Trending now

VinaCapital Foundation បានប្រគល់អង្ករចំនួន ៥ តោនដើម្បីជួយដល់ប្រជាជននៅទីក្រុងហូជីមិញជំនះនូវផលវិបាកនៃជំងឺរាតត្បាត COVID-19

08:33 | 30/04/2020 (បកប្រែដោយសាមេត)

ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ២៨ និងថ្ងៃទី ២៩ ខែមេសា VinaCapital Foundation បានសហការជាមួយសមាគមសហគ្រាសណាដាកាណាដានៅវៀតណាម (CanCham Vietnam) ដើម្បីឧបត្ថម្ភអង្ករ ១០០០ បាវស្មើនឹង ៥ តោនដល់ក្រុមគ្រួសារដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត COVID-19 នៅទូទាំងទីក្រុងហូជីមិញ។

VinaCapital Foundation បានបរិច្ចាគទឹកប្រាក់ស្មើនឹងអង្ករចំនួន ៥ តោនដល់គម្រោង Rice for Life របស់ CanCham Vietnam។

សូមថ្លែងអំណរគុណចំពោះការចូលរួមវិភាគទានរបស់អ្នកឧបត្ថម្ភ គម្រោង Rice for Life របស់ CanCham Vietnam បានបរិច្ចាតទឹកប្រាក់ចំនួន ២១៤,១១៤,៥០០ ដុង ដែលក្នុងនោះ VinaCapital Foundation បានបរិច្ចាគទឹកប្រាក់ស្មើនឹងអង្ករចំនួន ៥ តោន។

ត្រឹមតែ ៦៧,៥០០ ដុង អ្នកអាចបរិច្ចាគអង្ករ ៥ គីឡូក្រាមដល់គ្រួសារនីមួយៗ។

សកម្មភាពដែលហាក់ដូចជាសាមញ្ញនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ក្រុមគ្រួសារដែលជួបការលំបាកនៅទីក្រុងហូជីមិញដើម្បីជំនះជំងឺរាតត្បាត COVID-19។

បរិមាណអង្ករដែលជួយប្រជាជនជំនះការលំបាកដោយសារជំងឺរាតត្បាត COVID-19។

អង្ករចំនួន ១០០០ បាវ ស្មើនឹង ៥ តោន ត្រូវបានចែកចាយតាមរយៈពីរថ្ងៃគឺថ្ងៃទី ២៨ និងថ្ងៃទី ២៩ ខែមេសា។

CanCham Vietnam គឺជាដៃគូដ៏យូរអង្វែងរបស់ VinaCapital Foundation ដែលតែងតែគាំទ្រនិងចូលរួមចំណែកក្នុងកម្មវិធីរបស់អង្គការនេះ ហើយជួយដល់កុមារជាច្រើនដែលមានជំងឺបេះដូងពីកំណើត។ VinaCapital Foundation ក៏បានចូលរួមក្នុងសកម្មភាពរៃអង្គាសមូលនិធិ របស់ CanCham Vietnam ដូចជាសកម្មភាព Canada Green Day និង Get Green Competition៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

Tags: COVID-19

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម-កម្ពុជាខិតខំនាំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០ពាន់លានដុល្លារ
វៀតណាមជាទីផ្សារនាំចេញធំទីពីររបស់កម្ពុជា
លើកកំពស់កាលានុវត្តភាពសហប្រតិបត្តិការរវាងសហគ្រាសវៀតណាម និងកម្ពុជា
ពង្រីកលំហកិច្ចសហប្រតិបត្តិការ ដោះសោសក្ដានុពលសេដ្ឋកិច្ចវៀតណាម-កម្ពុជា
វៀតណាម​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​អាណត្តិ​ឆ្នាំ ២០២៦-២០២៨