Trending now

បញ្ជាការដ្ឋានយោធភូមិភាគទី៣ កងយោធពលខេមរភូមិន្ទ ជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ និងប្រជាជនខេត្ត An Giang (វៀតណាម)

09:00 | 04/02/2024 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី៣ ខែកុម្ភៈ លោកមេបញ្ជាការរងយោធភូមិភាគទី៣ នៃកងយោធពលខេមរភូមិន្ទ និងគណៈប្រតិភូ បានមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ និងប្រជាជនខេត្ត An Giang វៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ២០២៤។

ខេត្ត Kien Giang (វៀតណាម)៖ កិច្ចប្រជុំបូកសរុបរយៈពេលមួយឆ្នាំនៃការអនុវត្តកិច្ចសន្យាប្រឡងប្រណាំងកសាងព្រំដែនវៀតណាម-កម្ពុជាប្រកបដោយសន្តិភាព ខេត្ត Kien Giang (វៀតណាម)៖ កិច្ចប្រជុំបូកសរុបរយៈពេលមួយឆ្នាំនៃការអនុវត្តកិច្ចសន្យាប្រឡងប្រណាំងកសាងព្រំដែនវៀតណាម-កម្ពុជាប្រកបដោយសន្តិភាព
វៀតណាម៖ ពិធីបើក Festival អាវ Ba Ba នៅខេត្ត Hau Giang ឆ្នាំ២០២៣ វៀតណាម៖ ពិធីបើក Festival អាវ Ba Ba នៅខេត្ត Hau Giang ឆ្នាំ២០២៣
បញ្ជាការដ្ឋានយោធភូមិភាគទី៣ កងយោធពលខេមរភូមិន្ទ ជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ និងប្រជាជនខេត្ត An Giang (វៀតណាម)
លោកមេបញ្ជាការរង ជូនអំណោយឆ្នាំថ្មីដល់ថ្នាក់ដឹកនាំខេត្ត An Giang

ក្នុងជំនួប លោកមេបញ្ជាការរង បានសង្កត់ធ្ងន់ថា ប្រជាជនកម្ពុជានឹងមិនភ្លេចនូវជំនួយដែលវៀតណាមផ្ដល់ដល់កម្ពុជាក្នុងការវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងនាពេលកន្លងមកនេះ។ វៀតណាម និងកម្ពុជាមានកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន បង្ហាញពីចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ។

នាពេលខាងមុខ បញ្ជាការយោធភូមិភាគទី៣ កងយោធពលខេមរភូមិន្ទ នឹងបន្តសហការជាមួយយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ដើម្បីដឹកនាំកងកម្លាំងនៃភាគីទាំងពីរ អនុវត្តការធានាសន្តិសុខនៅតាមព្រំដែនឲ្យបានល្អ ប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រប់ប្រភេទ បង្កើតលក្ខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរក្នុងការដោះដូរទំនិញ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម លោកមេបញ្ជាការរង បានជូនពរថ្នាក់ដឹកនាំ និងប្រជាជនខេត្ត An Giang ជួបតែសេចក្តីសុខ និងសុភមង្គល ព្រមទាំងជូនពរឲ្យចំណងសាមគ្គីភាពរវាងវៀតណាម និងកម្ពុជាកាន់តែរឹងមាំ និងគងវង្សជារៀងរហូត។

ថ្លែងមតិក្នុងជំនួប លោក Le Van Phuoc អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang បានឲ្យដឹងថា ក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា នារយៈពេលកន្លងមក ខេត្ត An Giang តែងតែរក្សា និងពង្រឹងទំនាក់ទំនងសាមគ្គីភាពជាប្រពៃណីជាមួយខេត្តជាប់ព្រំដែនទាំងពីរគឺ ខេត្តតាកែវ និងខេត្តកណ្តាល ក៏ដូចជាបញ្ជាការដ្ឋានយោធភូមិភាគទី៣ និងកងកំលាំងប្រដាប់អាវុធកម្ពុជាមួយចំនួន។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម២០២៤ លោក Le Van Phuoc បានជូនពរលោកមេបញ្ជាការរង និងគណៈប្រតិភូ មានសុខភាពល្អ សុភមង្គល និងបំពេញល្អគ្រប់ភារកិច្ចទាំងអស់ ហើយជូនពរឲ្យចំណងសាមគ្គីភាព មិត្តភាព និងប្រពៃណីល្អរវាងវៀតណាម និងកម្ពុជានិយាយរួម និងរវាងខេត្ត An Giang និងយោធភូមិភាគទី៣ កងយោធពលខេមរភូមិន្ទនិយាយដោយឡែកឲ្យស្ថិតស្ថិជាអមត៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បញ្ជាការដ្ឋានយោធាខេត្ត Kien Giang៖ ពិនិត្យសុខភាព​ និងផ្ដល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋកម្ពុជា
វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា