Trending now

អនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការរៀបចំពិធីរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu

12:15 | 04/05/2024 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី ២ ឧសភា នៅទីក្រុង Dien Bien Phu (ខេត្ត Dien Bien) ក្រុមបេសកកម្មនៃគណៈឃោសនាអប់រំមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោកឧត្ដមសេនីយ៍ឯក Nguyen Trong Nghia លេខាមជ្ឈិមបក្ស ប្រធានគណៈឃោសនាអប់រំមជ្ឈិម និងជាអនុប្រធានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំមជ្ឈិមសម្រាប់ការរៀបចំពិធីបុណ្យធំៗ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗរបស់ប្រទេសក្នុងរយៈពេល ៣ ឆ្នាំ ( ២០២៣-២០២៥) បានជួបធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត Dien Bien ស្ដីពីការរៀបចំពិធីរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu។

អាហ្វ្រិកទទួលបានមេរៀនដ៏មានតម្លៃពីជ័យជំនះ Dien Bien Phu អាហ្វ្រិកទទួលបានមេរៀនដ៏មានតម្លៃពីជ័យជំនះ Dien Bien Phu
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់ ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia និងថ្នាក់ដឹកនាំខេត្ត Dien Bien ជូនអំណោយដល់កងកម្លាំងទ័ពព្រៃនារីនៅភាគខាងត្បូង
លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia និងថ្នាក់ដឹកនាំខេត្ត Dien Bien ជូនអំណោយដល់កងកម្លាំងទ័ពព្រៃនារីនៅភាគខាងត្បូង

យោងតាមរបាយការណ៍របស់ខេត្ត Dien Bien បានបង្ហាញថា រហូតមកដល់ពេលនេះ ការរៀបចំពិធីរំលឹកខួបលើកទី៧០ នៃជ័យជំនះ Dien Bien Phu ត្រូវបានគណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនសហការជាមួយក្រសួង ស្ថាប័នមជ្ឈិម មន្ទីរ អនុវត្ដតាមផែនការ ធានាកន្លែងស្នាក់នៅ ហូបចុកសម្រាប់កងកម្លាំងដែលចូលរួមក្បួនព្យុហយាត្រាយោធា ព្រមទាំង​ឆ្លើយតបតម្រូវការកន្លែងស្នាក់នៅរបស់ភ្ញៀវទេសចរទៀតផង។ លើសពីនេះ ខេត្ត Dien Bien សហការយ៉ាងជិតស្និទ្ធជា​មួយ​ក្រសួង ស្ថាប័នមជ្ឈិមនិងអាជ្ញាធរពាក់ព័ន្ធ រៀបចំសកម្មភាពជាក់ស្តែងដើម្បីអបអរសាទរខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu។

ថ្លែងក្នុងជំនួបនេះ តាងនាមឲ្យគណៈកម្មាធិការដឹកនាំ លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia បានកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័នមជ្ឈិម គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនមូលដ្ឋានដែលបាន​ជម្នះការលំបាក បញ្ចប់ដោយជោគជ័យនូវការរៀបចំពិធីរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu។

លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia ស្នើឱ្យក្រសួង ស្ថាប័នមជ្ឈិម មន្ទីរ និងខេត្ត Dien Bien បន្តសហការយ៉ាងជិតស្និទ្ធ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការរៀបចំពិធីរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu។ ជំរុញការឃោសនាអំពីពិធីរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu ផ្សាភ្ជាប់ទៅនឹងពិធីបុណ្យធំៗរបស់ប្រទេសក្នុងឆ្នាំ ២០២៤; ផ្តោតលើការធានាសន្តិសុខ និងសុវត្ថិភាពក្នុងអំឡុងពេលប្រារព្ធខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu។

គួររំលឹកថា លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia និងក្រុមបេសកកម្មបានចុះសួរសុខទុក្ខ និងជូនអំណោយដល់កង​កម្លាំងដែលចូលរួមក្បួនព្យុហយាត្រាយោធា។ លើកទឹកចិត្ត និងចែករំលែកការលំបាករបស់កងកម្លាំងដែលកំពុងបំពេញភារកិច្ចរបស់ខ្លួន លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia សង្ឃឹមថា កម្មាភិបាល យុទ្ធជននិងប្រជាជនគ្រប់ស្រទាប់ លើកកំពស់ស្មារតីទទួលខុសត្រូវ ខិតខំបំពេញការងារបានល្អ អបអរសាទរជ័យ​ជម្នះ​ដ៏​អស្ចារ្យ​របស់ប្រទេស​ជាតិ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម