Trending now

វៀតណាមសន្យាសហប្រតិបត្តិការជាមួយប្រទេសនានាក្នុងការបង្ការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

14:34 | 04/04/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ឧត្តមសេនីយ៍ឯក លោក Nguyen Van Thanh បានសង្កត់ធ្ងន់ថា វៀតណាម សន្យា ចូលរួមពេញលេញក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរបស់អាស៊ាននិយាយរួមនិងកិច្ចសហប្រតិបត្តិការលើវិស័យបង្ការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្កងដែន។

ឧត្តមសេនីយ៍ឯក លោក Nguyen Van Thanh និងនាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-ocha (រូបថតៈ Son Nam/Vietnam+)

នាថ្ងៃទី ៣ ខែមេសា កិច្ចប្រជុំជាន់ខ្ពស់ថ្នាក់តំបន់ ស្តីពីការធ្វើសមកាលកម្មនូវផែនការពាណិជ្ជកម្មនិងសន្តិសុខ ជួយឧបត្ថម្ភគោលដៅអាស៊ានឆ្នាំ ២០២៥ ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងបាងកកប្រទេសថៃ។

គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាលវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ឯក លោក Nguyen Van Thanh អនុរដ្ឋមន្ត្រីក្រសួងនគរបាល អញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកនេះផងដែរ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៤ខែមេសា ដោយមានការចូលរួមរបស់មន្ត្រីជាន់ខ្ពស់នៃបណ្តាប្រទេសអាស៊ាននិងប្រទេសដៃគូសន្ទនាមួយចំនួន។ កិច្ចប្រជុំបានផ្តោតការពិភាក្សាលើបញ្ហាគ្រប់គ្រងព្រំដែន សំដៅដោះស្រាយរាល់ការសាកល្បងសន្តិសុខសំខាន់ៗ ក្នុងដំណើរការបើកទូលាយសេដ្ឋកិច្ចក្នុងតំបន់។

អញ្ជើញថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំ នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-ocha បានសង្កត់ធ្ងន់ថា នាពេលកន្លងទៅ ថៃនិងប្រទេសនានាក្នុងតំបន់ត្រូវប្រឈមមុខជាមួយបញ្ហាជាច្រើនពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀននិងឧក្រិដ្ឋកម្មឆ្លងដែន។

យុទ្ធសាស្ត្ររួមមួយស្តីពីកិច្ចការពារព្រំដែននឹងជួយបង្កើនស្ថិរភាពនិងសន្តិសុខក្នុងតំបន់ ជាពិសេស បង្កលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍនិងកំណើនពាណិជ្ជកម្មតាមព្រំដែន។

ឧត្តមសេនីយ៍ឯក លោក Nguyen Van Thanh ថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថតៈ Son Nam/Vietnam+)

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានគណៈប្រតិភូវៀតណាម លោកឧត្តមសេនីយ៍ឯក Nguyen Van Thanh អនុរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានលើកឡើងថា បទឧក្រិដ្ឋឆ្លងដែនឆ្លងកាត់ព្រំដែន បានគំរាមកំហែងផ្ទាល់ដល់ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងតំបន់ជានិយាយរួមនិងវៀតណាមនិយាយដោយឡែក។ ហេតុដូច្នេះ ប្រទេសអាស៊ានទាំងអស់ ចាំបាច់ត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធ និងប្រយុទ្ធប្រឆាំងប្រកបដោយប្រសិទ្ធិភាព ជាមួយឧក្រិដ្ឋកម្មគ្រប់ប្រភេទ។

ឧត្តមសេនីយ៍ឯក លោក Nguyen Van Thanh ក៏បានលើកសំណើរមួយចំនួន សំដៅទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនដូចជា: ការកែលម្អប្រព័ន្ធឯកសារច្បាប់នៅក្នុងវិស័យបង្ការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននៅក្នុងតំបន់អាស៊ាន និងបង្កើនការផ្លាស់ប្តូរព័ត៌មាន ក៏ដូចជាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនារបស់អាស៊ានជាដើម។

គណៈប្រតិភូវៀតណាមដែលចូលរួមក្នុងកិច្ចប្រជុំ (រូបថតៈ Son Nam/Vietnam+)

ចំពោះការសន្យារបស់វៀតណាម ឧត្តមសេនីយ៍ឯកលោក Nguyen Van Thanh បានសង្កត់ធ្ងន់ថា ជាសមាជិកសកម្មនិងមានការទទួលខុសត្រូវរបស់អាស៊ាន, វៀតណាមប្តេជ្ញាចូលរួមយ៉ាងពេញលេញរាល់ក្របខ័ណ្ឌសហប្រតិបត្តិការរបស់អាស៊ាននិយាយរួមនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យបង្ការ ប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនជាពិសេស ធានាសូចនាករសន្តិសុខនិងសុវត្ថិភាពផងដែរ៕

កិច្ចប្រជុំជាន់ខ្ពស់ថ្នាក់តំបន់ ស្តីពីការធ្វើសមកាលកម្មនូវផែនការពាណិជ្ជកម្មនិងសន្តិសុខ ជួយឧបត្ថម្ភគោលដៅអាស៊ាន ឆ្នាំ ២០២៥ត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលថៃ សហការជាមួយការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកអំពីការបង្ការប្រឆាំងគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) និងមានការរចូលរួមពីបណ្តាប្រទេសជាសមាជិកអាស៊ាននិងដៃគូសន្ទនាមួយចំនួន។ កិច្ចប្រជុំនេះត្រូវផ្តោតលើការពិភាក្សា ស្តីពីបញ្ហាការគ្រប់គ្រងព្រំដែន ដើម្បីដោះស្រាយរាល់បញ្ហាសន្តិសុខសំខាន់ៗ នៅក្នុងដំណើរការបើកទូលាយសេដ្ឋកិច្ចនៅក្នុងតំបន់។

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម