Trending now

ប្រទេសវៀតណាមនៅតែជាដៃគូដ៏សំខាន់មួយរបស់អង្គការ FAO

00:54 | 14/05/2019

នាថ្ងៃទី ៧ ខែកុម្ភៈ នៅទីក្រុងរ៉ូមនៃប្រទេសអ៊ីតាលី ឯកអគ្គរដ្ឋទូតនិងជាតំណាងអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការស្បៀងអាហារពិភពលោក នៃអង្គការសហប្រជាជាតិ (FAO) លោកស្រី Nguyen Thi Bich Hue បានអញ្ជើញប្រគល់លិខិតផ្ទេរសិទ្ធិ ដល់អគ្គនាយកអង្គការ FAO វេជ្ជបណ្ឌិត José Graziano Da Silva។

ឯកអគ្គរដ្ឋទូតរបស់វៀតណាមប្រចាំ FAO លោកស្រី Nguyen Thi Bich Hue បានអញ្ជើញប្រគល់លិខិតផ្ទេរសិទ្ធិដល់អគ្គនាយកអង្គការ FAO វេជ្ជបណ្ឌិត José Graziano Da Silva

ក្នុងពិធីទទួលឯកអគ្គរដ្ឋទូត លោកស្រី Nguyen Thi Bich Hue អគ្គនាយក FAO បានវាយតម្លៃខ្ពស់ ចំពោះប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលវៀតណាមនិងអង្គការ FAO ជាពិសេសនៅពេលដែលភាគីទាំងពីរទើបតែប្រារព្ធខួបលើក ទី៤០នៃសកម្មភាពប្រតិបត្តិការរបស់អង្គការ FAO នៅប្រទេសវៀតណាម ដោយចាត់ទុកថានេះជាគំរូជោគជ័យមួយនៃកិច្ចសហប្រតិបត្តិការ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការ សហប្រ ជាជាតិ។ លោក José Graziano Da Silva បានស្វាគមន៍ចំពោះការចូលរួមរបស់វៀត ណាម ក្នុងកិច្ចព្រមព្រៀង PSMA (កិច្ចព្រមព្រៀងស្តីពីវិធានការរបស់រដ្ឋដែលមានកំពង់ផែដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់ ដោយគ្មានការប្រកាសនិងមិនគោរពតាមបទបញ្ជារបស់ FAO) ព្រមទាំងឯកភាពលើសំណើររបស់វៀតណាមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ រួមទាំងជំនួយបច្ចេកទេស អនុវត្តន៍បច្ចេកវិទ្យា ជឿនលឿនផងដែរ។

ចំណែកឯឯកអគ្គរដ្ឋទូតវៀតណាមលោកស្រី Nguyen Thi Bich Hue បានសង្កត់ធ្ងន់ ថា វៀតណាមនឹងបន្តរួមចំណែកយ៉ាងសកម្មក្នុងបណ្តាសកម្មភាពរបស់អង្គការ FAO នាពេលខាងមុខ ជាពិសេសក្នុងវិស័យដែលវៀតណាមមានប្រៀបខ្លាំងនិងបទពិសោធន៍ច្រើន ដូចជា: ផលិតកម្មស្រូវនិងវារីវប្បកម្មជាដើម។ ឯកអគ្គរដ្ឋទូតវៀត ណាមលោកស្រី Nguyen Thi Bich Hue ក៏បានលើកឡើងដែរថា ប្រទេសវៀតណាមមានបំណងចង់ឲ្យអង្គការ FAO បន្តគាំទ្រការកសាងកសិកម្មស្អាត មានសមត្ថភាពពេញលេញសម្រាប់ការប្រកួតប្រជែងនិងសមស្របជាមួយបម្រែបម្រួលអាកាសធាតុ តាមនោះរួមចំណែកធានាសន្តិសុខស្បៀង អភិវឌ្ឍន៍សេដ្ឋកិច្ចនិងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសផងដែរ៕

(ប្រភពព័ត៌មាន: VOVWORLD)