Trending now

ការគោរព ការការពារ និងការលើកស្ទួយសិទ្ធិមនុស្សគឺជាគោលការណ៍ឥតងាករេរបស់វៀតណាម

20:40 | 23/03/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានអះអាងថាការគោរព ការការពារនិងការលើកស្ទួយសិទ្ធិមនុស្សជាគោលការណ៍ឥតងាករេរបស់វៀតណាម ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang (រូបថត៖ baoquocte)

នាថ្ងៃទី ២៣ ខែមីនា ឆ្លើយតបទៅនឹងសំនួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំ ២០១៩ របស់សហរដ្ឋអាមេរិក អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានបញ្ជាក់ច្បាស់ថា៖

«ការគោរព ការការពារនិងលើកស្ទួយសិទ្ធិមនុស្សគឺជាគោលការណ៍ឥតងាករេរបស់វៀតណាម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វៀតណាមបានខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ដើម្បីធ្វើ ឱ្យប្រសើរឡើងនូវប្រព័ន្ធច្បាប់ស្តីពីសិទ្ធិមនុស្ស និងចូលរួមក្នុងសន្ធិសញ្ញាអន្តរជាតិ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចស្របជាមួយនឹងការធានាយុត្តិធម៌សង្គម និងកែលម្អជីវភាពរស់នៅរបស់ប្រជាជនឲ្យកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ លើសពីនេះទៀត រាល់ការខំប្រឹងប្រែងរបស់វៀតណាមបាននាំមកនូវសមិទ្ធិផលសំខាន់ៗ ហើយបានទទួលស្គាល់និងវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ។

វៀតណាមកត់ត្រារាល់របាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដោយបានលើកឡើងអំពីការរីកចម្រើនរបស់វៀតណាមក្នុងវិស័យការពារសិទ្ធិមនុស្ស។ មិនត្រឹមតែប៉ុណ្ណោះ របាយការណ៍នេះនៅតែមានមាតិការកង្វះលក្ខណៈសត្យានុម័តមួយចំនួនដោយផ្អែកលើព័ត៌មានដែលមិនត្រូវបានផ្ទៀងផ្ទាត់ត្រឹមត្រូវអំពីស្ថានភាពជាក់ស្តែងនៅវៀតណាមនៅ ឡើយ។

ហេតុដូច្នេះ វៀតណាមត្រៀមខ្លួនជាស្រេចពិភាក្សាជាមួយភាគីសហរដ្ឋអាមេរិកលើបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នាតាមរយៈក្របខ័ណ្ឌនៃកិច្ចពិភាក្សាសិទ្ធិមនុស្សប្រចាំឆ្នាំ ដើម្បីបង្កើនការយល់ដឹងក្នុងស្មារតីស្មោះត្រង់ បើកទូលាយ និងគោរពគ្នាទៅវិញទៅមក ក៏ដូចជាចូលរួមចំណែកក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរផងដែរ»៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម