Trending now

ទោះបីស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ ១៩ មានភាពស្មុគស្មាញ ប៉ុន្តែក្នុងខែមេសា កម្ពុជានាំចេញអង្ករ ទៅក្រៅប្រទេស

10:10 | 11/05/2021 ឌីណា

ប្រទេសកម្ពុជា កាលពីឆ្នាំ២០១៥ នាំអង្ករចេញ​សរុប​ជា​ទឹក​ប្រាក់​ចំនួន ៣៣៥,១​លាន​ដុល្លារ ស្ថិតនៅលេខរៀងទី៩ នៅ​ក្នុង​តារាង​ប្រទេស​ដែល​នាំ​អង្ករ​ចេញ​ច្រើន​ជាង​គេ​បំផុត​លើ​ពិភព​លោក។

ទំហំពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជាកើនឡើងបីដង ទំហំពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជាកើនឡើងបីដង
ប្រទេសកម្ពុជាបានកំណត់គោលដៅបង្កើតបាននូវភាពស៊ាំក្នុងសហគមន៍នៅចុងឆ្នាំនេះ ប្រទេសកម្ពុជាបានកំណត់គោលដៅបង្កើតបាននូវភាពស៊ាំក្នុងសហគមន៍នៅចុងឆ្នាំនេះ
ទោះបីស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ ១៩ មានភាពស្មុគស្មាញ ប៉ុន្តែក្នុងខែមេសា កម្ពុជានាំចេញអង្ករ ទៅក្រៅប្រទេស
កសិករប្រមូលស្រូវ។ (រូបថត៖ cambonomist.com)

ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឲ្យដឹងថា ខែមេសា ឆ្នាំ២០២១ កម្ពុជានាំចេញអង្គរចំនួន៣៨ ៨០៧តោន ថយចុះ ចំនួន៣០ ៤៩៧តោន ស្មើនឹង -៤៤% បើធៀបខែមេសា ឆ្នាំ២០២០ មានចំនួន៦៩ ៣០៤តោន។

តាមរបាយការណ៍ ស្ដីពីសភាពការណ៍កសិកម្មប្រចាំខែមេសា ឆ្នាំ២០២១ របស់ក្រសួងកសិកម្ម បានឲ្យដឹងថា «បរិមាណនាំចេញអង្ករបានចំនួន៣៨ ៨០៧តោន ថយចុះចំនួន៣០ ៤៩៧តោន (-៤៤%) បើធៀបខែមេសា ឆ្នាំ២០២០ មានចំនួន៦៩ ៣០៤តោន»។

ក្រសួងបន្ដថា សរុបរយៈពេល៤ខែ ចំនួន១៩២ ៤៩៥តោន មានការថយចុះចំនួន១០៧ ៧៥៧តោន (-៣៥,៨៩%) បើធៀបបរិមាណនាំចេញរយៈពេល ៤ខែ ឆ្នាំ២០២០ មានចំនួន៣០០ ២៥២តោន ហើយបច្ចុប្បន្នក្រុមហ៊ុនបាននាំចេញ អង្ករមានចំនួន៥១ក្រុមហ៊ុន។

ក្នុងរយៈពេល ៣​ ខែដើម ឆ្នាំ២០២១​ ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាម និងថៃទាំងជិត២លានតោន គឺមានការកើនឡើងចំនួនជាង៩៩ម៉ឺនតោន ប្រៀបធៀបរយៈ ពេលដូចគ្នា ក្នុងឆ្នាំ២០២០ ដែលមានតែចំនួនជាង ៨៧ម៉ឺនតោនតែប៉ុណ្ណោះ ដែលក្នុងនោះការនាំចេញផ្លូវការមាន ចំនួនជាង៦៥ម៉ឺនតោន កើនឡើងចំនួន ៦៣ម៉ឺនតោន។ ការនាំចេញស្រូវផ្លូវការឆ្នាំ២០២០ មានចំនួនត្រឹមតែជាង ២៦០០០តោន និងការនាំចេញស្រូវក្រៅផ្លូវការមានចំនួនរហូតដល់១លាន ២សែនតោន កើនឡើងចំនួនជាង ៣៦ម៉ឺនតោនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។

រដ្ឋមន្ត្រីដដែលបន្ថែមថា ចំពោះបរិមាណអង្ករនាំចេញ ក្នុងរយៈពេល៣ខែ ឆ្នាំ២០២១ ចំនួនជាង ១៥ម៉ឺនតោន មានការថយចុះចំនួនជា៧៧០០០តោន ធ្លាក់ចុះ៣៣ភាគរយ។ ពោលគឺតិចជាងបរិមាណនាំចេញក្នុងរយៈពេល៣ ខែឆ្នាំ២០២០ ដែលមានចំនួន ២៣ម៉ឺនតោន។ ដោយឡែកបើប្រៀបធៀបការនាំចេញអង្ករ ក្នុងខែមីនា ដូចគ្នាឃើញថា នៅឆ្នាំ២០២១ មានចំនួនត្រឹមតែជិត៨ម៉ឺនតោនប៉ុណ្ណោះ មានការថយចុះចំនួនក្នុងបរិមាណ ១៦០០០តោនស្មើនឹង១៧ភាគរយ គឺតិចជាងបរិមាណនាំចេញ ក្នុងខែមីនា ឆ្នាំ២០២០ ដែលមានចំនួនជាង ៩៤ ០០០តោន។

ដោយឡែក ការនាំចេញក្រៅស៊ូវិញ ក្នុងខែមេសា ឆ្នាំ២០២១ មានបរិមាណជ័រកៅស៊ូ បញ្ចេញលក់ សម្រេចបាន ចំនួន១៥ ០៨៤តោន ថយចុះចំនួន ៣៦តោន ស្មើនឹង០,២៤% ធៀបខែមុខ កើនឡើងចំនួន៣ ៣៣៣តោន ស្មើនឹង២៨,៤% ធៀបនឹង ខែមេសា ឆ្នាំ២០២០ ។ តម្លៃជ័រកៅស៊ូលក់មធ្យម ក្នុងខែមេសា គឺ១ ៧៨៥ដុល្លារ ក្នុង ១តោន កើនឡើងចំនួន១៥៤ដុល្លារ ក្នុង១តោន ស្មើនឹង៩,៤៣% ធៀបខែមុន និងកើនឡើង ចំនួន៣៨៨ដុល្លារ ក្នុង១តោន ស្មើនឹង២៨% ធៀបខែមសា ឆ្នាំ២០២០។

ជាងនេះទៅទៀត តម្លៃប្រមូលទិញ ជ័រកៅស៊ូគ្រួសារចម្ការ ក្នុងខែមេសា គឺទឹកជ័រ (DRC 100%) មានការប្រែប្រួលពី ៥ ៥០០រៀល ក្នុង១គីឡូក្រាម ដល់៦ ០០០រៀល ក្នុង១គីឡូក្រាម និងជ័រកក (DRC50%) មានការប្រែប្រួលពី២ ១៥០រៀល ក្នុង១គីឡូក្រាម ដល់២ ៨០០រៀល ក្នុង១គីឡូក្រាម៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤