Trending now

ប្រធានាធិបតី ដូណាល់ ត្រាំ "មិនខ្វល់" អំពីការចរចា​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​ពាណិជ្ជកម្មឡើងវិញជាមួយប្រទេសចិន

14:39 | 12/05/2020 (សរុបដោយវិច្ឆិកា)

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ លើកឡើងថា៖ «ខ្ញុំមិនចាប់អារម្មណ៍ចំពោះ ការចរចាឡើងវិញលើកិច្ចព្រមព្រៀងនេះ... យើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ ខ្ញុំក៏បានលឺផងដែរថា ពួកគេ (ចិន) ចង់បើកកិច្ចចរចាជាថ្មី ដើម្បីធ្វើឱ្យវាក្លាយជាកិច្ចព្រមព្រៀង​ដ៏ល្អសម្រាប់ពួកគេ»។

ប្រធានាធិបតី ដូណាល់ ត្រាំ "មិនខ្វល់" អំពីការចរចា​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​ពាណិជ្ជកម្មឡើងវិញជាមួយប្រទេសចិន។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកមិនចាប់អារម្មណ៍ឡើយ ចំពោះការចរចាឡើងវិញលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មតំណាក់កាលទី ១ «Phase 1» ជាមួយចិន បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនរាយការណ៍ថា ទីប្រឹក្សារដ្ឋាភិបាលប៉េកាំងមួយចំនួន កំពុងជំរុញឱ្យមានកិច្ចចរចាជាថ្មី ឬមោឃៈភាពកិច្ចព្រមព្រៀងនេះតែម្ដង។

លោក ដូណាល់ ត្រាំ ដែលធ្លាប់បានពិចារណាបោះចោល​កិច្ចព្រមព្រៀងតំណាក់កាលទី ១ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ថា លោកចង់ឃើញទីក្រុងប៉េកាំងគោរពតាមសន្យា​បង្កើនការទិញផលិតផលអាមេរិក។ នៅក្រោមកិច្ចព្រមព្រៀង ដែលត្រូវបានចុះហត្ថលេខាកាលពីខែមករា ទីក្រុងប៉េកាំងបានសន្យាថា នឹងទិញផលិតផល និងសេវាកម្មអាមេរិកបន្ថែមយ៉ាងហោច ២០០ពាន់លានដុល្លារ សម្រាប់រយៈពេល ០២ឆ្នាំជាថ្នូរនឹងការបន្ធូរបន្ថយ​ការដំឡើងពន្ធពីសហរដ្ឋអាមេរិក។

ប៉ុន្តែដោយសារតែការផ្ទុះឡើងនូវ COVID-19 ដែលកំពុងបង្កឱ្យប្រជាជនអាមេរិករាប់លាននាក់គ្មានការងារធ្វើ លោក ត្រាំ ផ្ទាល់ដែលធ្លាប់បន្ទោសចិន ជុំវិញការដោះស្រាយវិបត្តិជំងឺឆ្លងរាតត្បាតសកលនេះតាំងពីដំបូង បាននិយាយថា លោកមិនចាប់អារម្មណ៍ឡើយ ចំពោះការចរចាឡើងវិញលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី ១។ លោក បានលើកឡើងដូច្នេះថា «ខ្ញុំមិនចាប់អារម្មណ៍ចំពោះ ការចរចាឡើងវិញលើកិច្ចព្រមព្រៀងនេះ... យើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ ខ្ញុំក៏បានលឺផងដែរថា ពួកគេ (ចិន) ចង់បើកកិច្ចចរចាជាថ្មី ដើម្បីធ្វើឱ្យវាក្លាយជាកិច្ចព្រមព្រៀង​ដ៏ល្អសម្រាប់ពួកគេ»។

គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងបន្ទាប់ពីសារព័ត៌មានរដ្ឋចិន នៅថ្ងៃចន្ទសប្ដាហ៍នេះ បានរាយការណ៍ទីប្រឹក្សាមិនបញ្ចេញអត្តសញ្ញាម្នាក់​នៃរដ្ឋាភិបាលចិន បានឱ្យដឹងថា ក្រុមមន្ត្រីចិនអាចនឹងពិចារណា ពីការសម្រេចមោឃៈភាព​លើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាល់ទី ១ ហើយនឹងធ្វើការចរចាឡើងវិញជាថ្មី ដើម្បីស្វែងរកផលប្រយោជន៍បន្ថែមសម្រាប់ភាគីចិន៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពាណិជ្ជកម្មកសិផលវៀតណាម-កម្ពុជា៖ ការនាំចេញកើនឡើងយ៉ាងខ្លាំង ប៉ុន្តែឱនភាពពាណិជ្ជកម្មនៅតែមានទំហំធំ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បង្ហាញបញ្ហា
សំណើរបង្រៀនភាសាខ្មែរ ថៃ ឥណ្ឌូនេស៊ី នៅវិទ្យាល័យ
សម្របសម្រួល និងសម្របសម្រួលការរៀបចំសមាជរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់
ធ្វើឱ្យការទូតរបស់ប្រជាជនហាណូយក្លាយជាចំណុចលេចធ្លោរបស់ជាតិ
កម្ពុជាស្នើបើកជើងហោះហើរបន្ថែមទៅកាន់វៀតណាមដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍