Trending now

ព្រលានយន្តហោះអន្តរជាតិតារាសាគរត្រូវបានពន្យាពេលបើកដំណើរការដោយសារវិបត្តិកូវីដ-១៩

10:32 | 15/05/2021 ហេង វុធ្ធី

យុគសម័យ - ការសាងសង់ព្រលានយន្ដហោះតារាសាគរ នៅដំណាក់កាលទី១ ដែលចំណាយអស់ថវិកាប្រមាណ ៣៥០លានដុល្លារ គឺសាងសង់លើផ្ទៃដីជាង២១៨ហិកតា។ អាកាសយានដ្ឋាននេះ មានសមត្ថភាព អាចផ្ទុកយន្តហោះធុន Boeing 777 និងAirbus A34០ ដែលជាប្រភេទ យន្តហោះ ខ្នាតធំ ។ ដោយឡែកក្នុងដំណាក់កាលទី២និងទី៣ គឺត្រូវរង់ចាំមើលកំណើនពី១០ទៅ១៥ឆ្នាំបន្ថែមទៀតថាតើមានតម្រូវការប៉ុណ្ណា បើសិនមានតម្រូវការបន្ថែមក្រុមហ៊ុននឹងពង្រីកបន្ថែមទៀត

សេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងកូវីដ ១៩ សម្រាប់ពលរដ្ឋវៀតណាមដែលរស់នៅនិងធ្វើការ នៅប្រទេសកម្ពុជា អ្នកចាក់វ៉ាក់សាំងកូវីដ ១៩ សេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងកូវីដ ១៩ សម្រាប់ពលរដ្ឋវៀតណាមដែលរស់នៅនិងធ្វើការ នៅប្រទេសកម្ពុជា អ្នកចាក់វ៉ាក់សាំងកូវីដ ១៩
ពង្រឹងតួនាទីនៃកិច្ចសហប្រតិបត្តិការឆានែលយោធា - ការពារជាតិនៅក្នុងក្របខ័ណ្ឌ ARF និង ADMM + ក្នុងបរិបទនៃកូវិដ - ១៩ និងក្រោយកូវិដ - ១៩ ពង្រឹងតួនាទីនៃកិច្ចសហប្រតិបត្តិការឆានែលយោធា - ការពារជាតិនៅក្នុងក្របខ័ណ្ឌ ARF និង ADMM + ក្នុងបរិបទនៃកូវិដ - ១៩ និងក្រោយកូវិដ - ១៩
ព្រលានយន្តហោះអន្តរជាតិតារាសាគរត្រូវបានពន្យាពេលបើកដំណើរការដោយសារវិបត្តិកូវីដ-១៩
ព្រលានយន្តហោះអន្តរជាតិតារាសាគរត្រូវបានពន្យាពេលបើកដំណើរការដោយសារវិបត្តិកូវីដ-១៩

ព្រលានយន្តហោះអន្តរជាតិតារាសាគរ ក្នុងខេត្តកោះកុង ត្រូវបានពន្យាពេលបើកដំណើរការ ដោយសារ វិបត្តិកូវីដ-១៩ ដែលធ្វើឱ្យមានការយឺតយ៉ាវដល់ដំណើរការដឹកជញ្ជូនភ្ញៀវតាមផ្លូវអាកាសទៅកាន់ខេត្តទេសចរណ៍ជាប់មាត់សមុទ្រដ៏សំខាន់នេះ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍ ៖

ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ព្រលានយន្តហោះអន្តរជាតិតារាសាគរ បានបញ្ចប់ការ សាងសង់កាលពីចុងឆ្នាំ២០២០ កន្លងទៅ ប៉ុន្តែនៅសល់ការងារ ចាំបាច់មួយចំនូនដែលត្រូវរៀបចំឱ្យបានរួចរាល់ ដែលគ្រោងបើក ប្រតិបត្តិការហោះហើរជាលើកដំបូងនៅពាក់កណ្តាលឆ្នាំ២០២១នេះ ។

ឯកឧត្តមបានបន្តថា ប៉ុន្តែគម្រោងបើកប្រតិបត្តិការហោះហើរជាលើកដំបូងនៅពាក់កណ្តាលឆ្នាំ២០២១ ខាងមុខនេះ គឺត្រូវបាន ពន្យាពេលមួយរយៈសិន ដោយសារប្រទេសកម្ពុជាកំពុងរងការរាតត្បាតនៃជំងឺកូវីដ១៩ធ្ងន់ធ្ងរ ។

« ពាក់ព័ន្ធនឹងព្រលានយន្តហោះតារាសាគរ ខ្ញុំធ្លាប់ជម្រាបកន្លងមកហើយគឺព្រលានយន្តហោះនេះបានបញ្ចប់ការសាងសង់តាំងពីឆ្នាំ២០២០ មកម្ល៉េះ ប៉ុន្តែនៅសល់ការងារមួយចំនួនដូចជាការផ្ដល់និងពិនិត្យវិញ្ញាបនបត្រ សម្រាប់កិច្ចដំណើរការអាកាសយានដ្ឋាន នេះ ដោយការងារនោះយើងត្រូវការការរៀបចំឯកសារច្រើន ឯកសារបច្ចេកទេស និងឯកសារ ប្រតិបត្តិការ ជាពិសេសការធ្វើតេស្តការសាកល្បងជាច្រើន តែដោយសារមានវិបត្តិនៃជំងឺកូវីដ-១៩នេះបានធ្វើឱ្យកិច្ចដំណើរការនេះមានភាពយឺតយ៉ាវ គឺដោយសារបញ្ហាការបិទផ្លូវ មានការតឹងតែងក្នុងការចេញ-ចូលដែលធ្វើឱ្យមានការយឺតយ៉ាវខ្លះ ដូច្នេះសង្ឃឹមថាមុនបំណាច់ឆ្នាំ២០២១នេះនឹងអាចដំណើរការបាន ដោយសារតែតាមផែនការពីមុន គឺក្នុងខែ០៧អាចឱ្យប្រតិបត្តិការបាន ប៉ុន្តែប្រហែលជាអាចមានការយឺតយ៉ាវពីរបីខែ ទៀត» ។

ឯកឧត្តម បានបន្តទៀតថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរនេះ គឺត្រូវបានអភិវឌ្ឍ ដោយក្រុមហ៊ុនចិន ឈ្មោះ Tianjin Union Development Group (UDG) ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចសរុប រាប់ទាំងព្រលានយន្ដហោះ និងការអភិវឌ្ឍតំបន់ផ្សេងៗទៀតដល់ទៅ៤ម៉ឺន៥ពាន់ហិកតា នៅក្នុងស្រុកបទុមសាគរ ខេត្តកោះកុង ក្បែរនឹងឈូងសមុទ្រថៃ ។

សូមបញ្ជាក់ថា ការសាងសង់ព្រលានយន្ដហោះតារាសាគរ នៅដំណាក់កាលទី១ ដែលចំណាយអស់ថវិកាប្រមាណ ៣៥០លានដុល្លារ គឺសាងសង់លើផ្ទៃដីជាង២១៨ហិកតា។ អាកាសយានដ្ឋាននេះ មានសមត្ថភាព អាចផ្ទុកយន្តហោះធុន Boeing 777 និងAirbus A34០ ដែលជាប្រភេទ យន្តហោះ ខ្នាតធំ ។ ដោយឡែកក្នុងដំណាក់កាលទី២និងទី៣ គឺត្រូវរង់ចាំមើលកំណើនពី១០ទៅ១៥ឆ្នាំបន្ថែមទៀតថាតើមានតម្រូវការប៉ុណ្ណា បើសិនមានតម្រូវការបន្ថែមក្រុមហ៊ុននឹងពង្រីកបន្ថែមទៀត ៕

ហេង វុធ្ធី

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់