មហាសន្និបាតតំណាងនៃសាមគមមិត្តភាពវៀតណាម-កម្ពុជាទីក្រុង Ninh Binh

10:24 2019/05/16

យុគសម័យ - នាព្រឹកថ្ងៃទី៨ ខែឧសភា សមាគមមិត្តភាពវៀតណាម - កម្ពុជា ទីក្រុង Ninh Binh បានរៀបចំមហាសន្និបាត លើកទី២ អាណត្តិ ២០១៩ - ២០២៤។

មហាសន្និបាតតំណាងនៃសាមគមមិត្តភាពវៀតណាម-កម្ពុជាទីក្រុង Ninh Binh

គណៈប្រតិភូចូលរួមក្នុងមហាសន្និបាត

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំមានវត្តមាន លោក Vu Mao - អតីតសមាជិកមជ្ឈិមបក្ស, អតីតប្រធានការិយាល័យរដ្ឋសភា និងជាប្រធានមជ្ឈិមសមាគមមិត្តភាពវៀតណាម-កម្ពុជា; លោក Quyen Manh Toan - លេខារង នៃគណៈកម្មាធិការបក្សទីក្រុងនិងជាប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង និងលោក Hoang Quang Hue អនុប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងផងដែរ។

អញ្ជើញចូលរួមក្នុងពិធីនៅមានវត្តមានអតីតប្រធានសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម; ថ្នាក់ដឹកនាំសមា គមមិត្តភាពវៀតណាម - កម្ពុជាមជ្ឈិម, ខេត្ត, ក្រុង ; សមាគមជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំ; បញ្ជាការដ្ឋានយោធាខេត្ត; តំណាងសមាគមមិត្តភាពវៀតណាម-កម្ពុជា រួមទាំងស្ថាប័ន ឃុំ សង្កាត់និងប្រតិភូ ៧៥ នាក់ តំណាងឲ្យសមាជិក ១៣៩ នាក់លើទូទាំងទីក្រុង។

សមាគមមិត្តភាពវៀតណាម - កម្ពុជាទីក្រុង បច្ចុប្បន្នមានសមាជិកចំនួន ១៣៩ នាក់ កំពុងធ្វើសកម្មភាពតាមរយៈសាខាចំនួន៨។ ក្នុងអាណត្តិកន្លងទៅ សមាគមនិងសមាជិកនៃសមាគមមិត្តភាពវៀតណាម - កម្ពុជា តែងតែអនុវត្តតាមគោលការណ៍ណែនាំនិងគោលនយោបាយរបស់បក្ស ទិសដៅនិងភារកិច្ចរបស់សមាគម ពង្រីកនូវប្រពៃណីនិងបំពេញល្អនូវភារកិច្ចនយោបាយនៅមូលដ្ឋាន ជួយគ្នាទៅវិញទៅមក ដើម្បីកាត់បន្ថយភាពក្រីក្រអភិវឌ្ឍសេដ្ឋកិច្ចនិងធ្វើឲ្យជីវ ភាពរស់នៅកាន់តែសម្បូរធូធារ។

ចាប់តាំងពីរបានបង្កើតមក គណៈកម្មាធិការប្រតិបត្តិនៃសមាគមទៅក្រុងនិងសាលានានា តែងតែរួមសហការជាមួយអង្គការសង្គមនានា ដើម្បីបំពេញល្អនូវការងារផ្សព្វផ្សាយគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ គោលនយោបាយកិច្ចការបរទេសរបស់បក្ស និងរឹតបន្តឹងចំណងសាមគ្គីភាពជិតស្នីទ្ធវៀតណាម - ឡាវ -កម្ពុជា​ ជាពិសេសគឺចំណងសាមគ្គីភាព មិត្តភាពរវាងវៀតណាមជាមួយកម្ពុជា។

នាឱកាសនោះ មជ្ឈិមសមាគម បានផ្តល់ទង់ប្រឡងប្រណាំងឆ្នើម ចំពោះសមាគមមិត្តភាពវៀតណាម - កម្ពុជាទីក្រុងនិងសមូហភាពចំនួន ៣; បុគ្គលចំនួន ៦; ហើយសមាគមខេត្ត និងគណៈកម្មាធិការប្រជាជនទីក្រុង បានប្រគល់ប័ណ្ឌសរសើរដល់សមូហភាពចំនួន៦ និងបុគ្គលចំនួន ៩ ដែលមានស្នាដៃល្អក្នុងចលនានានារបស់សមាគមផងដែរ។

អង្គសន្និបាតក៏បានធ្វើការបោះឆ្នោតនៃគណៈកម្មាធិការប្រតិបត្តិ នីតិកាលទី២ អាណត្តិ ២០១៩ - ២០២៤ ​រួមមានសមាជិក ២៣ នាក់។ អង្គសន្និបាតក៏បានអនុម័តនូវសេចក្តីសម្រេចនៃមហាសន្និបាតផងដែរ៕

 

(ប្រភព៖ tpninhbinh.ninhbinh.gov.vn បកប្រែដោយ សមុទ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll