Trending now

វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសទៀត ដែលកម្ពុជាបញ្ជាទិញបានមកដល់ហើយ

19:07 | 17/04/2021 ឌីណា

វ៉ាក់សាំង Sinovac នេះ គឺជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទី៣ហើយដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅកម្ពុជា បន្ទាប់ពីវ៉ាក់សាំងSinopharm និង Astra Zeneca ឬ Covishield របស់អង់គ្លេសផលិតនៅឥណ្ឌា។

សេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងកូវីដ ១៩ សម្រាប់ពលរដ្ឋវៀតណាមដែលរស់នៅនិងធ្វើការ នៅប្រទេសកម្ពុជា អ្នកចាក់វ៉ាក់សាំងកូវីដ ១៩ សេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងកូវីដ ១៩ សម្រាប់ពលរដ្ឋវៀតណាមដែលរស់នៅនិងធ្វើការ នៅប្រទេសកម្ពុជា អ្នកចាក់វ៉ាក់សាំងកូវីដ ១៩
ពលរដ្ឋ​ចំនួន ១៤០,០០០​នាក់ បានទទួល​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ពលរដ្ឋ​ចំនួន ១៤០,០០០​នាក់ បានទទួល​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់
វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសទៀត ដែលកម្ពុជាបញ្ជាទិញបានមកដល់ហើយ

វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសទៀត ដែលកម្ពុជាបញ្ជាទិញបានមកដល់ហើយ ។ (រូបថត៖ Thmey Thmey.com)

កម្ពុជាធ្លាប់មានវ៉ាក់សាំង Sinovac ១,៥ លានដូស ដែលទើបបញ្ជាទិញពីចិនក្នុងតម្លៃ ១៥ លានដុល្លារ

វ៉ាក់សាំង Sinovac លើកនេះចំនួន ៥០ ម៉ឺនដូសថ្មីនេះ កម្ពុជាបានបញ្ជាទិញជំហានទីពីរ ដោយកន្លងទៅ រដ្ឋាភិបាល បានបញ្ជាទិញវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovasc ពីចិន ប្រមាណ ១,៥លានដូស ក្នុងតម្លៃ១៥លានដុល្លារ។

ទាក់ទង់នឹងការផ្ដល់វ៉ាក់សាំង កាលពីថ្ងៃទី១០មេសា ប្រមុខរាជរដ្ឋាភិបាល បានអះអាងថា បើគ្មានអ្វីប្រែប្រួលនោះ វ៉ាក់សាំង ប្រមាណ ៨លានដូសទៀត នឹងដឹកមកដល់កម្ពុជា ជាបន្តបន្ទាប់ នៅចន្លោះខែមេសា ដល់ខែសីហា ឆ្នាំនេះ។ ប៉ុន្តែ សម្តេច ហ៊ុន សែន មិនបានបញ្ជាក់ពីប្រភេទវ៉ាក់សាំងនោះទេ។ សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះ៖ «នៅថ្ងៃទី១៧នេះនឹងមកដល់ (វ៉ាក់សាំង) ចំនួនកន្លះលានដូសទៀត។ ខែឧសភា នឹងមកដល់ ចំនួន១លាន៥សែនដូស ។ ខែមិថុនានឹងមកដល់ចំនួន៣លានដូស។ ខែកក្កដានឹងមកដល់២លានដូស ខែសីហានឹងមក ដល់១លានដូស»។

វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសទៀត ដែលកម្ពុជាបញ្ជាទិញបានមកដល់ហើយ
វ៉ាក់សាំង Sinovac លើកនេះចំនួន ៥០ ម៉ឺនដូសថ្មីនេះ កម្ពុជាបានបញ្ជាទិញជំហានទីពីរ។ (រូបថត៖ Thmey Thmey.com)

វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។ ជាមួយនឹងការមកដល់វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៥០ម៉ឺនដូសនេះ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជាប្រទេសចិនស្ថិតក្នុងស្ថានភាពដែលមានតម្រូវការវ៉ាក់សាំងក៏ដោយ ក៏នៅតែបន្តផ្តល់ទៅតាមតម្រូវការបញ្ជាទិញរបស់ភាគីកម្ពុជាដែរ។ នេះបានបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពដែកថែបប្រៀបដូចបងប្អូនរវាងប្រទេសទាំងពីរ។

ស្ថានទូតចិននៅកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា វ៉ាក់សាំងចិនអាចរួមចំណែកយ៉ាងសកម្មជូនដល់ប្រជាជនកម្ពុជា ក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩។

បច្ចុប្បន្ន កម្ពុជាមានវ៉ាក់សាំងបង្ការកូវីដ-១៩ចំនួន៣ប្រភេទ ស្មើនឹង ៣,១២៤,០០០ដូស ដោយក្នុងនោះ វ៉ាក់សាំងរបស់ក្រុមហ៊ុនSinopharm ចំនួន១,៣លានដូស ដែលកម្ពុជាទទួលបានពីរដ្ឋាភិបាលចិន តាំងពីថ្ងៃទី៧កុម្ភៈ ឆ្នាំ២០២១មក។ បន្ទាប់មកកម្ពុជា ក៏ទទួលបានវ៉ាក់សាំងCOVISHIELD ចំនួន៣២៤,០០០ដូស ជាជំនួយរបស់កម្មវិធីCOVAX និង១,៥លានដូសទៀត ជាវ៉ាក់សាំងរបស់ក្រុមហ៊ុនSinovac ដែលកម្ពុជាបញ្ជាទិញពីចិន ក្នុងតម្លៃ១៥លានដុល្លារ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃ១៥មេសា កម្ពុជា មានពលរដ្ឋសរុប ១,២២៣,៣២២នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយក្នុងនោះ មាន៩៥៤,០៦៧នាក់ ជាក្រុមពលរដ្ឋមានអាទិភាព និង ២៦៩,២៥៥នាក់ទៀត ជាកងកម្លាំងយោធា៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ