Trending now

ធនធានមនុស្សវៀតណាមរួមចំណែកជាវិជ្ជមានដល់សេដ្ឋកិច្ចជប៉ុនបន្ទាប់ពី Covid-19

11:57 | 28/02/2021

នាថ្ងៃទី ២៥ ខែកុម្ភៈ កាសែតពាណិជ្ជកម្មទំនើបរបស់ជប៉ុន បានចុះផ្សាយអត្ថបទមួយស្តីពីពលករបរទេស ដោយលើកឡើងថា វៀតណាមបន្តជាប្រភពផ្គត់ផ្គង់កម្លាំងពលកម្មដ៏សំខាន់មួយសម្រាប់ការស្តារឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ជប៉ុនបន្ទាប់ពី Covid-19 ។

សិក្ខាកាមវៀតណាម និងសហសេវិកជប៉ុន នៅកន្លែងធ្វើការក្នុងខេត្ត Iwate (រូបថត៖ vnanet.vn)

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន នៅខែតុលា ឆ្នាំ ២០២០ អត្ថបទបានបញ្ជាក់ថា ចំនួនពលករបរទេសនៅជប៉ុនបានឈានដល់កំរិតខ្ពស់គឺ ១.៧២ លាននាក់ កើនឡើង ៤% បើប្រៀបធៀបនឹងឆ្នាំ ២០១៩។ ក្នុងនោះ ពលករបរទេសបានកើនឡើងយ៉ាងខ្លាំងនៅក្នុងវិស័យជាច្រើនដូចជា សំណង់កើនឡើង ១៩% សុខាភិបាល និងសុខុមាលភាពសង្គមកើនឡើង ២៦.៨%។ វៀតណាមជាប្រទេសមួយដែលបំពេញយ៉ាងល្អនូវលក្ខខណ្ឌទាំងនេះ ដូច្នេះចំនួនពលករវៀតណាមនៅជប៉ុនបានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងមក។

អត្ថបទបានបញ្ជាក់ថា តម្រូវការពលករបរទេសនឹងបន្តកើនឡើងដោយឥតឈប់ឈរនៅក្នុងប្រទេសជប៉ុន បន្ទាប់ពីប្រទេសនេះបានលើកស្ថានភាពអាសន្ន ហើយកាន់តែខ្ពស់ជាងនេះបន្ទាប់ពីការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ត្រូវបានគ្រប់គ្រងយ៉ាងល្អ៕

(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Quang Tri៖ ពីទឹកដីដែលធ្លាប់រងគ្រោះបំផ្លិចបំផ្លាញដោយសារសង្គ្រាម មកជាចំណុចណាត់ជួបនៃកិច្ចសហប្រតិបត្តិការវៀតណាម - សហរដ្ឋអាមេរិក
វៀតណាមគឺជា "កូនសោ" ដើម្បីរក្សាភាពតុល្យភាពនៃតំបន់អាស៊ានទាំងមូល
ចំណុចថ្មីៗនៃអនុក្រឹត្យលេខ ២០០/២០២៦/NĐ-CP ដែលសហគ្រាសបោះផ្សាយសញ្ញាបណ្ណត្រូវយកចិត្តទុកដាក់
វិស័យកសិកម្មលើកកម្ពស់តម្លៃប្រើប្រាស់ដីធ្លី ឆ្ពោះទៅរកការនាំចេញឱ្យបាន ៧៤ ពាន់លានដុល្លារ
គោលនយោបាយបច្ចេកវិទ្យាជាន់ខ្ពស់ត្រូវតែបង្កើតកម្លាំងចលករឱ្យសហគ្រាសវិនិយោគលើការស្រាវជ្រាវ