Trending now

នាយករដ្ឋមន្ត្រីវៀតណាមលោក​ Nguyen Xuan Phuc នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤

11:42 | 19/06/2019 (យោងតាម vietnamplus.vn បកប្រែដោយហេង វុធ្ធី)

យុគសម័យ - តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-o-cha នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ នៅទីក្រុងបាងកក ចាប់ពីថ្ងៃទី ២២ ដល់​ថ្ងៃទី២៣ ខែមិថុនា។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ (រូបថត៖ TTXVN)

ប្រធាននាយកដ្ឋានអាស៊ាននៃក្រសួងការបរទេសថៃលោក Suriya Chindawongse បានឲ្យដឹងថាថ្នាក់ដឹកនាំនៃ បណ្តាប្រទេសជាសមាជិកអាស៊ីអាគ្នេយ៍ទាំង ១០ (អាស៊ាន) នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកនេះ ក្រោមប្រធានបទ "ការលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូដើម្បីនិរន្តរភាព" ដោយផ្តោតសំខាន់ទៅលើការកសាងសហគមន៍អាស៊ានដែលយកមនុស្សជាស្នូលដើម្បី«កុំទុកឱ្យនរណាម្នាក់នៅពីក្រោយ និងឆ្ពោះទៅអនាគត»។

ចំណុចសំខាន់នៃកិច្ចពិភាក្សានេះនឹងផ្តោតលើកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកតំបន់ឌីជីថលមួយដោយមានការតភ្ជាប់ទំនាក់ទំនងជាបន្តបន្ទាប់ ព្រមទាំងលើកកម្ពស់តួនាទីស្នូលរបស់អាស៊ាននៅក្នុងបរិបទនៃនិម្មាបនកម្មតំបន់។ ទន្ទឹមនឹងនេះ កិច្ចប្រជុំកំពូលអាស៊ានលើកនេះនឹងចេញសេចក្តីថ្លែងការណ៍រួមមួយស្តីពីចក្ខុវិស័យរបស់ថ្នាក់ដឹកនាំចំពោះនិរន្តភាពរួមទាំងផែនការសកម្មភាពមួយដើម្បីដោះស្រាយបញ្ហានៃការបំពុលបរិស្ថាននៅសមុទ្រ និងជំរុញការបញ្ចប់ការចរចារអំពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នាឆ្នាំនេះផងដែរ។ កិច្ចប្រជុំកំពូលអាស៊ានលើកក្រោយនៅឆ្នាំនេះនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខ៕

(យោងតាម vietnamplus.vn បកប្រែដោយហេង វុធ្ធី)

(យោងតាម vietnamplus.vn បកប្រែដោយហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមនឹងក្លាយជាប្រទេសដែលមានចំនួនភ្ញៀវទេសចរវៀតណាមច្រើនជាងគេដែលមកទស្សនាប្រទេសកម្ពុជានៅឆ្នាំ ២០២៥
វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានឹងរួមចំណែក ១,៤ ពាន់ពាន់លានដុងដល់ផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០២៥
មហោស្រពយុវជនវៀតណាម - កម្ពុជា - ឡាវ ឆ្នាំ២០២៥៖ យុវជនជំនាន់ក្រោយបន្តមរតកនៃមិត្តភាព
ការលើកកម្ពស់ការអនុវត្តបញ្ញាសិប្បនិម្មិតក្នុងព័ត៌មានស្ថិតិក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ដោយខុសច្បាប់ (IUU)៖ ដោះស្រាយការរំលោភបំពានយ៉ាងម៉ឺងម៉ាត់ និងរាយការណ៍ដោយស្មោះត្រង់ទៅ EC