Trending now

ថ្ងៃទី ១៧ ខែមេសាឆ្នាំ ១៩៧៥ គឺថ្ងៃដែលពួកខ្មែរក្រហមឡើងកាន់អំណាច

10:28 | 18/04/2020 (សរុបដោយសាមេត)

នាថ្ងៃទី ១៧ ខែមេសាឆ្នាំ ២០២០ នេះគឺថ្ងៃខួប ៤៥ឆ្នាំនៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហម។ ព្រឹត្តិការណ៍ឡើងកាន់អំណាចរបស់របបសាធារណរដ្ឋខ្មែរដឹកនាំដោយសេនាប្រមុខ លន់ នល់នេះ បានធ្វើឲ្យប្រជាជនស្លាប់អស់ប្រមាណជាង ២ លាននាក់ក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃដោយសារការកាប់សម្លាប់ ការបង្ខំឲ្យធ្វើការលើសកម្លាំង ការអត់អាហារ និងជំងឺផ្សេងៗ។

លោកប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហ៊ុន សែន នាថ្ងៃទី ១៧ ខែមេសាឆ្នាំ ២០២០ បាន រំឭកថា ក្រោមការគ្រប់គ្រងរបស់របបប៉ុល ពត រយៈពេល ៣ឆ្នាំ ៨ ខែ ២០ ថ្ងៃ គឺបានធ្វើអោយប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតអស់ជាង៣លាននាក់ ហើយនៅពេលនោះក៏គ្មានវត្តមានអង្គការសិទ្ធមនុស្សណាមកជួយប្រទេសកម្ពុជាឡើយ។

នាថ្ងៃ​ទី ១៧ ខែ​មេសា កាលពី​ ៤៥ ​ឆ្នាំមុន កងទ័ពកុម្មុយនិស្តខ្មែរក្រហមស្លៀកពាក់ខ្មៅ បានសម្រុកចូលទីក្រុងភ្នំពេញ ពីគ្រប់ច្រក។ នៅពេលនោះ ចំណែកប្រជាជននៅទីក្រុងទាំងអស់នាំគ្នា ចេញមកស្វាគមន៍ការចូលមកដល់របស់កងទ័ពខ្មែរក្រហមដែលស្លៀកពាក់ឈុតខ្មៅ កាន់អាវុធគ្រប់ដៃមានអាកា៤៧ គ្រាប់បែក និងស្ពាយបេជាដើម។ អ្នកក្រុងភ្នំពេញទាំងអស់ រីករាយ ហើយសង្ឃឹមថា ប្រទេសជាតិ ដែលជួបវិបត្តិដោយសង្គ្រាមជិត១០ឆ្នាំ មានភាពសាន្តត្រាណឡើងវិញ ព្រោះកងទ័ពខ្មែរក្រហមនោះ ស្ថិតក្រោមរដ្ឋាភិបាលដែលមានសម្តេច សីហនុ ជាប្រមុខ។

ចាប់ពីចូលបានកាន់អំណាច នៅថ្ងៃទី១៧ មេសា ១៩៧៥ ពួកខ្មែរក្រហម នៅតែបន្តហៅខ្លួនឯងថាជា “រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា” ដដែលក៏ប៉ុន្តែអំណាចពិតប្រាកដ មិនមែនស្ថិតក្នុងដៃរដ្ឋាភិបាលរួបរួមជាតិនេះទេ គឺស្ថិតក្នុងដៃពួកខ្មែរក្រហមតែម្នាក់ឯង។

នៅពេលដែលពួកខ្មែរក្រហមឡើងកាន់អំណាច របបអាវខ្មៅ បានបង្ខំប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញទាំងមូលឲ្យចាកចេញទៅតាមបណ្តាខេត្ត ហើយបន្ទាប់មកពួក​ខ្មែរ​ក្រហម​បានជម្លៀសប្រជាពលរដ្ឋពីតាមបណ្តាខេត្តទៅកាន់ជនបទ ដោយបានបង្ខំឲ្យធ្វើការដូចគោក្របីទាំងយប់ទាំងថ្ងៃគ្មានថ្ងៃសម្រាក និងជួបជុំក្រុមគ្រួសារឡើយ។

សិទ្ធិសេរីភាពពលរដ្ឋ រួមទាំងសិទ្ធិរស់រាន នៅក្នុងរបបយង់ឃ្នងនោះគឺគ្មានទេ។ សូម្បីតែស្លៀកពាក់ខោអាវក៏ពួកគេតម្រូវអោយស្លៀកពាក់តែខោអាវពណ៌ខ្មៅមួយពណ៌មួយកំប៉្លេគត់។ ក្រៅពីបង្ខំអោយធ្វើការគ្មានថ្ងៃសម្រាក របបខ្មែរ​ក្រហមបានធ្វើទារុណកម្ម និងវាយសម្លាប់ប្រជាពលរដ្ឋតាមអំពើចិត្តដោយចោទថាជាខ្មាំង។ នៅក្នុងសម័យនោះ គ្រប់យ៉ាងត្រូវបានបោះបង់ចោលរួមទាំង គេហដ្ឋាន សាលារៀន វត្តអារាម មន្ទីរពេទ្យ និងធនាគារជាដើម។

បើ​ទោះ​ជា​ជិត​កន្លះ​សតវត្ស​បាន​កន្លង​ផុត​ទៅ​ក្ដី អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ឱ្យ​ដឹង​ថា កម្ពុជា​មិន​ត្រូវ​បំភ្លេច​ចោល​នូវ​រឿងរ៉ាវ​ទាំងឡាយ​ដែល​បាន​កើតឡើង​នៅ​ក្នុង​របប​ខ្មែរក្រហម​នោះ​ទេ។ វា​ជា​រឿង​សំខាន់ ដែល​ពលរដ្ឋ​ខ្មែរ​ត្រូវ​ចងចាំ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​នៅ​ក្នុង​របប​ខ្មែរក្រហម​ដើម្បី កម្ពុជា​ចៀស​ផុត​ជាន់​ដានជើង​ចាស់៕

(សរុបដោយសាមេត)

(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ
ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dien Bien លោក​ Le Thanh Do៖​ ទទួលមរតកនូវជ័យជម្នះដ៏អស្ចារ្យដើម្បីកសាង Dien Bien ឱ្យកាន់តែខ្លាំងរឹងមាំឡើង
អនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការរៀបចំពិធីរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu