Trending now

ពិធីរាំនិងលោតម៉ុងសាយក្នុងទិវាចូលឆ្នាំថ្មីនៅតំបន់ណាមបូ

19:26 | 02/04/2021 ហេង វុធ្ធី

យុគសម័យ - លោតម៉ុងសាយក្នុងថ្ងៃចូលឆ្នាំថ្មីគឺជាទំនៀមទម្លាប់ដ៏ល្អឯកត្រូវបានប្រជា ជននៅ ណាមបូ ថែរក្សាផ្ទេរបន្តៗ ជាច្រើនជំនាន់មកហើយភាគច្រើនគឺនៅមូលដ្ឋានទាំងឡាយដែលមានជនជាតិ ចិន រស់នៅយ៉ាងច្រើនកុះករដូចទីក្រុង ហូជីមិញ ខេត្ត សុកត្រាំង ទីក្រុង កឹនធើ ខេត្ត បាកលៀវ...។

ស្ដ្រី​វៀតណាម​កាន់​តែ​ពេញនិយម ​ក្នុង​អាជីព​ឡក​ម៉ុងសាយ ស្ដ្រី​វៀតណាម​កាន់​តែ​ពេញនិយម ​ក្នុង​អាជីព​ឡក​ម៉ុងសាយ
ពិធីរាំនិងលោតម៉ុងសាយក្នុងទិវាចូលឆ្នាំថ្មីនៅតំបន់ណាមបូ
ការសម្តែង " ក្បាច់លោតម៉ុងសាយលើដែក" - ជាទស្សនីយភាពមួយដ៏ល្អឯករបស់សិល្បៈរបាំម៉ុងសាយប្រពៃណី តែងបានសម្តែងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីបុណ្យហែអ្នកតា

លោតម៉ុងសាយក្នុងថ្ងៃចូលឆ្នាំថ្មីគឺជាទំនៀមទម្លាប់ដ៏ល្អឯកត្រូវបានប្រជា ជននៅ ណាមបូ ថែរក្សាផ្ទេរបន្តៗ ជាច្រើនជំនាន់មកហើយភាគច្រើនគឺនៅមូលដ្ឋានទាំងឡាយដែលមានជនជាតិ ចិន រស់នៅយ៉ាងច្រើនកុះករដូចទីក្រុង ហូជីមិញ ខេត្ត សុកត្រាំង ទីក្រុង កឹនធើ ខេត្ត បាកលៀវជាដើម។

រឿងដំណាលតៗ មកថា ទំនៀមលោតម៉ុងសាយគឺផ្តើមពីរឿងប្រជាប្រិយ “ប្រវត្តិសត្វ នៀននិងលោកតា ហុងជុនឡាវស៊ូ”។

រឿងនិទានថា កាលពីព្រេងនាយមានសត្វកំណាច ពីក្នុងសមុទ្រឡើងមកដី គោគអុកឡុកអ្នកភូមិស្លូតត្រង់ ទម្លាប់ហៅថាសត្វ នៀន (សិង្ហ)។

ពិធីរាំនិងលោតម៉ុងសាយក្នុងទិវាចូលឆ្នាំថ្មីនៅតំបន់ណាមបូ
ទំនៀមអោយម៉ុងសាយស៊ីចំណីដើម្បីសុំសំណាងល្អ សុខភាពល្អដល់កុមារក្នុងឱកាសដើមឆ្នាំថ្មី

លោកតា កំប៉ោង (ហុងជុនឡាវស៊ូ) បានទប់ទល់និងបង្ក្រាបសត្វកំណាចនេះ ហើយបញ្ចុះបញ្ចូលបង្ហាត់អោយចេះស៊ីម្ហូបបួស លត់ដំចិត្តគំនិត សន្សំកុសល។

ចាប់តាំងពីពេលនោះមក រៀងរាល់ឆ្នាំ លោកតាកំប៉ោងតែងនាំសត្វនៀន (សិង្ហ) ចុះពីលើភ្នំទៅជូនពរឆ្នាំថ្មីហើយទំនៀមលោតម៉ុងសាយនៅថ្ងៃចូលឆ្នាំថ្មីក៏ចាប់ផ្ដើមកកើតឡើងតាំងពីពេលនោះមក។

ពិធីរាំនិងលោតម៉ុងសាយក្នុងទិវាចូលឆ្នាំថ្មីនៅតំបន់ណាមបូ
ទំនៀមអោយម៉ុងសាយស៊ីចំណីដើម្បីសុំសំណាងល្អ សុខភាពល្អដល់កុមារក្នុងឱកាសដើមឆ្នាំថ្មី

បើតាមសិល្បករប្រជាជន លោក លឺវគីមសឿង អនុប្រធានសហព័ន្ធម៉ុង សាយ តោ នាគ នៃទីក្រុង ហូជីមិញ ទំនៀមម៉ុងសាយត្រូវបានចាត់តាំងឡើងនៅឱកាសថ្ងៃចូលឆ្នាំថ្មីសំដៅផ្ដាំផ្ញើនូវបំណងប្រាថ្នារបស់ម្ចាស់ផ្ទះនិង សហគមន៍ពីនិទាឃរដូវថ្មីមួយដ៏សុខដុម រមនា មានលាភសំណាង សម្បូររុងរឿង សុំឲ្យឆ្នាំថ្មីអាកាសធាតុអំណោយផល ប្រទេសជាតិសាន្តត្រាណ ប្រជាជនសុខស្រួល។

និទាឃរដូវកំពុងមកដល់ក្នុងស្នូរស្គរម៉ុងសាយលាន់ទ្រហឹងអឺងកង។ រូបភាពម៉ុងសាយ ហក់លោតផុលផុសជាមួយនឹងលោកតាកំប៉ោងនាំមកឱ្យអ្នកមើលនូវក្តីសង្ឃឹម ក្ដីសោមនស្សរីករាយសម្រាប់ឆ្នាំថ្មីមួយបានជួបជុំគ្នា សុខសាន្តនិងសុភមង្គល៕

ហេង វុធ្ធី

VNA

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់