វៀតណាម - កម្ពុជាជំរុញទំនាក់ទំនងពាណិជ្ជកម្មនិងការវិនិយោគ

07:49 | 10/07/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - វេទិកាជំរុញពាណិជ្ជកម្មនិងវិនិយោគវៀតណាម - កម្ពុជា ឆ្នាំ ២០១៩ បានប្រារព្ធធ្វើឡើងនាថ្ងៃទី ៩ ខែកក្កដា នៅរាធានីភ្នំពេញ (នៃព្រះរាជាណាចក្រកម្ពុជា)។

ការសម្តែងសិល្បៈក្នុងពិធី (រូបថតៈ VOV)

វេទិកាជំរុញពាណិជ្ជកម្មនិងវិនិយោគវៀតណាម - កម្ពុជាបានទាក់ទាញការយកចិត្តទុកដាក់របស់សហគ្រាសជាច្រើននៃប្រទេសទាំងពីរផងដែរ។ នេះគឺជាព្រឹត្តិការណ៍រៀបចំឡើងដោយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ស្ថានទូត វៀតណាមប្រចាំនៅកម្ពុជា រួមសហការជាមួយក្រសួងពាណិជ្ជកម្មកម្ពុជានិងក្លឹបអាជីវកម្មវៀតណាមប្រចាំនៅកម្ពុជា។

ថ្លែងក្នុងពិធីបើកវេទិកាដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន តំបន់និងពាណិជ្ជកម្មជាង ២០០ នៃប្រទេសទាំងពីរនោះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh បានមានប្រសាសន៍ថា ឆ្នាំ ២០១៩ គឺជាឆ្នាំដែលបានគូសសញ្ញានូវប្រវត្តិសាស្ត្រជាច្រើនសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាមនិងកម្ពុជា។ ក្នុងនោះ លេចធ្លោបំផុតគឺជាសកម្មភាពដើម្បីប្រារព្ធខួបលើកទី ៤០ នៃការរួចផុតពីរបបប្រល័យពូជសាសន៍និងការរស់រានមានជីវិតរបស់ប្រជាជនកម្ពុជា។ ចាប់តាំងពីដើមឆ្នាំមក ក្រសួងនិងស្ថាប័ននានានៃប្រទេសទាំងពីរ បានរួមសហការដើម្បីរៀបចំប្រកបដោយជោគជ័យនូវសកម្មភាពសហប្រតិបត្តិការសំខាន់ៗ ជាច្រើន ទាំងក្នុងវិស័យនយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ដល់សកម្មភាពជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន។

លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានអញ្ជើញថ្លែងនៅវេទិកា (រូបថតៈ VOV)

នៅឯវេទិកានេះ អង្គភាពអាជីវកម្មជាច្រើនបានផ្តល់មតិយោបល់និងសំណូមពរដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បី ជួយដោះស្រាយការលំបាកក្នុងដំណើរការវិនិយោគនិងធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។ លោក Nguyen Thanh Dung ប្រធានក្លឹបអាជីវកម្មវៀតណាមនៅកម្ពុជាបានមានប្រសាសន៍ថា សហគ្រាសវៀតណាមជាច្រើនបានខ្វះដើមទុននិងប្រភពធនធានមនុស្ស។ ម្យ៉ាងវិញទៀត អង្គភាពអាជីវកម្មវៀតណាមនៅតែជួបការលំបាកនិងឧបសគ្គក្នុងការអនុវត្តឯកសារស្របច្បាប់និងដំណើរការពាក់ព័ន្ធដូចជាពន្ធគយជាដើម។

ឆ្លៀតពេលនេះ អង្គភាពអាជីវកម្មបានស្នើសុំរដ្ឋាភិបាលវៀតណាមនិងកម្ពុជាសម្របសម្រួលការផ្លាស់ប្តូរព័ត៌មាន បង្កើត គោលនយោបាយនិងយន្តការទាញយកធនធានប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមជាមួយគ្នានោះ អនុវត្តកិច្ចព្រមព្រៀងស្តីពីការលើកទឹកចិត្តនិងការពារវិនិយោគដែលបានចុះហត្ថលេខាជាស្រាប់ ជាពិសេសមានគោលនយោបាយលើកទឹកចិត្ត និងអនុគ្រោះក្នុងការវិនិយោគ សម្រាប់តំបន់សេដ្ឋកិច្ចកំពុងជួបប្រទះនឹងការលំបាកផងដែរ។

ទិដ្ឋភាពនៅឯវេទិកា (រូបថតៈ VOV)

បច្ចុប្បន្ននេះ នៅកម្ពុជាមានសហគ្រាសវៀតណាមជាច្រើនបានឈររឹងមាំហើយបានអភិវឌ្ឍយ៉ាងខ្លាំងក្លាដូចជាធនាគារ BIDC, Agribank, Sacombank, MB និងធនាគារ SHB។ នៅក្នុងវិស័យទូរគមនាគមន៍ Metfone គឺជាម៉ាកឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីនោះ ក្រុមហ៊ុនកៅស៊ូវៀតណាមកំពុងដាំនិងធ្វើអាជីវកម្មដើមកៅស៊ូជិត ១០០ ពាន់ហិកតា និងបង្កើតការងារសម្រាប់ពលករ រួមចំណែកដល់ការអភិវឌ្ឍអគ្គិសនី ផ្លូវថ្នល់ និងសាលារៀន សម្រាប់តំបន់ជនបទក្នុងប្រទេសកម្ពុជា។ មន្ទីរពេទ្យ Cho Ray - ភ្នំពេញ, Vietnam Airlines, Angkor Milk រួមជាមួយសហគ្រាសដើមកំណើតវៀតណាម ដូចជាក្រុមហ៊ុន Mekong Net,មន្ទីរពេទ្យ Chak Angre គឺជានិមិត្តសញ្ញាដែលបានប្រជាជនកម្ពុជាជឿទុកចិត្ត។

នៅឯវេទិកានេះ វាគ្មិននិងតំណាងស្ថានទូតវៀតណាមបានឆ្លើយសំណួរជាច្រើនរបស់ សហគ្រាសវៀតណាម ដោយផ្តោតលើការចេញទិដ្ឋាការ បែបបទវិនិយោគ គោលនយោបាយអនុគ្រោះ ការកំណត់ពន្ធក្នុងចំណោមវិស័យជាក់លាក់ ដើម្បីសហគ្រាសទាំងអស់នេះដែលមានគម្រោងវិនិយោគនៅកម្ពុជាបានជ្រាបផងដែរ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការថែរក្សាមុខរបរតម្បាញសារុងសូត្របុរាណជាង ១០០ ឆ្នាំ របស់ជនជាតិ Cham នៅខេត្ត An Giang
ផ្សព្វផ្សាយសេចក្តីស្រឡាញ់សមុទ្រ និងកោះ ចេញពីបណ្ឌិត្យសភាកងទ័ពជើងទឹក
យុវជនផ្សព្វផ្សាយស្មារតីទទួលខុសត្រូវចំពោះព្រំដែន សមុទ្រ និងកោះ
តភ្ជាប់អ្នកជំនាញ AI វៀតណាមទូទាំងសកលលោក ដើម្បីដោះស្រាយបញ្ហាបច្ចេកវិទ្យាស្នូលនានា
ទាញយកផលជាអតិបរមានូវទំហំលំហកំណើន បង្កើតកម្លាំងជំរុញសម្រាប់កំណើនពីរខ្ទង់

អានច្រើនបំផុត

ជនជាតិវៀតណាមមានចំនួនជាង ៧៥% នៃពលករជំនាញជាក់លាក់លេខ ២ នៅជប៉ុន