Trending now

លើកស្ទួយអត្តសញ្ញាណវប្បធម៌ជនជាតិ Thai នៅស្រុក Anh Son ខេត្ត Nghe An

23:18 | 20/04/2021

អនុវត្តគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ដោយផ្សារភ្ជាប់ជាមួយការថែរក្សា និងលើកស្ទួយអត្តសញ្ញាណវប្បធម៌ជាតិ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជនជាតិភាគតិច Thai នៅឃុំ Phuc Son (ស្រុក Anh Son, ខេត្ត Nghe An) បានជម្រុញសកម្មភាពអភិវឌ្ឍន៍មុខរបរប្រពៃណី ពង្រីកវប្បធម៌សិល្បៈ កែលំជីវភាពរស់នៅប្រចាំថ្ងៃនៅទីប្រជុំជន។

ជនជាតិ Thai នៅភូមិ Hin ខិតខំប្រឹងប្រែងអភិរក្ស ចង្វាក់ភ្លេង ប្រជាប្រិយ របាំនិងភាសា Thai ជនជាតិ Thai នៅភូមិ Hin ខិតខំប្រឹងប្រែងអភិរក្ស ចង្វាក់ភ្លេង ប្រជាប្រិយ របាំនិងភាសា Thai
Pung nhnang - បុណ្យតេតវង្សត្រកូលដ៏វិសេសវិសាលរបស់ជនជាតិ Dao Tien ខេត្ត Son La Pung nhnang - បុណ្យតេតវង្សត្រកូលដ៏វិសេសវិសាលរបស់ជនជាតិ Dao Tien ខេត្ត Son La

ជារៀងរាល់រសៀលថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ សមាជិកនៃក្លឹបចម្រៀងប្រជាប្រិយ Thai នៅក្នុងភូមិ Veu ២ ឃុំ Phuc Son បានប្រមូលផ្តុំគ្នានៅឯផ្ទះវប្បធម៌សហគមន៍ដើម្បីហាត់ច្រៀងបទចម្រៀងប្រជាប្រិយជាមួយគ្នា។ នៅក្នុងផ្ទះខ្ពស់ពីដី មនុស្សចាស់ត្បាញក្រណាត់ ឯក្មេងៗហាត់រាំ និងច្រៀង ដោយបង្កើតបរិយាកាសរីករាយពេញភូមិតែម្តង។ លោកស្រី Luong Thi Kim Chi លេខាសម្ព័ន្ធយុវជនភូមិ Veu ២ បានមានប្រសាសន៍ថា៖ “ដើម្បីសម្រួលដល់ការហាត់ច្រៀងនេះ អ្នកចូលរួមត្រូវបានបែងចែកជាក្រុមៗ ដូចជា ក្រុមរៀបចំម្ហូបអាហារ ក្រុមច្រៀងបទចម្រៀងប្រជាប្រិយ ក្រុមវាយគងឃ្មោះ ... ក្រុមទាំងអស់មានអ្នកដឹកនាំក្រុមដើម្បីរក្សាការហាត់ច្រៀងបទចម្រៀងដែលពោរពេញទៅដោយអត្តសញ្ញាណជនជាតិThai។ អ្នកមានបទពិសោធណែនាំអ្នកទៅក្រោយ មនុស្សចាស់ណែនាំវ័យក្មេង អ្នកទាំងអស់គ្នាមានចំណង់ចំណូលចិត្តតែមួយគឺចង់ច្រៀង និងអភិរក្សវប្បធម៌របស់ជនជាតិខ្លួន” ។

លើកស្ទួយអត្តសញ្ញាណវប្បធម៌ជនជាតិ Thai នៅស្រុក Anh Son ខេត្ត Nghe An
ស្ត្រីហាត់រាំរបាំប្រពៃណីរបស់ជនជាតិ Thai

លោក Dang Dinh Lam លេខារងសាខាបក្ស និងជាមេភូមិ Veu ២ បានមានប្រសាសន៍ថា៖ “ការកំណត់តម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិចនិយាយរួម និងជនជាតិ Thai និយាយដោយឡែក មានតួនាទីសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គណៈគ្រប់គ្រងភូមិបានរៀបចំប្រមូលស្រាវជ្រាវ​ និងអភិរក្សបទចម្រៀង និងសិប្បកម្មបុរាណជាច្រើន​ ដូចជា៖ ការត្បាញក្រណាត់ ការរៀបចំពិធីបុណ្យប្រពៃណី ហើយ​សកម្មភាពវប្បធម៌ សិល្បៈ និងកីឡាជាច្រើន​ត្រូវបានថែរក្សា ដោយជម្រុញស្មារតី និងគំនិតច្នៃប្រឌិតរបស់ប្រជាជនទាំងចាស់ និងក្មេង។ ទន្ទឹមនេះគណៈគ្រប់គ្រងក៏ប្រមូលផ្តុំប្រជាជនឲ្យចូលរួមជម្រុញចលនាប្រជាជនទាំងមូលរួបរួមគ្នាកសាងជីវភាពរស់នៅវប្បធម៌នៅមូលដ្ឋាន អនុវត្តរបៀបរស់នៅបែបវប្បធម៌ថ្មីក្នុងពិធីមង្គលការ បុណ្យសព ... នេះគឺជាការអភិរក្ស និងការផ្សព្វផ្សាយវប្បធម៌ប្រពៃណីផង និងទាក់ទាញភ្ញៀវទេសចចូលមកដើម្បីបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជននៅក្នុងតំបន់ផង។

ការស្តារឡើងវិញនូវសោភ័ណភាពវប្បធម៌របស់ជនជាតិថៃភាគតិច Thai នៅស្រុក Anh Son មិនត្រឹមតែរួមចំណែកក្នុងការថែរក្សាអភិរក្ស និងលើកស្ទួយអត្តសញ្ញាណវប្បធម៌របស់ជនជាតិភាគតិចប៉ុណ្ណោះ ថែមទាំងជួយលើកស្ទួយជីវភាពខាងព្រលឹងវិញ្ញាណ កសាងជីវភាពរស់នៅវប្បធម៌នៅតាមតំបន់ព្រំដែនផងដែរ៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ