គ្រូពេទ្យ​នៅទឹកបឹងទន្លេសាប​៖ ក្តីសង្ឃឹមរបស់អ្នកជំងឺក្រីក្រនៅទឹកបឹងទន្លេសាប

14:49 2020/06/17

គ្លីនិក​លើ​ទឹក​បឹង​ទន្លេសាប​គឺជា​សេវាកម្ម​សុខភាព​ថ្មី​មួយ របស់​គ្រូពេទ្យ​បរទេស​ជាតិ​ន័រវេស​បាន​បង្កើត​ឡើង​នៅ​កម្ពុជា​ដើម្បី ជួយ​ព្យាបាល​បងប្អូន​អ្នក​ជំងឺ​ខ្មែរ ដែល​មាន​ភូមិឋាន​រស់នៅ​តាម​ដង​ទន្លេសាប។ សេវាកម្ម​ព្យាបាល​លើ​ទឹក​ឬ​គ្លីនិក​លើ​ទឹក​នោះ​មាន​ឈ្មោះ TLC-4 ដែល​គ្រូពេទ្យ​បរទេស​លោក​ចន ម័រហ្គេន បាន​កែច្នៃ​ទូក​អ៊ូប័រ​បញ្ជា​ដោយ​ម៉ាស៊ីន​ដើម្បី​ងាយស្រួល​ក្នុង​ការ ធ្វើ​ដំណើរ​ទៅ​មក​លើ​ផ្ទៃទឹក​ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ។

គ្រូពេទ្យ​នៅទឹកបឹងទន្លេសាប​៖ ក្តីសង្ឃឹមរបស់អ្នកជំងឺក្រីក្រនៅទឹកបឹងទន្លេសាប
​លោក​ John Morgan អតីត​ជា​នាយកប្រតិបត្តិ​មន្ទីរពេទ្យ​កុមារអង្គរ (Angkor Hospital for Children)។

គ្លីនិក​លើ ទឹក​បឹង​ទន្លេសាប​នេះ​បាន​បង្កើត​តាំងពី​ឆ្នាំ​២០០៧​មក ដោយ​លោក​ John Morgan អតីត​ជា​នាយកប្រតិបត្តិ​មន្ទីរពេទ្យ​កុមារអង្គរ (Angkor Hospital for Children)។ គេ​ឃើញ​មាន​កាណូត​អូប័រ​ចំនួន​បី​សម្រាប់​ប្រើប្រាស់​ជា​សេវាកម្ម​គ្លីនិក លើ​ទឹក​នេះ ខណៈ​បើ​គិត​តាំងពី​ឆ្នាំ​មុន​មក​នោះ​មាន​ចំនួន​៥​គ្រឿង​ហើយ​ដែរ។

លោក​ John Morgan បាន​និយាយ​ថា៖ «ពេល​បង្កើត​គ្លីនិក​តាម​កាណូត​នេះ​ដំបូង​យើង​បាន ដាក់​ឈ្មោះ​វា​ថា TLC-1 ដោយ​វា​មិន​ត្រឹម​តែ​ប្រើប្រាស់​សម្រាប់​ដឹក​បុគ្គលិក​ក្រុម​ការងារ​និង សម្ភារពេទ្យ​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​ប្រើ​ជា​សេវាកម្ម​ដូចជា​ផ្ទះ​សំណាក់ បាន​ទៀត​ផង ខណៈ​វា​មាន​កន្លែង​ដេក បង្គន់ បន្ទប់​ងូតទឹក និង​បន្ទប់បាយ​និង​បន្ទប់​ទទួលទាន​ទៀត​ផង។ បច្ចុប្បន្ន​កាណូត​អ៊ូប័រ​នេះ​ត្រូវ​បាន​បុគ្គលិក​យើង​ប្រើប្រាស់ សម្រាប់​ជិះ​ទៅ​កាន់​ភូមិឋាន វត្តអារាម និង​សាលារៀន​នានា ដែល​ស្ថិត​មាន​ទីតាំង​លើ​ដង​ទន្លេសាប​ដើម្បី​ព្យាបាល​ជំងឺ។ កាណូត​នោះ​ក៏​មាន​កន្លែង​សម្រាប់​លោក​វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និង​ជំនួយការ​អង្គុយ​ផ្សេងៗ​គ្នា​ដូចជា​នៅ​កន្លែង​ការងារ​លើ​គោក​ដែរ»។

លោក John Morgan ​បន្ត​ថា៖ «នា​ឆ្នាំ​២០១២​កន្លង​មក​ដោយសារ​តែ​មាន​កញ្ចប់​ថវិកា​ពី ភ្នាក់ងារ​អ៊ីមផេក​ន័រវេស IN និង អង្គការ​អភិវឌ្ឍន៍​សង្គម​កុមារ​អន្តរជាតិ KIDS នោះ​យើង​ក៏​បាន​បង្កើត​កាណូត​ដល់​ទៅ​ចំនួន​ប្រាំ​គ្រឿង​សម្រាប់​បម្រើ​ការងារ​យើង។ កាណូត​អ៊ូប័រ​បួន​គ្រឿង​ប្រើ​នៅ​ដង​ទន្លេសាប និង​មួយ​គ្រឿង​ទៀត​ត្រូវ​យក​ទៅ​ប្រើ​នៅ​ស្ទឹងសែន​ក្នុង​ខេត្ត​កំពង់ធំ​ឯណោះ។ កាណូត​នីមួយៗ​អាច​ប្រើ​ជា​កន្លែង​ការងារ​ផង និង​កន្លែង​ស្នាក់នៅ​ផង»។

កាណូត​គ្លីនិក​ថ្មីៗ​ដែល​បង្កើត​ក្រោយ​អាច បើក​ក្នុង​ល្បឿន​ប្រមាណ​៣០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​បាន តែ​សម្រាប់​កាណូត​បង្កើត​មុន​គេ​ឈ្មោះ TLC-1 អាច​បើក​បាន​តែ​ល្បឿន​ត្រឹម ១០ ទៅ ១២ គីឡូម៉ែត្រ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ោង។

លោក​ John Morgan ​និយាយ​ថា៖ «តែ​វា​អាច​ផ្ទុក​មនុស្ស​បាន​ចំនួន​ពី​១០​នាក់​ទៅ​១៥​នាក់ ជាមួយ​នឹង​សម្ភារ​ផ្សេងៗ​ទៀត»។

ក្រុម គ្រូពេទ្យ​របស់​គ្លីនិក​លើ​ទឹក​របស់​លោក​ចន​ម័រហ្គេន មាន​ពីរ​ក្រុម ដោយ​មួយ​ក្រុម​ធ្វើ​ការងារ​នៅ​តាម​ដង​ទន្លេសាប និង​មួយ​ក្រុម​ទៀត​នៅ​ស្ទឹងសែន​ខេត្ត​កំពង់ធំ ខណៈ​ក្នុង​នោះ​គេ​ឃើញ​មាន​ក្រុម​វេជ្ជបណ្ឌិត​គិលានុបដ្ឋាយិកា ពេទ្យឆ្មប ពេទ្យធ្មេញ ជំនួយការ​ពេទ្យ អ្នក​បើក​កាណូត និង​ចុងភៅ​ផង​ដែរ​សុទ្ធតែ​ជា​ជនជាតិ​ខ្មែរ។

កាណូត​គ្លីនិក​នេះ​មាន បណ្តោយ​ប្រវែង​១៤​ម៉ែត្រ​និង​ទទឹង​៣​ម៉ែត្រ​ដែល​ប្រើ​ដោយ​កម្លាំង​ប្រេង ម៉ាស៊ូត​ផលិត​នៅ​ប្រទេស​ន័រវេស។ ចំណែក​តួកាណូត​គ្លីនិក​នេះ​ត្រូវ​បាន​កសាង​ឡើង​នៅក្នុង​រាជធានី​ភ្នំពេញ​ដោយ​ក្រុមហ៊ុន​ផលិត​កាណូត Southeast Asian Fabricators។

លោក ថា៖«យើង​សង្ឃឹម​ថា​នឹង​មាន​ការ​ប្រើ​មូលនិធិ​រ៉ៃអង្គាស​ប្រាក់​បន្ថែម ដើម្បី​ផ្លាស់ប្តូរ​កាណូត​គ្លីនីក​ចាស់ៗ​ចេញ​ដោយ​បង្កើត​កាណូត​ថ្មី ដែល​មាន​ល្បឿនលឿន និង​ប្រើ​ថាមពល​តិច​ជាង​មុន»។ ជា​ធម្មតា​ភូមិ​បណ្តែត​ទឹក​ទាំងនោះ​តែង​ផ្លាស់ទី​ចំនួន​៥​ទៅ​៦​ដង​ក្នុង​មួយ​ឆ្នាំ។ ក្រុម គ្រូពេទ្យ​ទទួល​បាន​អ្នក​ជំងឺ​ប្រមាណ​ជា​២០០​ករណី​ក្នុង​មួយ​សប្តាហ៍​នៃ គោលដៅ​ចំនួន​៨​ភូមិ​ស្ថិត​នៅ​លើ​ទន្លេសាប ខណៈ​នៅ​តាម​ស្ទឹងសែន​ពួកគេ​ប្រើ​ពេលវេលា​ច្រើន​ដង​ក្នុង​មួយ​ឆ្នាំ។ យោងតាម​ស្ថិតិ​របស់​គ្រូពេទ្យ​ករណី​ជំងឺ​ជា​ធម្មតា​ច្រើន​តែ​ជា​ជំងឺ​លើស​ឈាម​និង​ទឹកនោមផ្អែម។

លោក John Morgan បន្ត​ថា៖ «ភូមិឋាន​ដែល​នៅ​ជិត​គឺ​មាន​ចម្ងាយ​ប្រមាណ​ជា​៣០​គីឡូម៉ែត្រ ខណៈ​នៅ​ឆ្ងាយ​ចំនួន​១០០​គីឡូម៉ែត្រ។ ពួកគាត់​ភាគច្រើន​មាន​ជំងឺ​ដូចជា​ប្រភេទ ហៀរ​សំបោរ​និង របួស ឬ ដំបៅ​ជាដើម ចំពោះ​កូនក្មេង និង​មនុស្សចាស់​មាន​ជំងឺ​រ៉ាំរ៉ៃ ឬ ត្រាំត្រែង។

លោក John Morgan បាន​បន្ថែម​ថា៖ «តាមពិត​ទៅ​បន្ទាប់​ចុះ​មើល​ថែទាំ​ពួក​គាត់​ចំនួន​៦​ឆ្នាំ មក​នោះ​ឃើញ​ថា​អ្នក​ជំងឺ​បែប​រ៉ាំរ៉ៃ​កាន់​តែ​កើនឡើង​ច្រើន។ មូលហេតុ​មួយ​ដែល​ខ្ញុំ​មិន​យល់​នោះ គឺ​អ្នក​ជំងឺ​ខ្លះ​មាន​ស្ថានភាព​ម្តង​ធូរស្បើយ និង​ម្តង​មិន​បាន​ធូរ​ពេល​ប្រើ​ថ្នាំ​រួច​។ អ្នក​ខ្លះ​បាន​ធ្វើ​ដំណើរ​ចេញ​ចូល​រាល់​ឆ្នាំ​ក្នុង​ការ​មក​បើក​ថ្នាំ ព្យាបាល​ជំងឺ។ ដោយឡែក​ចំពោះ​ការ​ថែទាំ​ដ៏​ល្អ​នោះ គ្រូពេទ្យ​ទាមទារ​ឲ្យ​មាន​តុល្យភាព​នៃ​ការ​តាមដាន​ជំងឺ​របស់​អ្នកជំងឺ​។ ក្រុម​គ្រូពេទ្យ​យើង​បាន​ចុះ​ទៅ​ព្យាបាល​និង​តាមដាន​អ្នក​ជំងឺ​ជា​ប្រចាំ ដូច្នេះ​ហើយ​ទើប​ពួកគាត់​អាច​មាន​ទំនុក​ចិត្ត​លើ​ពួកយើង​»។

ទឹកបឹងទន្លេសាបក៍ជាផ្ទះរបស់បងប្អូនមានទីកន្លែងកំណើតនៅវៀតណាមផងដែរ៕

រូបថតមួយចំនួនស្តីពីសកម្មភាពរបស់គ្រូពេទ្យនៅគ្លីនីកនៅលើភូមិបណ្តែតទឹក៖ 





(សរុបដោយវិច្ឆិកា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll