World Vision រួមជាមួយ Nhu Xuan បង្កើតមូលដ្ឋានគ្រឹះដើម្បីឱ្យសហគមន៍បន្តការអភិវឌ្ឍ

15:49 | 28/09/2026 ម៉ាញដាត

យុគសម័យ - ក្រោយរយៈពេល ១៦ ឆ្នាំនៃការអនុវត្តកម្មវិធីអភិវឌ្ឍន៍តំបន់ Nhu Xuan នៅ Thanh Hoa ការផ្លាស់ប្តូរជាច្រើនត្រូវបានកត់ត្រាចាប់តាំងពីសុខភាព ទឹកស្អាត ការការពារកុមារ រហូតដល់ជីវភាពរស់នៅ។ ចំពោះ Bui Thi Hoai ក្មេងស្រីដែលធ្លាប់រស់នៅក្នុងផ្ទះប្រក់ស្បូវជញ្ជាំងឬស្សី និងត្រូវទទួលការព្យាបាលជំងឺជាញឹកញាប់នោះ ដំណើរមួយនេះបាននាំប្អូនទៅដល់សាលគរុកោសល្យ និងក្លាយជាគ្រូបង្រៀននៅលើស្រុកកំណើតរបស់ខ្លួនផ្ទាល់។

ទីក្រុង Da Nang ជំរុញកិច្ចសហប្រតិបត្តិការជាមួយ SPIR និង CRS ក្នុងការជួយគាំទ្រសហគមន៍ ថវិកាជាង ៥ ពាន់លានដុង ជួយឧបត្ថម្ភកុមារ និងសហគមន៍ឃុំ Dong Duong

ពីក្មេងស្រីដែលតែងតែចូលមន្ទីរពេទ្យ រហូតក្លាយជាគ្រូបង្រៀនវ័យក្មេង

នៅថ្ងៃទី ២៥ ខែកញ្ញា នៅក្នុងពិធីបូកសរុប និងផ្ទេរប្រគល់កម្មវិធីអភិវឌ្ឍន៍តំបន់ Nhu Xuan កញ្ញា Bui Thi Hoai អាយុ ២៣ ឆ្នាំ បានរៀបរាប់ឡើងវិញអំពីដំណើរនៃការធំដឹងក្តីរបស់ខ្លួន។

Hoai បានកើតក្នុងគ្រួសារមួយដែលមានស្ថានភាពលំបាក។ នៅអាយុ ៧ ឆ្នាំ ប្អូនបានចាប់ផ្តើមធ្លាក់ខ្លួនឈឺ ដោយឧស្សាហ៍កើតមានអាការប្រកាច់ និងត្រូវឆ្លងកាត់ការព្យាបាលជាច្រើនលើក។ ការចំណាយលើថ្នាំសង្កូវ និងការព្យាបាលជំងឺបានក្លាយជាបន្ទុកយ៉ាងធ្ងន់ធ្ងរសម្រាប់គ្រួសារ។ ម្តាយត្រូវចេញទៅធ្វើការឆ្ងាយជាញឹកញាប់ Hoai និងប្អូនស្រីភាគច្រើនត្រូវបានមើលថែទាំដោយជីដូនជីតាខាងម្តាយ។

Bui Thi Hoai ចែករំលែកនៅក្នុងពិធីបូកសរុប និងផ្ទេរប្រគល់កម្មវិធីអភិវឌ្ឍន៍តំបន់ Nhu Xuan។
Bui Thi Hoai ចែករំលែកនៅក្នុងពិធីបូកសរុប និងផ្ទេរប្រគល់កម្មវិធីអភិវឌ្ឍន៍តំបន់ Nhu Xuan។

នៅឆ្នាំ ២០១៦ ខ្យល់ព្យុះមួយបានបោកបក់បំផ្លាញផ្ទះប្រក់ស្បូវជញ្ជាំងឬស្សីរបស់ម្តាយនិងកូនទាំងបីរបស់ Hoai។ នៅក្នុងថ្ងៃដដែលនោះផងដែរ ជីដូនខាងម្តាយរបស់ប្អូនបានទទួលមរណភាព។

ក្រោយឧប្បត្តិហេតុដ៏អាក្រក់នោះ គ្រួសាររបស់ Hoai ទទួលបានការជួយឧបត្ថម្ភពីសហគមន៍ និងកម្មវិធីអភិវឌ្ឍន៍តំបន់ Nhu Xuan។ មាន់ ជ្រូក រួចគោដែលត្រូវបានឧបត្ថម្ភ បានជួយឱ្យគ្រួសារមានមុខរបរចិញ្ចឹមជីវិតបន្ថែម។ ដោយមានការរួមដៃគ្នារបស់អ្នកគ្រប់គ្នា គ្រួសារក៏មានផ្ទះមួយខ្នងកាន់តែរឹងមាំជាងមុន។

ការផ្លាស់ប្តូរចំពោះ Hoai មិនត្រឹមតែកើតចេញពីលក្ខខណ្ឌនៃការរស់នៅប៉ុណ្ណោះទេ។

ពីក្មេងស្រីម្នាក់ដែលខ្វះទំនុកចិត្តលើខ្លួនឯង មិនសូវប្រាស្រ័យទាក់ទង និងតែងតែធ្វើជាមិត្តជាមួយមន្ទីរពេទ្យ Hoai បានចាប់ផ្តើមចូលរួមក្នុងសកម្មភាពក្រៅម៉ោងសិក្សា ការប្រកួតប្រជែង និងសកម្មភាពសហគមន៍នានាសម្រាប់កុមារ។

សម័យពិភាក្សាចែករំលែករបស់កុមារ និងប្រជាពលរដ្ឋមូលដ្ឋាន នៅពេលបានចូលរួមក្នុងសកម្មភាពនានានៃកម្មវិធីអភិវឌ្ឍន៍តំបន់ Nhu Xuan។
សម័យពិភាក្សាចែករំលែករបស់កុមារ និងប្រជាពលរដ្ឋមូលដ្ឋាន នៅពេលបានចូលរួមក្នុងសកម្មភាពនានានៃកម្មវិធីអភិវឌ្ឍន៍តំបន់ Nhu Xuan។

តាមរយៈនោះ ប្អូនមានមិត្តភក្តិកាន់តែច្រើន ត្រូវបានរៀនបំណិនជីវិត ស្វែងយល់អំពីសិទ្ធិកុមារ ការទប់ស្កាត់អំពើអបាយមុខក្នុងសង្គម របៀបការពារខ្លួន និងការទទួលខុសត្រូវចំពោះសហគមន៍។

ចាប់ពីសកម្មភាពនៅថ្នាក់ឃុំ ស្រុក រហូតដល់ខេត្ត Hoai បានស៊ាំជាបណ្តើរៗទៅនឹងការឈរនៅចំពោះមុខមនុស្សច្រើន ការប្រាស្រ័យទាក់ទង និងការចូលរួមក្នុងសកម្មភាពសមូហភាព។

បន្ទាប់មក Hoai ត្រូវបានមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្ត Ho Chi Minh ផ្តល់ប័ណ្ណសរសើរ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រគរុកោសល្យអក្សរសាស្ត្រដោយនិទ្ទេសឆ្នើម ហើយបច្ចុប្បន្នបានក្លាយជាគ្រូបង្រៀននៅ Thanh Hoa។

«ក្មេងស្រីដែលធ្លាប់ធ្វើជាមិត្តជាមួយមន្ទីរពេទ្យកាលពីឆ្នាំណា បានដើរមកដល់ផ្លូវដ៏វែងឆ្ងាយមួយ។ ក្មេងស្រីដែលធ្លាប់រស់នៅក្នុងផ្ទះប្រក់ស្បូវជញ្ជាំងឬស្សី ឥឡូវនេះអាចឈរនៅចំពោះមុខអ្នករាល់គ្នាដើម្បីរៀបរាប់អំពីដំណើរនៃការធំដឹងក្តីរបស់ខ្លួន និងនិយាយថា៖ ខ្ញុំមិនបានចុះចាញ់នឹងកាលៈទេសៈឡើយ» Hoai បានចែករំលែក។

ចំពោះគ្រូបង្រៀនវ័យក្មេងរូបនេះ ការងារបច្ចុប្បន្ន ក៏ជាវិធីមួយដើម្បីបន្តផ្តល់ជូននូវអ្វីដែលខ្លួនធ្លាប់ទទួលបានពីមុនមក។ Hoai បានហៅសកម្មភាពនោះថាជាការ «សាបព្រោះគ្រាប់ពូជនៃក្តីស្រឡាញ់» ទៅកាន់កុមារ និងយុវជនជំនាន់ក្រោយនៅលើទឹកដីកំណើតរបស់ខ្លួនផ្ទាល់។

សហគមន៍បន្តរក្សាការផ្លាស់ប្តូរដែលបានកសាងឡើង

រឿងរ៉ាវរបស់ Hoai គឺជាការផ្លាស់ប្តូរមួយក្នុងចំណោមការផ្លាស់ប្តូរនានាដែលត្រូវបានមើលរំឭកឡើងវិញ ក្រោយរយៈពេល ១៦ ឆ្នាំនៃកម្មវិធីអភិវឌ្ឍន៍តំបន់ Nhu Xuan រួមដំណើរជាមួយកុមារ និងសហគមន៍មូលដ្ឋាន។

លោក Le Anh Tuan អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Hoa Quy (ខេត្ត Thanh Hoa)។
លោក Le Anh Tuan អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Hoa Quy (ខេត្ត Thanh Hoa)។

កម្មវិធីនេះត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ ២០១០ នៅតាមបណ្តាឃុំ Hoa Quy, Nhu Xuan, Thanh Phong និង Thuong Ninh ខេត្ត Thanh Hoa។

យោងតាមទិន្នន័យបូកសរុបរបស់ World Vision International ប្រចាំនៅវៀតណាម អត្រាកុមារអាយុក្រោម ៥ ឆ្នាំដែលមានទម្ងន់មិនគ្រប់ស្តង់ដារនៅក្នុងតំបន់អនុវត្តកម្មវិធី បានថយចុះពី ២៥% មកនៅក្រោម ១០%។

អត្រាគ្រួសារទទួលបានទឹកស្អាតប្រើប្រាស់បានកើនឡើងពីជិត ៥៧% ដល់ជាង ៨៣%។ អត្រាអ្នកមើលថែទាំដែលប្រើប្រាស់ទណ្ឌកម្មលើរាងកាយចំពោះកុមារបានថយចុះពី ៤២% មកនៅក្រោម ៣១%។ អត្រាគ្រួសារក្រីក្របានថយចុះពីជាង ៤៦% មកនៅក្រោម ១៣%។

ក្នុងដំណាក់កាល ២០១៩-២០២៥ World Vision International ប្រចាំនៅវៀតណាម បានជួយឧបត្ថម្ភជំរុញការផលិតសម្រាប់ផលិតផល OCOP ចំនួន ៩ ក្នុងចំណោម ២៤ ផលិតផលរបស់មូលដ្ឋាន។

លទ្ធផលទាំងឡាយត្រូវបានបង្កើតឡើងតាមរយៈទម្រង់គំរូនានាដែលមានការចូលរួមពីប្រជាពលរដ្ឋ ដូចជា ក្លឹបអាហារូបត្ថម្ភ ក្លឹបកុមារ គ្រួសារសុភមង្គល វិន័យវិជ្ជមាន ក្រុមសន្សំប្រាក់ (S4T) និងក្រុមផលិតកម្មនានា។

ធនធានវិនិយោគសរុបសម្រាប់កម្មវិធីនេះសម្រេចបានជាង ៨ លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ២១០ ពាន់លានដុង។

លោក Doseba Sinay ប្រធានតំណាង World Vision International ប្រចាំនៅវៀតណាម។
លោក Doseba Sinay ប្រធានតំណាង World Vision International ប្រចាំនៅវៀតណាម។

ក្រៅពីនោះ ប្រភពជំនួយមួយចំនួនទៀតក៏ត្រូវបានកៀរគរផងដែរ ក្នុងនោះមានគម្រោងបរិវត្តកម្មឌីជីថលដែលឧបត្ថម្ភថវិកាដោយទីភ្នាក់ងារអភិវឌ្ឍន៍អូទ្រីស និងសកម្មភាពសាងសង់បន្ទប់រៀនសម្រាប់សិស្សបឋមសិក្សាដែលឧបត្ថម្ភថវិកាដោយស្ថានទូតជប៉ុន។

តាមលោក Le Anh Tuan អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Hoa Quy លទ្ធផលនៃកម្មវិធីទទួលបានមកពីការសម្របសម្រួលរវាងអាជ្ញាធរមូលដ្ឋាន អង្គការ World Vision និងសហគមន៍។

លោក Le Anh Tuan បានឱ្យដឹងថា៖ «យើងខ្ញុំបានស្តាប់យ៉ាងយកចិត្តទុកដាក់នូវតម្រូវការរបស់សហគមន៍ ថ្លឹងថ្លែងជាមួយធនធានដែល World Vision អាចជួយឧបត្ថម្ភបាន និងកសាងផែនការអភិវឌ្ឍន៍សហគមន៍ស្របតាមទិសដៅរបស់អាជ្ញាធរ»។

ក្នុងទស្សនវិស័យនៃអង្គការអនុវត្ត លោក Doseba Sinay ប្រធានតំណាង World Vision International ប្រចាំនៅវៀតណាម បានចាត់ទុកថា ចំណុចគួរឱ្យកត់សម្គាល់ក្រោយរយៈពេល ១៦ ឆ្នាំ មិនស្ថិតនៅលើតួលេខដាច់ដោយឡែកណាមួយនោះទេ ប៉ុន្តែគឺស្ថិតនៅលើសមត្ថភាពរបស់សហគមន៍ក្នុងការបន្តរក្សានូវការផ្លាស់ប្តូរដែលត្រូវបានបង្កើតឡើង។

តាមលោក កុមារមានកន្លែងកម្សាន្តបន្ថែម; បណ្តាគ្រួសារពីការផលិតគ្រាន់តែរស់មួយថ្ងៃៗ បានចេះរៀបចំផែនការ សន្សំប្រាក់ និងគិតគូរដល់អនាគតកូនចៅ។

លោក Doseba Sinay បានចែករំលែកថា៖ «អ្វីៗដែលយើងបានឃើញនៅកម្មវិធីអភិវឌ្ឍន៍តំបន់ Nhu Xuan មិនមែនជារឿងដែល World Vision ធ្វើជូនសហគមន៍នោះឡើយ ប៉ុន្តែគឺជាការដែលយើងរួមដំណើរជាមួយគ្នា ដើម្បីឱ្យសហគមន៍ត្រូវបានបំពាក់សមត្ថភាពកាន់តែប្រសើរ មានភាពស្អិតរមួតជាងមុន និងបន្តបញ្ជូនក្តីសង្ឃឹមឆ្លងកាត់ជំនាន់នានា»៕

ការចិញ្ចឹមបីបាច់ការតភ្ជាប់ កសាងសហគមន៍ប្រកបដោយចីរភាព និងឆ្ពោះទៅរកប្រជាពលរដ្ឋ ការចិញ្ចឹមបីបាច់ការតភ្ជាប់ កសាងសហគមន៍ប្រកបដោយចីរភាព និងឆ្ពោះទៅរកប្រជាពលរដ្ឋ
យុគសម័យ - នារសៀលថ្ងៃទី ១០ មិថុនា ក្រោយរយៈពេលពីរថ្ងៃនៃការបំពេញការងារយ៉ាងបន្ទាន់ និងប្រកបដោយប្រសិទ្ធភាព វេទិកាអនាគតអាស៊ាន (AFF) ឆ្នាំ ២០២៦ ក្រោមប្រធានបទ «រួមគ្នាកំណត់រូបរាងអនាគតរួម៖ សន្តិភាព វិបុលភាព យកប្រជាពលរដ្ឋជាមជ្ឈមណ្ឌល» ត្រូវបានបិទបញ្ចប់ហើយ។
ការកសាងទីក្រុងដោយយកប្រជាជនជាមជ្ឈមណ្ឌល៖ មើលពីគំរូកែលម្អជីវភាពរស់នៅរបស់ប្រជាជននៅសហគមន៍ Cangshan ការកសាងទីក្រុងដោយយកប្រជាជនជាមជ្ឈមណ្ឌល៖ មើលពីគំរូកែលម្អជីវភាពរស់នៅរបស់ប្រជាជននៅសហគមន៍ Cangshan
យុគសម័យ - នៅក្នុងក្របខ័ណ្ឌនៃកម្មវិធី «ដំណើរទស្សនកិច្ចខេត្ត Fujian របស់អ្នកមានឥទ្ធិពលលើបណ្តាញសង្គម (KOL) ផ្នែកប្រព័ន្ធផ្សព្វផ្សាយវៀតណាម» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែមិថុនា គណៈប្រតិភូបានធ្វើដំណើរទៅពិនិត្យអង្កេតជាក់ស្តែងនៅសហគមន៍ Cangshan ទីក្រុង Fuzhou ប្រទេសចិន។ សហគមន៍ Cangshan នាពេលបច្ចុប្បន្ននេះ ត្រូវបានគេស្គាល់ថាជាគំរូជោគជ័យបំផុតមួយរបស់ប្រទេសចិន អំពីការកែលម្អលំនៅឋានសង្គមកិច្ច និងការរៀបចំផែនការរស់នៅរបស់ប្រជាជនប្រកបដោយគ្រប់ជ្រុងជ្រោយ។

ម៉ាញដាត

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបុណ្យនំប៉័ងវៀតណាមឆ្នាំ ២០២៦ តភ្ជាប់ម្ហូបអាហារ វប្បធម៌ និងទីផ្សារជប៉ុន
World Vision រួមជាមួយ Nhu Xuan បង្កើតមូលដ្ឋានគ្រឹះដើម្បីឱ្យសហគមន៍បន្តការអភិវឌ្ឍ
យុវជនវៀតណាម - កម្ពុជា ឆ្ពោះទៅកាន់សកម្មភាពនានាដើម្បីរំឭកខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូត
ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ បង្កើនធនធានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពពីសមុទ្រ
អាជ្ញាធរមូលដ្ឋានកំពុង​ប្រគល់អដ្ឋិធាតុយុទ្ធជនពលី ដើម្បីបម្រើការធ្វើកោសល្យវិច័យ ADN

អានច្រើនបំផុត

ទីក្រុង Da Nang ជំរុញកិច្ចសហប្រតិបត្តិការជាមួយ SPIR និង CRS ក្នុងការជួយគាំទ្រសហគមន៍
បរិវត្តកម្មឌីជីថលដើម្បីលើកកម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការជាមួយបណ្តាអង្គការអន្តរជាតិ
ដើម្បីឱ្យប្រសិទ្ធភាពមានភាពយូរអង្វែងជាងគម្រោង
យកសំណាក ADN អដ្ឋិធាតុយុទ្ធជនពលីដែលមិនទាន់កំណត់បានព័ត៌មាន នៅឃុំ Hoa Phu
ជិត ៦៦៧ លានដុល្លារអាមេរិក ជួយគាំទ្រហេដ្ឋារចនាសម្ព័ន្ធ និងជលផលវៀតណាម