Trending now

សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ

12:27 | 04/05/2024 យោងតាមវិទ្យុសំលេងវៀតណាម

សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញ សម្របសម្រួលជាមួយសមាគមមិត្ត ភាពជាសមាជិកនានា បានរៀបចំពិធីរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤) និងរំលឹកគុណចំពោះមិត្តភក្តិអន្តរជាតិ។

អនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការរៀបចំពិធីរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu អនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការរៀបចំពិធីរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu
អាហ្វ្រិកទទួលបានមេរៀនដ៏មានតម្លៃពីជ័យជំនះ Dien Bien Phu អាហ្វ្រិកទទួលបានមេរៀនដ៏មានតម្លៃពីជ័យជំនះ Dien Bien Phu
សម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិដែលបានគាំទ្រវៀតណាមក្នុងយុទ្ធនាការ Dien Bien Phu ជាប្រវត្តិសាស្ត្រ។
សម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិដែលបានគាំទ្រវៀតណាមក្នុងយុទ្ធនាការ Dien Bien Phu ជាប្រវត្តិសាស្ត្រ។

នៅក្នុងពិធីនេះ បណ្ដាតំណាងបានរំលឹកឡើងវិញនូវប្រពៃណីវីរភាពរបស់កងទ័ព និងប្រជាជនវៀតណាមក្នុងការតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំង ជាពិសេស ជ័យជំនះ Dien Bien Phu ដ៏“ភ្លុកទឹកភ្លុកដី”; សម្ដែងការរំលឹកវិញ្ញាណក្ខ័ន្ធ និងការដឹង គុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានហូជីមិញ នាយឧត្តមសេនីយ៍ Vo Nguyen Giap និងបណ្ដាយុទ្ធជនដែលបានប្រយុទ្ធយ៉ាងអង់អាចក្លាហានដើម្បីបង្កើតឡើង ជ័យជំនះ Dien Bien Phu ពេលនោះ។

ក្នុងឱកាសនេះ សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញ បានជូនផ្កាអនុស្សាវរីយ៍ ក៏ដូចជាសម្ដែងការដឹងគុណដល់អគ្គកុងស៊ុលនៃសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវប្រចាំទីក្រុងហូជីមិញ អគ្គកុងស៊ុលរងសាធារណៈរដ្ឋប្រជាមានិត ចិនប្រចាំទីក្រុងហូជីមិញ និងតំណាងស្ថានកុងស៊ុលសហព័ន្ធរុស្ស៊ីប្រចាំនៅទីក្រុង ហូជីមិញ ចំពោះការជួយឧបត្ថម្ភដ៏មានតម្លៃរបស់ប្រទេសទាំងនេះសម្រាប់វៀតណាម ក្នុងការតស៊ូដណ្តើមឯករាជ្យជាតិ ជាពិសេសរួមចំណែកដល់ជោគជ័យនៃយុទ្ធនាការ Dien Bien Phu ជាប្រវត្តិសាស្ត្ររបស់កងទ័ពនិងប្រជាជនវៀតណាម៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម