធ្វើម្ហូបគ្រប់មុខដូចជា សាច់ជ្រូកចំហុយ សាច់ជ្រូកអាំង​ ជាពិសេសគឺមុខម្ហូបសាច់ជ្រូកឆ្អើរ។តាមលោក Nguyen Thanh Trung នៅទីក្រុង Lai Chauបានឲ្យដឹងថា“សាច់ជ្រូកឆ្អើរគឺជាមុខម្ហូបប្រពៃណីរបស់ជនជាតិស្ទើរតែទាំងអស់នៅតំបន់ព្រៃភ្នំ។គេច្នៃសាច់ជ្រូកឆ្អើរច្រើនតែនៅរដូវរងាដោយសារធ្វើនៅរដូវផ្សេងគឺសាច់ជ្រូកនឹងមិនឆាប់ស្ងួតហើយត្រូវខូចទៀត។ស្ដីពីវិធីច្នៃគឺក្រោយពីកាប់ជ្រូក គេចហាន់សាច់ជាបន្ទះធំរួ​ច​ប្រឡាក់​ជាមួយគ្រឿងទេសដូចជាអំបិល ម្ទេស និងគ្រាប់ផ្សេងៗក្នុងព្រៃ។​ក្រោយ​មកគេយកសាច់ជ្រូកដែលបានប្រឡាក់ហើយនោះព្យួរនៅលើចង្ក្រានដើម្បីឆ្អើរ។លុះដល់ពេលណាសាច់ស្ងួតគឺហូបបាន”។

ម្ហូបប្រចាំតំបន់នៅខេត្ត Lai Chau គួរឲ្យពិសារនៅតាមដំណើរលេងកំសាន្តនៅវៀតណាម
ញាំលាយមួយបន្លែម្យ៉ាងដ៏ប្លែកៗនៅខេត្ត Lai Chau

បើមកទស្សនាខេត្ត Lai Chauភ្ញៀវទេសចរតែងតែដើរផ្សារDao San ផ្សារSin Ho និង​ផ្សារSan Thang ដើម្បីភ្លក់មុខម្ហូបបាយដំណើបចំហុយពណ៌ស្វាយដោយ​ប្រជា​ពលរដ្ឋ​នៅ​លើភ្នំច្នៃហើយយកមកលក់នៅផ្សារ។បាយនេះហូបជាមួយសាច់អាំង​ឬ​ត្រីដុត​គឺ​ឆ្ងាញ់ណាស់។ទោះបីជាស្ថិតនៅតំបន់ខ្ពង់រាបក្ដីតែខេត្តLai Chauក៏សំបូរទន្លេនិងជ្រោះដែរ។​ហេតុ​នេះហើយប្រជាជនក្នុងខេត្តមានម្ហូបជាច្រើនមុខច្នៃពីត្រីដែលក្នុងនោះល្បីល្បាញបំផុតគឺម្ហូបត្រីដុត Pa pinh top។ត្រីសំរាប់ធ្វើម្ហូបនេះជាត្រីគល់រាំងចាប់ក្នុងអូរមកធ្វើឲ្យ​ស្អាត​រួច​ប្រឡាក់ជាមួយគ្រឿងទេសរួមមានជីក្រអូប គ្រាប់ឈូក គ្រាប់mac ken ​ស្លឹក​ក្រី ​ម្ទេស​ជាដើម។បន្ទាប់មកគេអាំងត្រីនេះលើអុសលុះដល់ឆ្អិន។ម្ហូបនេះឈ្ងុយឆ្ងាញ់ដែលតែងតែបានប្រជាជនធ្វើនៅក្នុងពិធីបុណ្យទានឬពេលទទួលភ្ញៀវមកលេងផ្ទះ។

mម្ហូបប្រចាំតំបន់នៅខេត្ត Lai Chau គួរឲ្យពិសារនៅតាមដំណើរលេងកំសាន្តនៅវៀតណាម
ម្ហូបនេះគេហៅថា Pa Pinh Top (ត្រីអាំងម្យ៉ាង)

ភ្ញៀវទេសចរដែលមកទស្សនាភូមិរបស់ជនជាតិ​Thaiនោះតែងតែបាន​ភ្លក់ម្ហូប​ញាំ​ទំពាំងផ្កាជើងគោដែលមានឱជារសជូរផ្អែមហឹរល្វីងប្រៃ។តាមអ្នកស្រី Nguyen Phuong Anh ជាភ្ញៀវទេសចរមួយរូបមកពីក្រុងហាណូយបានឲ្យដឹងថា“ម្ហូបញាំនេះមានរសជាតិដ៏ចំឡែកហើយមានពណ៌សំបុរស្អាតគឺពណ៌ស្វាយនិងពណ៌សរបស់ផ្កាជើងគោ។ញាំទំពាំងផ្កាជើងគោនេះមានឱជារសឈ្ងុយផ្អែមរបស់សាច់ត្រីអាំងនិងជាតិល្វីងរបស់ទំពាំងស្រស់និងជាតិជូរផ្អែមរបស់ទឹកជ្រលក់។ខ្ញុំចូលចិត្តមុខម្ហូបនេះណាស់”។

នៅខេត្ត Lai Chau នៅមានម្ហូបមួយចំនួនទៀតច្នៃពីស្លែជ្រោះដូចជាសម្ល ស្លែអាំង​ និង​ស្លែឆាខ្ទឹមស។ក្រៅពីនោះក៏មានស្រាMong Ke ដែលបិទពីពោតដែរ។​ម្ហូបទាំងនេះ​រួមជាមួយវប្បធម៌ប្រពៃណីរបស់ប្រជាជនគ្រប់ជនជាតិបានទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិជាច្រើនមកទស្សនាទឹកដី Lai Chau៕

ហេង វុធ្ធី

dulich24/VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម