Trending now

ប្រគល់ថវិកាជំនួយពីរដ្ឋាភិបាលវៀតណាមជូនប្រទេសកម្ពុជា

10:15 | 27/09/2020

នៅថ្ងៃទី ២៥ ខែកញ្ញា នៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai ខេត្ត Tay Ninh បញ្ជាការដ្ឋានយោធភូមិភាគទី ៧ នៃកងទ័ពប្រជាជនវៀតណាម បានរៀបចំពិធីប្រគល់ថវិកាជំនួយឆ្នាំ ២០២០ របស់រដ្ឋាភិបាលវៀតណាមសម្រាប់កិច្ចសហប្រតិបត្តិការស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលបានពលីជីវិតនៅប្រទេសកម្ពុជាក្នុងសម័យសង្រ្គាម ជូនយោធភូមិភាគទី២, ទី៤, ទី៥ និងខេត្ត ក្រុងចំនួន​១១ នៃព្រះរាជាណាចក្រកម្ពុជា។

តំណាងថ្នាក់ដឹកនាំយោធភូមិភាគទី ៧ ប្រគល់ប្រាក់ជំនួយ​ជានិមិត្តរូបជូន​អង្គភាពកម្ពុជា

ក្រោយរយៈពេល ១៩ ឆ្នាំ ក្រុមជំនាញស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៃយោធភូមិភាគទី ៧ កងទ័ពប្រជាជនវៀតណាមបានស្វែងរក ជីកគាស់ ប្រមូល និងធ្វើមាតិភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនចំនួន ៩,៩៤២ អដ្ឋិធាតុ។ ថ្នាក់ដឹកនាំនៃយោធភូមិភាគទី ៧ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងបណ្ដាយោធភូមិភាគ នៃកងយោធពលខេមរភូមិន្ទដែលបានបង្កលក្ខណៈងាយស្រួលចំពោះក្រុមជំនាញនៃយោធភូមិភាគ ៧ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ តាមការគ្រោង ក្រោយការរាតត្បាត Covid-19 ត្រូវបានគ្រប់គ្រង ហើយបានការអនុញ្ញាតពីគណៈកម្មការជំនាញនៃរដ្ឋាភិបាលទាំង ២ នោះ យោធភូមិភាគទី ៧ នឹងបន្តបញ្ជូនក្រុមស្វែងរកនិងប្រមូលអធ្ឋិធាតុយុទ្ធជនពលីវៀតណាមទៅកម្ពុជាដើម្បីបន្តអនុវត្តបេសកកម្មរបស់ខ្លួន៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Quang Tri៖ ពីទឹកដីដែលធ្លាប់រងគ្រោះបំផ្លិចបំផ្លាញដោយសារសង្គ្រាម មកជាចំណុចណាត់ជួបនៃកិច្ចសហប្រតិបត្តិការវៀតណាម - សហរដ្ឋអាមេរិក
វៀតណាមគឺជា "កូនសោ" ដើម្បីរក្សាភាពតុល្យភាពនៃតំបន់អាស៊ានទាំងមូល
ចំណុចថ្មីៗនៃអនុក្រឹត្យលេខ ២០០/២០២៦/NĐ-CP ដែលសហគ្រាសបោះផ្សាយសញ្ញាបណ្ណត្រូវយកចិត្តទុកដាក់
វិស័យកសិកម្មលើកកម្ពស់តម្លៃប្រើប្រាស់ដីធ្លី ឆ្ពោះទៅរកការនាំចេញឱ្យបាន ៧៤ ពាន់លានដុល្លារ
គោលនយោបាយបច្ចេកវិទ្យាជាន់ខ្ពស់ត្រូវតែបង្កើតកម្លាំងចលករឱ្យសហគ្រាសវិនិយោគលើការស្រាវជ្រាវ