Trending now

វៀតណាមសហការជាមួយកូរ៉េខាងត្បូងជ្រើសរើសគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

16:17 | 01/04/2021

នាពេលថ្មីៗនេះ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម សហការជាមួយក្រសួងវិទ្យាសាស្រ្ត បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍កូរ៉េខាងត្បូង បានចាប់ផ្តើមកម្មវិធីនៃកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឆ្នាំ ២០២១-២០២៤។

ពង្រឹងកិច្ចសហប្រតិបត្តិការរវាង​ក្រុមសមាជិក​សភា​នៃប្រទេសទាំង​ពីរវៀតណាម- កូរ៉េខាងត្បូង ពង្រឹងកិច្ចសហប្រតិបត្តិការរវាង​ក្រុមសមាជិក​សភា​នៃប្រទេសទាំង​ពីរវៀតណាម- កូរ៉េខាងត្បូង
លើកកម្ពស់ទំនាក់ទំនងរវាង វៀតណាម - កូរ៉េខាងត្បូង ឲ្យកាន់តែទទួលបានផ្លែផ្កាជាច្រើន ក្នុងស្ថានភាពថ្មី លើកកម្ពស់ទំនាក់ទំនងរវាង វៀតណាម - កូរ៉េខាងត្បូង ឲ្យកាន់តែទទួលបានផ្លែផ្កាជាច្រើន ក្នុងស្ថានភាពថ្មី
វៀតណាមសហការជាមួយកូរ៉េខាងត្បូងជ្រើសរើសគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
រូបថតឧទាហរណ៍ (kinhtedothi.vn)

អាស្រ័យហេតុនេះ ភាគីទាំងពីរជូនដំណឹងដល់អ្នកវិទ្យាសាស្ត្រ និងអង្គការស្រាវជ្រាវនៃប្រទេសទាំងពីរ ដាក់ចេញគម្រោងស្រាវជ្រាវរួមគ្នាដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារវាង វៀតណាមនិងកូរ៉េខាងត្បូង។

គម្រោងផ្តោតលើវិស័យបច្ចេកវិទ្យាព័ត៌មាន ជីវបច្ចេកវិទ្យា បច្ចេកវិទ្យាអាកាសធាតុនិងបរិស្ថាន រួមទាំងបច្ចេកវិទ្យាណាណូផង​ដែរ​។ គម្រោងត្រូវបានជ្រើសរើសនឹងត្រូវបានឧបត្ថម្ភដោយភាគីទាំងពីរនិងត្រូវអនុវត្តរយៈពេល ៣ ឆ្នាំជាមួយនឹងការវាយតម្លៃប្រចាំឆ្នាំដើម្បីសម្រេចចិត្តការអនុវត្តគម្រោងនៅឆ្នាំបន្ដបន្ទាប់។

ពេលវេលាដាក់ពាក្យសម្រាប់គម្រោងស្រាវជ្រាវពីថ្ងៃទី ២៦ ខែមីនា ដល់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២១ តាមគេហទំព័រ៖ stm.most.gov.vn ឬ ផ្ញើមកក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នៅអាស័យដ្ឋានលេខ ១១៣ ផ្លូវ Tran Duy Hung សង្កាត់ Trung Hoa ខ័ណ្ឌ Cau Giay ទីក្រុងហាណូយ៕

VOV

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi Sanae បញ្ចប់ទស្សនកិច្ចផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ
សិស្សដែលមានជីវភាពលំបាកចំនួន ៣៥៥ នាក់នៅខេត្ត Ha Tinh ទទួលបានអាហារូបករណ៍ Zhi Shan
វៀតណាម - ជប៉ុន បង្កើនការសម្របសម្រួលជំរុញការរំសាយអាវុធ
មិត្តភក្តិអន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអភិវឌ្ឍន៍ និងទិសដៅថ្មីរបស់វៀតណាម
ការទូតដំបូងបង្អស់ដាស់សន្ទុះអំណាចទន់៖ នៅពេលរូបភាពវៀតណាមរីកសាយភាយតាមរយៈបទពិសោធន៍នៃជីវភាពប្រចាំថ្ងៃ