យុគសម័យ - មូលដ្ឋានជាច្រើនកំពុងពន្លឿនការបញ្ចប់ការគាស់កកាយ ប្រមូល និងប្រគល់គំរូអដ្ឋិធាតុយុទ្ធជនពលី ដើម្បីបម្រើការធ្វើកោសល្យវិច័យ ADN។ ការអនុវត្តឱ្យបានឆាប់មុនរដូវវស្សា ជួយកាត់បន្ថយផលប៉ះពាល់នៃអាកាសធាតុ ព្រមទាំងបង្កលក្ខណៈងាយស្រួលដើម្បីឱ្យគំរូនានាត្រូវបាននាំយកទៅធ្វើកោសល្យវិច័យយ៉ាងឆាប់រហ័ស បម្រើការកំណត់អត្តសញ្ញាណយុទ្ធជនពលី។
| ចំណុចបង្អែកលើដំណើរនៃការធំដឹងក្តីរបស់កូនៗយុទ្ធជនពលីនគរបាល ក្រុម K90 ប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០ លើកទឹកដីកម្ពុជា |
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ការជីកកកាយ និងការប្រមូលសំណាកជីវសាស្រ្តសម្រាប់ធ្វើតេស្ត ADN ត្រូវបានអនុវត្តជាបន្ទាន់នៅក្នុងតំបន់ជាច្រើន។ គណៈកម្មាធិការដឹកនាំការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី (គណៈកម្មាធិការដឹកនាំ) នៅក្នុងតំបន់ផ្សេងៗកំពុងខិតខំពន្លឿនដំណើរការនេះ ដោយមានគោលបំណងកំណត់អត្តសញ្ញាណព័ត៌មានឱ្យបានឆាប់រហ័ស និងនាំយុទ្ធជនពលីត្រឡប់ទៅគ្រួសារ និងស្រុកកំណើតរបស់ពួកគេវិញ។
គិតត្រឹមថ្ងៃទី ១៥ ខែកញ្ញា ទីក្រុង Da Nang បានបញ្ចប់ការគាស់កកាយ និងប្រមូលគំរូជីវសាស្ត្រចំពោះផ្នូរសពយុទ្ធជនពលីដែលមិនទាន់កំណត់បានអត្តសញ្ញាណជិត ២៦.០០០ ផ្នូរ នៅតាមទីបញ្ចុះសពចំនួន ១៤៤ ក្នុងភូមិសាស្ត្រ។ បច្ចុប្បន្ន នេះជាមូលដ្ឋានដែលមានចំនួនផ្នូរសពយុទ្ធជនពលីត្រូវការយកគំរូ ADN ច្រើនជាងគេបំផុតទូទាំងប្រទេស។
![]() |
| ឧបនាយករដ្ឋមន្ត្រី Pham Thi Thanh Tra បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំការនៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី។ |
ការបំពេញភារកិច្ចឱ្យបានរួចរាល់មុនរដូវវស្សា បានរួមចំណែកកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃអាកាសធាតុចំពោះដំណើរការគាស់កកាយ និងប្រមូលគំរូជីវសាស្ត្រ ព្រមទាំងបង្កើតបុរេលក្ខខណ្ឌដើម្បីឱ្យគំរូនានាត្រូវបាននាំយកទៅធ្វើកោសល្យវិច័យ ADN ឈានទៅកំណត់ជាបណ្តើរៗនូវអត្តសញ្ញាណយុទ្ធជនពលីដែលមិនទាន់ច្បាស់ព័ត៌មាន។
ទន្ទឹមនឹងការងារយកគំរូ ADN ទីក្រុង Da Nang ស្វែងរក និងប្រមូលបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ៦១។ មូលដ្ឋានបន្តពិនិត្យ ផ្ទៀងផ្ទាត់ប្រភពព័ត៌មាននានា និងពង្រីកតំបន់ស្វែងរក ប្រកបដោយការប្តេជ្ញាចិត្តបញ្ជាក់ឱ្យច្បាស់រាល់ដានដែលនៅសេសសល់ មិនទុកឱ្យពេលវេលាបាត់បង់ឱកាសស្វែងរក និងកំណត់អត្តសញ្ញាណបុគ្គលទាំងឡាយដែលបានពលីជីវិតដើម្បីមាតុភូមិឡើយ។
គំរូរាប់ពាន់ត្រូវបានប្រគល់ដើម្បីធ្វើកោសល្យវិច័យ
នៅ Phu Tho ដោយអនុវត្ត «យុទ្ធនាការ ៥០០ ថ្ងៃយប់ ជំរុញខ្លាំងការអនុវត្តការស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី» ខេត្តបានបញ្ចប់ការយកគំរូនៅ ៤.៦៩៤ ផ្នូរសពយុទ្ធជនពលី នៃទីបញ្ចុះសពចំនួន ១២៨ សម្រេចបាន ១០០% នៃផែនការដំណាក់កាលទី ១។
គិតត្រឹមថ្ងៃទី ១៥ ខែកញ្ញា ទីក្រុង Da Nang បានបញ្ចប់ការគាស់កកាយ និងប្រមូលគំរូជីវសាស្ត្រចំពោះផ្នូរសពយុទ្ធជនពលីដែលមិនទាន់កំណត់បានអត្តសញ្ញាណជិត ២៦.០០០ ផ្នូរ នៅតាមទីបញ្ចុះសពចំនួន ១៤៤ ក្នុងភូមិសាស្ត្រ។ បច្ចុប្បន្ន នេះជាមូលដ្ឋានដែលមានចំនួនផ្នូរសពយុទ្ធជនពលីត្រូវការយកគំរូ ADN ច្រើនជាងគេបំផុតទូទាំងប្រទេស។
ការបំពេញភារកិច្ចឱ្យបានរួចរាល់មុនរដូវវស្សា បានរួមចំណែកកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃអាកាសធាតុចំពោះដំណើរការគាស់កកាយ និងប្រមូលគំរូជីវសាស្ត្រ ព្រមទាំងបង្កើតបុរេលក្ខខណ្ឌដើម្បីឱ្យគំរូនានាត្រូវបាននាំយកទៅធ្វើកោសល្យវិច័យ ADN ឈានទៅកំណត់ជាបណ្តើរៗនូវអត្តសញ្ញាណយុទ្ធជនពលីដែលមិនទាន់ច្បាស់ព័ត៌មាន។
ទន្ទឹមនឹងការងារយកគំរូ ADN ទីក្រុង Da Nang ស្វែងរក និងប្រមូលបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ៦១។ មូលដ្ឋានបន្តពិនិត្យ ផ្ទៀងផ្ទាត់ប្រភពព័ត៌មាននានា និងពង្រីកតំបន់ស្វែងរក ប្រកបដោយការប្តេជ្ញាចិត្តបញ្ជាក់ឱ្យច្បាស់រាល់ដានដែលនៅសេសសល់ មិនទុកឱ្យពេលវេលាបាត់បង់ឱកាសស្វែងរក និងកំណត់អត្តសញ្ញាណបុគ្គលទាំងឡាយដែលបានពលីជីវិតដើម្បីមាតុភូមិឡើយ។
គំរូរាប់ពាន់ត្រូវបានប្រគល់ដើម្បីធ្វើកោសល្យវិច័យ
នៅ Phu Tho ដោយអនុវត្ត «យុទ្ធនាការ ៥០០ ថ្ងៃយប់ ជំរុញខ្លាំងការអនុវត្តការស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី» ខេត្តបានបញ្ចប់ការយកគំរូនៅ ៤.៦៩៤ ផ្នូរសពយុទ្ធជនពលី នៃទីបញ្ចុះសពចំនួន ១២៨ សម្រេចបាន ១០០% នៃផែនការដំណាក់កាលទី ១។
Phu Tho បានរៀបចំពិធីប្រគល់ចំនួន ៨ លើក ជូនវិទ្យាស្ថានវេជ្ជសាស្ត្រកោសល្យវិច័យកងទ័ព សរុបជាង ៤.០០០ គំរូ ក្នុងនោះមាន ៣ គំរូអដ្ឋិធាតុយុទ្ធជនពលីពីបណ្តាផ្នូរដែលទើបតែប្រមូលថ្មី។
កាលពីចុងសប្តាហ៍កន្លងទៅ នៅព្រលានយន្តហោះ Gia Lam (Ha Noi) ទីក្រុង Ho Chi Minh ទីក្រុង Dong Nai ខេត្ត Tay Ninh និងខេត្ត Lam Dong បានប្រព្រឹត្តទៅពិធីអុជធូប ដឹកជញ្ជូន និងប្រគល់គំរូអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៣.៥៦៣ គំរូ ជូនវិទ្យាស្ថានបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម និងវិទ្យាស្ថានវេជ្ជសាស្ត្រកោសល្យវិច័យកងទ័ព។
![]() |
| គំរូជីវសាស្ត្រអដ្ឋិធាតុយុទ្ធជនពលីចំនួន ៥.២៨៧ ត្រូវបានខេត្ត Tay Ninh ប្រគល់ដើម្បីបញ្ជូនទៅ Ha Noi សម្រាប់បម្រើការធ្វើកោសល្យវិច័យ ADN។ |
បណ្តាគំរូត្រូវបានផ្ទេរប្រគល់ដើម្បីបម្រើការធ្វើកោសល្យវិច័យ ADN កំណត់អត្តសញ្ញាណយុទ្ធជនពលី។
ក្នុងចំណោមគំរូអដ្ឋិធាតុដែលបានប្រគល់លើកនេះ ខេត្ត Tay Ninh មាន ៤.៦១៨ គំរូ ដែលត្រូវបានប្រមូលពីទីបញ្ចុះសពយុទ្ធជនពលីនានាក្នុងភូមិសាស្ត្រ និងពីសមរភូមិកម្ពុជា។
វរសេនីយ៍ឯក Bui Dang Ninh ស្នងការនយោបាយនៃបញ្ជាការដ្ឋានយោធា អនុប្រធានគណៈកម្មាធិការដឹកនាំស្តីពីការស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីខេត្ត Tay Ninh បានឱ្យដឹងថា៖ «យើងខ្ញុំមានបំណងថានឹងទទួលបានលទ្ធផលល្អប្រសើរនានាដើម្បីកំណត់បានអត្តសញ្ញាណរបស់បណ្តាយុទ្ធជនពលី។ នោះគឺជាបំណងប្រាថ្នារបស់ក្រុមគ្រួសារ របស់ម្តាយៗ របស់សមមិត្ត... ហើយយើងខ្ញុំទន្ទឹងរង់ចាំទទួលវីរយុទ្ធជនពលីវិលត្រឡប់មកវិញជាមួយអត្តសញ្ញាណរបស់ខ្លួន»។
បន្តរៀបចំជើងហោះហើរដឹកជញ្ជូនគំរូ
នេះគឺជាជើងហោះហើរលើកទី ២ ក្នុងការដឹកជញ្ជូន និងប្រគល់គំរូជីវសាស្ត្រអដ្ឋិធាតុយុទ្ធជនពលីបម្រើការធ្វើកោសល្យវិច័យ ADN ពីទីក្រុង Ho Chi Minh ទៅកាន់ Ha Noi។
មុននោះ កាលពីថ្ងៃទី ២១ ខែសីហា ជើងហោះហើរលើកដំបូងបានដឹកជញ្ជូនគំរូអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧.១០៤ គំរូ។
ឧត្តមសេនីយ៍ទោ Nguyen Huy Tuan អនុស្នងការនយោបាយនៃកងទ័ពជើងអាកាស - ការពារដែនអាកាស បានឱ្យដឹងថា៖ «ដើម្បីបន្តអនុវត្តយុទ្ធនាការ ៥០០ ថ្ងៃយប់ កងទ័ពជើងអាកាស - ការពារដែនអាកាស នឹងបន្តសហការជាមួយគណៈកម្មាធិការដឹកនាំការស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណនៃបណ្តាយោធភូមិភាគ ក៏ដូចជាបណ្តាខេត្ត និងបញ្ជាការដ្ឋានយោធាក្រុង ដើម្បីបន្តអនុវត្តបណ្តាជើងហោះហើរដឹកជញ្ជូនឱ្យបានទាន់ពេលវេលាបំផុត លឿនបំផុត ដិតដល់បំផុត និងប្រកបដោយការគោរពបំផុត»។
ទន្ទឹមនឹងការពន្លឿនការប្រមូល និងប្រគល់គំរូជីវសាស្ត្រ ការងារស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី បន្តត្រូវបានបណ្តាមូលដ្ឋានអនុវត្តយ៉ាងខ្លាំងក្លា។
នេះទើបជាភារកិច្ចនយោបាយដ៏មានសារៈសំខាន់ពិសេសផង និងទើបជាការបង្ហាញនូវការទទួលខុសត្រូវ មនោសញ្ចេតនា និងសីលធម៌ «ផឹកទឹកនឹកដល់ប្រភពដើម» របស់ប្រជាជាតិផងដែរ៕
យុគសម័យ - នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ នាថ្ងៃទី ០៥ ខែសីហា អ្នកដឹកនាំកងទ័ពនៃប្រទេសទាំងពីរ បានបញ្ជាក់ពីការបន្តបង្កើនការសម្របសម្រួលអំពីកិច្ចការបក្ស កិច្ចការនយោបាយ ការបណ្តុះបណ្តាលកម្មាភិបាល ការគ្រប់គ្រងព្រំដែន ព្រមទាំងការស្វែងរក និងការប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី ដោយរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពពិសេស វៀតណាម - ឡាវ។ |
យុគសម័យ - នាបណ្តាថ្ងៃដំបូងនៃខែសីហា ឆ្នាំ ២០២៦ ខេត្ត Thanh Hoa, Dak Lak, Khanh Hoa និង Thai Nguyen បានលាតត្រដាងព្រមៗគ្នានូវការយកសំណាកជីវសាស្ត្រអដ្ឋិធាតុយុទ្ធជនពលីដែលមិនទាន់កំណត់បានព័ត៌មាន។ បណ្តាសំណាកជីវសាស្ត្រត្រូវបានប្រគល់ជូនដើម្បីធ្វើកោសល្យវិច័យ ADN បំពេញបន្ថែមទិន្នន័យមូលដ្ឋាន បម្រើឱ្យកិច្ចការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី។ |


មតិពីមិត្តអ្នកអាន