Trending now

កំពូលមហាអំណាចសេដ្ឋកិច្ច G7 សន្យាបរិច្ឆាគលុយ «២០លានដុល្លារ» ជួយពន្លត់ភ្លើងឆេះព្រៃ Amazon

09:11 | 27/08/2019 (ប្រភព៖ Fresh News)

ភ្លើងឆេះព្រៃ Amazon បានក្លាយជាប្រធានបទក្តៅគគុកនាពេលបច្ចុប្បន្ននេះ ដោយប្រទេសប្រេស៊ីលបាននិងកំពុងទទួលរងការដាក់សម្ពាធ ឲ្យព្យាយាមពន្លត់ភ្លើងឆេះព្រៃ ដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនេះឲ្យបាន ខណៈមហាអំណាចសេដ្ឋកិច្ចកំពូល G7 ដែលបានជួបប្រជុំគ្នានៅប្រទេសបារាំងនោះ បានសន្យាបរិច្ចាគថវិកា ២០លានដុល្លារអាមេរិក ដើម្បីជួយដល់សកម្មភាពពន្លត់ភ្លើងព្រៃ ដែលបាននិងកំពុងកើតមានធ្ងន់ធ្ងរជាងគេនៅប្រេស៊ីល និងបូលីវី។ នេះបើតាមការចេញផ្សាយដោយ TRT World នាយប់ថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩។

ភ្លើងឆេះព្រៃ Amazon បណ្តាលឱ្យមានការភ្ញាក់ផ្អើល និងព្រួយបារម្ភពេញពិភពលោក (រូបថតៈ FN)

ក្រៅពីទឹកប្រាក់ ២០លានដុល្លារខាងលើនេះ មេដឹកនាំប្រទេសកំពូលៗ G7 មានដូចជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ, អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែឡា មើគែល និងប្រធានាធិបតីបារាំងលោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង ជាដើមបានសន្យាថា នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងជាលក្ខណៈអន្តរជាតិ ដើម្បីការពារព្រៃគំរបទឹកភ្លៀង និងជាសួតដកដង្ហើមរបស់ភពផែនដីនេះឲ្យមានសុវត្ថិភាព។

កំពូលមហាអំណាចសេដ្ឋកិច្ច G7 សន្យាបរិច្ឆាគលុយ «២០លានដុល្លារ» ជួយពន្លត់ភ្លើងឆេះព្រៃ Amazon (រូបថតៈ FN)

គួរបញ្ជាក់ថា ប្រទេសអង់គ្លេសដាច់ដោយឡែកប៉ុណ្ណោះ ក៏បានសន្យាផ្តល់ទឹកប្រាក់ជាង ១២លានដុល្លារអាមេរិកផងដែរ ទៅដល់បេសកកម្មពន្លត់ភ្លើងឆេះព្រៃ Amazon។ ព្រៃ Amazon គ្របដណ្ដប់លើប្រទេសដូចជា ប្រេស៊ីល, បូលីវី, កូឡុំប៊ី, អេក្វាដ័រ, ដែនដីបារាំងហ្គីយ៉ាណា (French Guiana), ហ្គូយ៉ាណា (Guyana), ប៉េរូ, ស៊ូរីណេម (Suriname) និងប្រទេសវេណេស៊ុយអេឡា។ ប៉ុន្តែព្រៃដែលគេចាត់ទុកថា ជាសួតរបស់ភពផែនដីមួយនេះ គ្របដណ្ដប់លើប្រទេស Brazil ជាង ៦០ភាគរយឯណោះ ហើយកន្លែងដែលឆេះច្រើនជាងគេ ក៏ស្ថិតនៅប្រេស៊ីលផងដែរ៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ