Trending now

កុមារ សាលិ នៅកម្ពុជា ដែលត្រូវបានគេស្គាល់ទំាងក្នុងនិងក្រៅប្រទេសដោយចេះនិយាយច្រើនភាសាបានទៅបំពេញការសិក្សានៅប្រទេសចិន

16:11 | 16/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - សាលិ កុមារាដែលចេះ១៥ភាសា ល្បីទូទាំងពិភពលោក បានទៅដល់ទឹកដីប្រទេសចិនហើយ ដោយគ្រាន់តែប្អូនទៅដល់ទីនោះភ្លាម គេសង្កេតឃើញថា មានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាជនចិន។

សាលិ នៅខាងមុខសាលាភាសាបរទេស Hailiang (រូបថតៈ Facebook/Thuch Salik)

នៅពេលដែល សាលិ មកដល់សាលារៀនប្រទេសចិនភ្លាម គឺមានការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់គ្រូបង្រៀន ក៏ដូចជាសិស្សសាលា ហើយថែមទាំងមានអ្នកកាសែតចាំថត និងសម្ភាសន៍រូបប្អូនយ៉ាងច្រើនថែមទៀតផង។

ទោះជាយ៉ាងណាក្តី ទាំងនេះបានបង្ហាញឲ្យឃើញថា សាលិ ពិតជាក្មេងប្រុសដែលមានសំណាងខ្លាំងមែនទែន ដែលអាចទៅសិក្សានៅប្រទេសចិនទាំងវ័យក្មេងបែបនេះ។ ឯចំណែកមហាជន ក្រោយពីឃើញបែបនេះ ក៏សង្ឃឹមថា ប្អូនសាលិ នឹងខិតខំសិក្សាប្រកបដោយជោគជ័យ។

សូមគូសបញ្ជាក់ថា ក្រោយពេលបាន ស្រីជនជាតិម៉ាឡេស៊ីម្នាក់ដែលបានបង្ហោះវីដីអូ ជាមួយទេព្យកោសល្យដល់កំររបស់សាលិ ដែលអាចនិយាយភាសាបានដល់ទៅ១៥ភាសានោះ ហើយក្រោយពេលបង្ហោះវីឌីអូនេះភ្លាម មានការភ្ញាក់ផ្អើលខ្លំាង ជាពិសេសល្បីដល់បរទេសទៀតផង។ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ គេប្រទះឃើញក្នុងហ្វេសប៊ុករបស់លោក ឃិត ឈឿន ដែលជា អគ្គនាយក ក្រុមហ៊ុន ចំរើនសម្បត្តិ និង ផ្សារ KC បានបង្ហោះដំណឹងដ៏ល្អមួយរបស់ ធុធ សាលិ ត្រូវទៅរៀននៅប្រទេសចិន ព្រោះនេះគឺជាគោលបំណងរបស់ ធុធ សាលិ តែម្តង ដែលគាត់ចង់ទៅរៀននៅទីនោះ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម