Trending now

វត្តបូរាណនៅកណ្តាលបេតិកភណ្ឌពិភពលោកត្រាងអាន (Trang An)

08:50 | 06/06/2017

វត្ត​ប៊ិច​ដុង (Bich Dong) ​ស្ថិត​នៅ​ក្នុង​ប្រជុំ​បេតិកភណ្ឌ​ពិភពលោក​ត្រាង​អាន​ (Trang An)។ វត្ត​នៅ​មាន​នាម​មួ​យ​ផ្សេង​គឺ​ “​បាចង៉ុក​ថាច់​សើន​ដុង​ - Bach Ngoc Thach Son Dong” មាន​ន័យ​ថា​វត្ត​​ថ្ម​ស្អាត​ដូច​កែវ​មុនី​ បាន​ស្តេច​ក្រាញ់​​ទ្រិញ​សឹម (Trinh Sam) ​ (​១៧៦៧-១៧៨២) មាន​ប្រសិទ្ធិនាម​ថា​ “​ណាម​ធៀន​ឌេញី​ដុង - Nam Thien De Nhi Dong​”។ រាល់​ឱកាស​​និទាឃរដូវ​​មកដល់​ វត្ត​ទាក់ទាញ​ពុទ្ធបរិស័ទ​​និង​ភ្ញៀវ​ទេសចរណ៍​យ៉ាង​ច្រើន​មក​ទស្សនា​​គយ​គន់​ទេសភាព​។​

វត្ត​ប៊ិច​ដុង​ (Bich Dong) ស្ថិត​នៅ​លើ​ដង​ភ្នំ​ថ្ម​ ងូ​ញ៉ាក​​ (Ngu Nhac) ចំណុះ​ឃុំ​​និញ​ហាយ (Ninh Hai) ​ស្រុក​ហ្វ័រ​ឡឺ​ (Hoa Lu) ខេត្ត​និញ​ប៊ិញ (Ninh Binh)​។ វត្ត​បាន​កសាង​តាម​បែប​អក្សរ​ “តាម - Tam” ក្នុង​ភាសា​ហាន​ រួម​មាន​បី​ល្វែង​មិនតភ្ជាប់​​គ្នា​ ផ្អែក​ទៅ​លើ​ខ្នង​​ភ្នំ​​ពីទី​​ទាប​ឡើង​ដល់ទី​​ខ្ពស់ ​​ក្លាយជា​វត្ត​បី​ផ្សេង​គ្នា​ លេច​អណ្តែត​​ក្រោម​​ដើម​កល្បព្រឹក្ស​មែក​សាខា​​ពណ៌​បៃ​តង​ ​នៅ​កណ្តាល​ព្រៃ​ភ្នំ​ដ៏​ធំល្វឹ​ងល្វើយ​​។​​

ស្ពានថ្មនាំទៅកាន់ខ្លោងទ្វារវត្តប៊ិចដុង (Bich Dong) សាងភ្ជាប់ដោយថ្មខៀវ។ ស្ពានមាន៤ខណ្ឌ បានឆ្លាក់ក្បាច់ក្បូររូបក្បាលនាគ។

បរិយាកាសខាងក្នុងដុងតោយ (Dong Toi) មានអាចិតសិលាដែលមានរូបភាពចម្លែក។



មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ