Trending now

ខេត្ត Kien Giang (វៀតណាម)៖ កិច្ចប្រជុំបូកសរុបរយៈពេលមួយឆ្នាំនៃការអនុវត្តកិច្ចសន្យាប្រឡងប្រណាំងកសាងព្រំដែនវៀតណាម-កម្ពុជាប្រកបដោយសន្តិភាព

09:00 | 13/01/2024 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី ១២ មករា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុក Giang Thanh (Kien Giang) បានរៀបចំកិច្ចប្រជុំបូកសរុបរយៈពេលមួយឆ្នាំនៃការអនុវត្តកិច្ចសន្យាប្រឡងប្រណាំងកសាងព្រំដែនវៀតណាម-កម្ពុជាប្រកបដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជានៅស្រុកកំពង់ត្រាច ស្រុកបន្ទាយមាស ខេត្តកំពត និងស្រុកគិរីវង់ ខេត្តតាកែវ ក្នុងឆ្នាំ២០២៣-២០២៥។

ខេត្ត Binh Duong (វៀតណាម)៖ រោងចក្រ LEGO  នឹងដាក់ឲ្យដំណើរការនៅឆមាសទីពីរនៃឆ្នាំ ២០២៤ ខេត្ត Binh Duong (វៀតណាម)៖ រោងចក្រ LEGO នឹងដាក់ឲ្យដំណើរការនៅឆមាសទីពីរនៃឆ្នាំ ២០២៤
ខេត្ត Kien Giang (ប្រទេសវៀតណាម)៖ កងទ័ពជើងទឹកវៀតណាម និងកម្ពុជា ដកបទពិសោធន៍ការយាមល្បាតរួមគ្នា ខេត្ត Kien Giang (ប្រទេសវៀតណាម)៖ កងទ័ពជើងទឹកវៀតណាម និងកម្ពុជា ដកបទពិសោធន៍ការយាមល្បាតរួមគ្នា
ខេត្ត Kien Giang (វៀតណាម)៖ កិច្ចប្រជុំបូកសរុបរយៈពេលមួយឆ្នាំនៃការអនុវត្តកិច្ចសន្យាប្រឡងប្រណាំងកសាងព្រំដែនវៀតណាម-កម្ពុជាប្រកបដោយសន្តិភាព
ខេត្ត Kien Giang (វៀតណាម)៖ កិច្ចប្រជុំបូកសរុបរយៈពេលមួយឆ្នាំនៃការអនុវត្តកិច្ចសន្យាប្រឡងប្រណាំងកសាងព្រំដែនវៀតណាម-កម្ពុជាប្រកបដោយសន្តិភាព

នាពេលថ្មីៗនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុក Giang Thanh បានសហការជាមួយមន្ទីរ អង្គភាព និងកងកម្លាំងប្រដាប់អាវុធ រៀបចំការឃោសនាផ្សព្វផ្សាយជូនប្រជាជននៅតាមព្រំដែនចំនួន ១.០៤៤ លើក ស្តីពីការអនុវត្តគោលនយោបាយ សេចក្តីសម្រេចចិត្តរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ និងច្បាប់របស់ប្រទេសទាំងពីរដែលមានប្រជាជនចូលរួមចំនួន ៣០.២៧៦ នាក់។

គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុក Giang Thanh បានរៀបចំចលនាក្រុមគ្រូពេទ្យទៅពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនគ្រួសារក្រីក្រជាង ១០០០ គ្រួសារ ប្រគល់រទេះជនពិការចំនួន ៧ គ្រឿង និងផ្តល់អំណោយចំនួន ១០០០ ចំណែក ជូនប្រជាជនជន និងសិស្សានុសិស្សក្រីក្រងក្នុងឃុំចងសម្ព័ន្ធមេត្រីភាពដែលមានទឹកប្រាក់សរុបជាង ៣០០ លានដុង...

នាពេលខាងមុខ ស្រុក Giang Thanh ស្រុកកំពង់ត្រាច ស្រុកបន្ទាយមាស (ខេត្តកំពត) និងស្រុកគីរីវង់ (ខេត្តតាកែវ) នឹងបន្តណែនាំឃុំជាប់ព្រំដែន ដើម្បីអនុវត្តខ្លឹមសារ និងកម្មវិធីដែលបានចុះហត្ថលេខានៅថ្នាក់ស្រុក ជូនថ្នាក់ឃុំ ភូមិ។ ទន្ទឹមនឹងនោះ ឃុំ និងភូមិនានា នឹងពង្រីកខ្លឹមសារនៃការសម្របសម្រួលអនុវត្តលើវិស័យវប្បធម៌ បច្ចេកទេសក្នុងការដាំដុះ ការចិញ្ចឹមសត្វ សមស្របតាមលក្ខខណ្ឌរបស់ភាគីនីមួយៗ។

ស្រុក Giang Thanh មានព្រំដែនប្រវែង ៤២.៨ គីឡូម៉ែត្រ ជាប់នឹងស្រុកចំនួន ៣ នៃព្រះរាជាណាចក្រកម្ពុជា រួមមាន ស្រុកកំពង់ត្រាច ស្រុកបន្ទាយមាស (ខេត្តកំពត) និង ស្រុកគីរីវង់ (ខេត្តតាកែវ)។ បច្ចុប្បន្ន ស្រុក Giang Thanh មានឃុំចំនួន ២/៥ ដែលបានចុះកិច្ចសន្យាប្រឡងប្រណាំងជាមួយឃុំនានានៃប្រទេសមិត្ត ហើយភូមិ ៤/១២ បានចុះកិច្ចសន្យាប្រឡងប្រណាំងជាមួយភូមិនៃប្រទេសមិត្ត...

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម