Trending now

ជំងឺរាតត្បាត Covid-19 ជម្រុញការផ្លាស់ប្តូរបច្ចេកវិទ្យាថែទាំសុខភាពនៅអាស៊ីអាគ្នេយ៍

16:18 | 11/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - មុនពេលជំងឺរាតត្បាត Covid-19 បានផ្ទុះឡើង ទីផ្សារបច្ចេកវិទ្យាសុខាភិបាលនៅអាស៊ីត្រូវបានគេរំពឹងថានឹងកើនឡើងដល់ប្រមាណ ១៣៣ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២០។

ជំងឺរាតត្បាត Covid-19 ជម្រុញការផ្លាស់ប្តូរបច្ចេកវិទ្យាថែទាំសុខភាពនៅអាស៊ីអាគ្នេយ៍

មានការពិគ្រោះយោលបល់ជាច្រើនអំពីការច្នៃប្រឌិតនិងការរីកចម្រើនក្នុងវិស័យសុខាភិបាល ការធ្វើឌីជីថលនូវឯកសារអ្នកជំងឺរហូតដល់ធ្វើឱ្យប្រសើរឡើងនូវឧបករណ៍បច្ចេកវិទ្យាព័ត៌មានដែល ប្រើប្រាស់ដោយអ្នកជំនាញថែទាំសុខភាពផងដែរ។ ការផ្ទុះវីរុស SARS-CoV-2 បានធ្វើឱ្យប៉ះ ពាល់ដល់ធនធានសុខាភិបាលរបស់ប្រទេសជាច្រើន។ប្រទេសសមាជិកអាស៊ានមួយចំនួនដូចជាឥណ្ឌូណេស៊ី និងហ្វីលីពីនបានជួបប្រទះនឹងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរដោយសារបុគ្គលិកសុខាភិបាលអស់កម្លាំងនិងតស៊ូដើម្បីពង្រឹងសំណាកវិភាគធ្វើតេស្តវីរុសឆ្លងនេះ។

ដើម្បីគាំទ្រដល់បណ្តាប្រទេសដែលរងផលប៉ះពាល់ដោយជម្ងឺ Covid-19 ក្រុមហ៊ុនដែលប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាសុខភាពបានផ្តល់នូវយុទ្ធសាស្ត្រថ្មីៗដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរួមទាំងបច្ចេកវិទ្យាដែលផ្តល់ការយកចិត្តទុកដាក់លើការថែទាំសុខភាពការ ធានារ៉ាប់រងនិងបង្កើតទំនាក់ទំនងរវាងអ្នកជំងឺនិងវេជ្ជបណ្ឌិតផងដែរ។

Doctor Anywhere ដែលជាក្រុមហ៊ុនផ្តល់សេវាសុខាភិបាលតាមប្រព័ន្ធវីដេអូពីចម្ងាយរបស់ប្រទេសសឹង្ហបូរីបានបង្កើតសេវាកម្មដើម្បីជួយអ្នកជំងឺដែលមានការសង្ស័យថាឆ្លងជំងឺ Covid-19 ដោយស្វែងរកជំនួយការយ៉ាងឆាប់បំផុតពីវេជ្ជបណ្ឌិតដោយមិនចាំបាច់ទៅពិនិត្យសុខាភាពនៅមន្ទីរពេទ្យនោះឡើយ។ ក្រៅពីប្រទេសសឹង្ហបូរី Doctor Anywhere ក៏ប្រតិបត្តិការនៅប្រទេសថៃនិងវៀតណាមផងដែរហើយនៅខែមីនាក្រុមហ៊ុននេះទទួលបានទឹកប្រាក់វិនិយោគចំនួន ២៧ លានដុល្លារអាមេរិកដើម្បីអភិវឌ្ឍនៅទីផ្សារផ្សេងទៀត។

អ្នកជំនាញជាច្រើនបានវាយតម្លៃថាបន្ទាប់ពីការរីករាលដាលនៃជំងឺ Covid-19 ការផ្តល់សេវាកម្ម សុខាភិបាលតាមប្រព័ន្ធវីដេអូពីចម្ងាយនឹងក្លាយជាស្តង់ដារបន្តិចម្តងៗ ពីព្រោះតែវិស័យឧស្សាហកម្មនេះត្រូវបានបញ្ចូលទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃនិងប្រព័ន្ធថែទាំសុខភាពរបស់មនុស្ស៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកំពស់កាលានុវត្តភាពសហប្រតិបត្តិការរវាងសហគ្រាសវៀតណាម និងកម្ពុជា
ពង្រីកលំហកិច្ចសហប្រតិបត្តិការ ដោះសោសក្ដានុពលសេដ្ឋកិច្ចវៀតណាម-កម្ពុជា
វៀតណាម​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​អាណត្តិ​ឆ្នាំ ២០២៦-២០២៨
ខេត្ត An Giang និងខេត្តកំពត ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនវៀតណាម-កម្ពុជា
វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រមូលអដ្ឋិធាតុយុទ្ធជនពលី