Trending now

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅវៀតណាមលោក Ali Akbar Nazari៖ ចង់បង្កើនការផ្លាស់ប្តូរព័ត៌មានរវាងប្រទេសទាំងពីរ

12:45 | 22/01/2021 (បកប្រែដោយសាមេត)

យុគសម័យ - នាថ្ងៃទី ២១ មករា នៅទីក្រុងហាណូយ សមាគមមិត្តភាពវៀតណាម - អ៊ីរ៉ង់បានជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅប្រទេសវៀតណាមលោក Ali Akbar Nazari ។

លោក Nguyen Van Pha ប្រធានសមាគមមិត្តភាពវៀតណាម - អ៊ីរ៉ង់ (ស្ដាំ) និងលោក Ali Akbar Nazar ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅវៀតណាម (ឆ្វេង) បានថ្លែងនៅក្នុងកិច្ចប្រជុំនេះ។

នៅក្នុងជំនួបនេះ ប្រធានសមាគមមិត្តភាពវៀតណាម - អ៊ីរ៉ង់លោក Nguyen Van Pha បានស្វាគមន៍ឯកអគ្គរដ្ឋទូត Ali Akbar Nazar ទទួលយកការងាររបស់លោកនៅវៀតណាមនិងជូនពរឱ្យលោកទទួលបានជោគជ័យដោយមានការរួមចំណែកវិជ្ជមានដល់ទំនាក់ទំនងនៃប្រទេសវៀតណាម - អ៊ីរ៉ង់ទាំងពីរ។

លោក Nguyen Van Pha ក៏បានណែនាំអំពីសកម្មភាពរបស់សមាគមមិត្តភាពវៀតណាម - អ៊ីរ៉ង់និងទិសដៅប្រតិបត្តិការរបស់សមាគមន៍។ នាពេលខាងមុខនេះ សមាគមនឹងបន្តផ្លាស់ប្តូរព័ត៌មាន សារជូនពរជាមួយស្ថានទូតអ៊ីរ៉ង់ប្រចាំនៅវៀតណាម; ចូលរួមសកម្មភាពដែលរៀបចំដោយស្ថានទូត; លើកកម្ពស់តួនាទីនៃកិច្ចសហប្រតិបត្តការជាស្ពានតភ្ជាប់និងផ្លាស់ប្តូររវាងប្រទេសទាំងពីរ។; ធ្វើពិពិធកម្មសកម្មភាពចូលរួមសកម្មភាពសន្តិភាពនិងមិត្តភាពជាមួយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម លើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌និងសិល្បៈ; រៀបចំសកម្មភាពជួបប្រជុំផ្លាស់ប្តូរគណៈប្រតិភូ។ ជាពិសេសសកម្មភាពដែលមិនត្រូវបានអនុវត្តកាលពីឆ្នាំមុន; រៀបចំដំណើរទស្សនកិច្ចក្នុងស្រុកសម្រាប់ឯកអគ្គរដ្ឋទូតនិងបុគ្គលិកនៃស្ថានទូតអ៊ីរ៉ង់ដើម្បីទទួលបាននូវទិដ្ឋភាពទូទៅនៃស្ថានភាពសេដ្ឋកិច្ច-សង្គមនៃតំបន់ ក៏ដូចជាបង្កើតឱកាសវិនិយោគនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Ali Akbar Nazar បានអបអរសាទរប្រទេសវៀតណាមចំពោះការគ្រប់គ្រងប្រកបដោយជោគជ័យនៃការឆ្លងរាលដាលនៃជំងឺរាតត្បាត Covid-19។​លោកឯកអគ្គរដ្ឋទូតក៏បានជូនពរថា ក្នុងរយៈពេលខាងមុខនេះ ភាគីទាំងពីរនឹងពង្រឹងការផ្លាស់ប្តូរព័ត៌មានដើម្បីបង្កើនការយោគយល់គ្នារវាងប្រជាជនទាំងពីរ។

លោកឯកអគ្គរដ្ឋទូត Ali Akbar Nazar បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរៀបចំដំណើរទស្សនកិច្ចក្នុងស្រុកនិងមានបំណងស្វាគមន៍និងលើកកម្ពស់សកម្មភាពបន្ថែមទៀតជាមួយសមាគមមិត្តភាពវៀតណាម - អ៊ីរ៉ង់នាពេលខាងមុខ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកនេសាទនៅខេត្តក្វាងង៉ាយបញ្ចូលបច្ចេកវិទ្យាទៅក្នុងដំណើរនេសាទនីមួយៗ
ខេត្តហាទិញបានបង្កើតក្រុមគ្រប់គ្រងដោយខ្លួនឯងចំនួន ៥ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពីសម្ពាធក្នុងការលើក "កាតលឿង" របស់ IUU ទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
អ្នកប្រាជ្ញអន្តរជាតិ៖ ការបោះឆ្នោតនៅវៀតណាមពង្រឹងមូលដ្ឋានគ្រឹះផ្នែកច្បាប់សម្រាប់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ
ប្រធានរដ្ឋសភា៖ ព័ត៌មានបោះឆ្នោតកំពុងត្រូវបានបញ្ជូនយ៉ាងឆាប់រហ័ស ត្រឹមត្រូវ និងមានសុវត្ថិភាព