Trending now

ប្រទេសវៀតណាមផ្តល់ជំនួយថវិកាដល់ប្រទេសកម្ពុជាចំនួន ២០ ម៉ឺនដុល្លារដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩

08:41 | 02/04/2021 ហេង វុធ្ធី

យុគសម័យ - លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung ក៏បានថ្លែងអំណរ គុណដល់ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចំពោះ សហគមន៍ជនវៀតណាមដែលកំពុងរស់នៅ សិក្សារៀនសូត្រនិងធ្វើការនៅកម្ពុជា ព្រមទាំងវាយតម្លៃខ្ពស់ពីការដែលរាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្ដើមចាក់វ៉ាក់សាំង បង្ការកូវីដ ១៩ ជូនក្រុមអង្គទូតនានា ក្នុងនោះមានកម្មាភិបាលនិងបុគ្គលិកនៃស្ថាប័ន តំណាងវៀតណាមប្រចាំកម្ពុជាផងដែរ។

ប្រទេសវៀតណាមផ្តល់ជំនួយថវិកាដល់ប្រទេសកម្ពុជាចំនួន ២០ ម៉ឺនដុល្លារដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩
ទិដ្ឋភាពនៃពិធីនេះប្រគល់ជំនួយនេះ

នាព្រឹកថ្ងៃទី ១ ខែមេសា នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Nguyen Quoc Dung បានប្រគល់ជានិមិត្តរូបដល់ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅវៀតណាម លោក ចាយណាវុធនូវជំនួយជាទឹកប្រាក់ចំនួន ២០ ម៉ឺនដុល្លារពីរដ្ឋាភិបាលនិងប្រជាជនវៀតណាម ដើម្បីជួយរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាអាចឆ្លើយតបនឹងការរាតត្បាតនៃជំងឺកូវីដ-១៩។

អញ្ជើញថ្លែងនៅពិធីនេះ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានសង្កត់ធ្ងន់ថា រដ្ឋា ភិបាលនិងប្រជាជន វៀតណាមមានបំណងថា កញ្ចប់ជំនួយទឹកប្រាក់ចំនួន២០ម៉ឺនដុល្លា អាមេរិកនេះ នឹងចូលរួមចំណែកក្នុងការជួយឧបត្ថម្ភរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា គ្រប់គ្រងការឆ្លងរាលដាលនៃជម្ងឺរាតត្បាតយ៉ាងឆាប់ៗ ធ្វើឲ្យស្ថានភាពវិលត្រឡប់មក រកប្រក្រតីភាព ហើយបន្តជំរុញការស្ដារឡើងវិញនិងការអភិវឌ្ឍនៃខឿនសេដ្ឋកិច្ច។

ក្នុងឱកាសនេះដែរ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung ក៏បានថ្លែងអំណរ គុណដល់ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចំពោះ សហគមន៍ជនវៀតណាមដែលកំពុងរស់នៅ សិក្សារៀនសូត្រនិងធ្វើការនៅកម្ពុជា ព្រមទាំងវាយតម្លៃខ្ពស់ពីការដែលរាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្ដើមចាក់វ៉ាក់សាំង បង្ការកូវីដ ១៩ ជូនក្រុមអង្គទូតនានា ក្នុងនោះមានកម្មាភិបាលនិងបុគ្គលិកនៃស្ថាប័ន តំណាងវៀតណាមប្រចាំកម្ពុជាផងដែរ។

រីឯខ្លួនវិញ លោកឯកអគ្គរាជទូត ចាយ ណាវុធ បានសង្កាត់ធ្ងន់ថា ជំនួយជាទឹក ប្រាក់យ៉ាងទាន់ពេលវេលារបស់វៀតណាម បានឆ្លុះបញ្ចាំងពីទឹកចិត្ត “ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក” និងបង្កើតកំលាំងចលករសម្រាប់កម្ពុជាក្នុងការខិតខំប្រឹងប្រែងទប់ស្កាត់ជំងឺដ៏កាចសាហាវនេះប្រកបដោយជោគជ័យនាពេលអនាគតផងដែរ៕

ហេង វុធ្ធី

nhandan.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស
អ្នកប្រាជ្ញកម្ពុជាមានការរំពឹងទុកខ្ពស់ចំពោះមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម
ស្វ័យភាពជាយុទ្ធសាស្ត្រ៖ ភាពធន់របស់វៀតណាមក្នុងយុគសម័យថ្មី
លោកអគ្គលេខាបក្ស តូ ឡឹម៖ ប្រទេសជាតិបានប្រមូលផ្តុំឋានៈនិងកម្លាំងគ្រប់គ្រាន់ដើម្បីចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង
ខេត្តអានយ៉ាងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយបន្តរំលោភបំពានឥតឈប់ឈរដោយ